អស់ស្ទះ ! ពិធីចាប់រង្វាន់ធំមហាសាល ពីក្រុមហ៊ុនម៉ូតូកង់បី TVS កម្ពុជា អ្នកត្រូវរង្វាន់ អរ ឡើងស្រក់ទឹកភ្នែក

នៅថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ2020 កម្មវិធីចាប់រង្វាន់ធំបំណាច់ឆ្នាំរបស់ក្រុមហ៊ុនម៉ូតូកង់បី TVS កម្ពុជាត្រូវបានប្រព្រឹត្តិឡើងស្ថិតនៅទីក្រុងកោះពេជ្រក្នុងអាគារ G និង H ដែលមានមនុស្សចូលរួមយ៉ាងច្រើនកុះកររហូតដល់ទៅជិត 2,000 នាក់ ​ដែលមានដូចជាតំណាងចែកចាយម៉ូតូកង់បី TVS, អ្នកប្រើប្រាស់ម៉ូតូកង់បី TVS ផ្ទាល់, អ្នករត់តុកតុកខ្មែរ, អ្នករត់ម៉ូតូឌុប, អ្នករកស៊ីខ្នាតតូច, បុគ្គលិកបំរើការងារនៅតាមស្ថាប័នផ្សេងៗ, បណ្ដាអ្នកសារពត៌មាន, និង អ្នកចូលរួមផ្សេងទៀតជាច្រើន ។

ទន្ទឹមគ្នានោះដែរ កម្មវិធីចាប់ផ្ដើមឡើងពីក្បួនដង្ហែយ៉ាងស្រស់ស្អាតរបស់ម៉ូតូកង់បី TVS ជាច្រើនរហូតដល់ទៅជាង 300 គ្រឿងនៅលើដងវិថីស្ថិតនៅទីតាំងសេវាកម្មជួសជុលម៉ូតូកង់បី TVS (ដីឡូតិ៍លេខ 1218 ផ្លូវហាណូយ(1019) ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ) ធ្វើដំណើរឆ្ពោះទៅកាន់ទីតាំងកម្មវិធីចាប់រង្វាន់ធំបំណាច់ឆ្នាំនៅទីក្រុងកោះពេជ្រអាគារ G និង H។

​នៅ​ក្នុងកម្មវិធីនេះ​ដែរ រង្វាន់​ធំគឺរថយន្ត ​Toyota Hilux Revo 2019 បានទៅលើឈ្មោះ នុត ធូ សន្លឹកឆ្នោតផ្សងសំណាងលេខ 010177 , ម៉ូតូ​កង់​បី TVS King Deluxe​ ស៊េរី​ឆ្នាំ​2019 ចំនួន 2 រង្វាន់បានទៅលើឈ្មោះ សុខ ចាន់នី សន្លឹកឆ្នោតផ្សងសំណាងលេខ​ 005050 និងឈ្មោះ ជាន តៃវ៉ាន់ សន្លឹកឆ្នោតផ្សងសំណាងលេខ 000895, ទឹកប្រាក់​សុទ្ធ ​1០០០​ដុល្លារបានទៅលើឈ្មោះ ទ្រី កាក់ សន្លឹកឆ្នោតផ្សងសំណាងលេខ 003192, ទឹកប្រាក់សុទ្ធ 500​ដុល្លារបានទៅលើឈ្មោះ សោ អាត សន្លឹកឆ្នោតផ្សងសំណាងលេខ 000477 និងឈ្មោះ ស្រ៊ាង ភ័ក សន្លឹកឆ្នោតផ្សងសំណាងលេខ 004317, ព្រមជាមួយរង្វាន់ទូរ​សព្ទ័​ដៃ​ស្មា​ត​ហ្វូ​ន Xiaomi ម៉ូឌែល Redmi Note 8 Pro ចំនួន 10 រង្វាន់ ​និង​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ទៀត​បានរកឃើញអ្នកឈ្នះបន្តបន្ទាប់។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនម៉ូតូកង់បី TVS បានធ្វើការចាប់រង្វាន់ប្រចាំខែចំនួន 7 លើករួចមកហើយចាប់តាំងពីដើមខែមិថុនា រហូតដល់ខែធ្នូ ឆ្នាំ 2019 នៅមុនការចាប់រង្វាន់បំណាច់ឆ្នាំធំចុងក្រោយនេះ ហើយក្រុមហ៊ុនក៏បានរកឃើញអ្នកឈ្នះរង្វាន់ម៉ូតូកង់បី TVS King Deluxe 2019 ចំនួន 14 នាក់, ទូរស័ព្ទចំនួន 21 នាក់ និងរង្វាន់ប្រេងម៉ាស៊ីន Motul ជាច្រើននាក់ផ្សេងទៀត។ កម្មវិធីខាងលើនេះប្រព្រឹត្តិទៅយ៉ាងរលូនបានក៏ដោយសារតែមានដៃគូសហការបង់រំលស់ ធនាគារឯកទេស AEON និង សហការឧបត្ថម្ភដោយ ក្រុមហ៊ុនទូរស័ព្ទ Xiaomi កម្ពុជា, និងក្រុមហ៊ុនប្រេងម៉ាស៊ីន Motul កម្ពុជា៕

រូបភាព៖ ក្រុមការងារ PP TECH

Tags
Back to top button
Close
Close