អេមហួស! តិចអត់ដឹងទូរសព្ទប៉ុន្មានម៉ូឌែលនេះ ត្រូវបានតេស្តប្រព័ន្ធ 5G នៅខ្មែរជោគជ័យអស់ហើយ

សម័យកាលកាន់តែអភិវឌ្ឍទៅមុខឥតឈប់ឈរ ចាប់តាំងពីប្រព័ន្ធអិនធើណេតកាន់តែទូលំទូលាយ ក្រុមហ៊ុនជាច្រើនបានអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួនកាន់តែទំនើបសម្រាប់ទីផ្សារ។ ដូចជាប្រព័ន្ធ 5G នៅប៉ុន្មានឆ្នាំក្រោយនេះគឺជាការឈានទៅមុខមួយជំហានទៀត ដោយវាផ្ដល់អ៊ីនធើណែតល្បឿនលឿនជាង និងមានស្ថេរភាពជាង សម្រាប់ស្មាតហ្វូនក៏ដូចជាឧបករណ៍អេឡិចត្រូនិចដទៃទៀតផងដែរ។ នៅពេលដាក់អាចប្រើប្រាស់ 5G ហើយយើងនឹងអាចទទួលបានល្បឿនក្នុងការដោនឡូតរហូតដល់ទៅ ១ ជីហ្គាបៃឯណោះ។ ប្រព័ន្ធ 5G នឹងជួយធ្វើអោយមានការប្រើប្រាស់ឧបករណ៍ដែលបំពាក់អ៉ីនធើណែតកាន់តែច្រើនឡើង ដែលភាសាអង់គ្លេសហៅថា Internet of Things ។ Internet of Things គឺជាការភ្ជាប់អ៉ីនធើណែតជាមួយនឹងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ បរិស្ថាន កសិកម្ម ការដឹកជញ្ជូន វិស័យឧស្សាហកម្ម វិស័យសុខាភិបាល និង ការប្រើប្រាស់ជាច្រើនលើសលប់ទៀត។

សម្រាប់នៅសហរដ្ឋអាមេរិក ក្រុមហ៊ុន Verizon បានដាក់អោយប្រើប្រាស់ប្រព័ន្ធ 5G តាំងតែពីខែមេសាឆ្នាំ ២០១៩ មកម្ល៉េះ ដែលធ្វើអោយក្រុមហ៊ុននេះក្លាយជាអ្នកផ្ដល់ប្រព័ន្ធ 5G ដំបូងគេបំផុត។ ក្រោយមកទៀត ប្រទេសជាច្រើននៅជុំវិញពិភពលោកបានដាក់តម្លើងអង់តែន 5G ជាបណ្ដើរៗ។ ចំណែកឯនៅប្រទេសកម្ពុជា យើងវិញក្រុមហ៊ុនប្រព័ន្ធទូរសព្ទទាំង ៤ បានធ្វើតេស្តប្រព័ន្ធ 5G សាកល្បងជាមួយនឹងទូរសព្ទដៃ Huawei ជោគជ័យ រួមមាន​ Cellcard Smart Metfone និង ចុងក្រោយគឺ Yes KH។

តាមរយៈការផុសលើបណ្ដាញសង្គមរបស់លោក Panha Dybo មានតួនាទី GTM Department ក្រុមហ៊ុន Huawei នៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញអំពីការធ្វើតេស្ត 5G ជោគជ័យនៅលើស្មាតហ្វូនរបស់ Huawei ចំនួន 2 សេរីគឺ Huawei Mate 20X 5G និង Huawei Mate 30 Pro 5G។ អញ្ចឹងនេះជាដំណឹងល្អ មួយបញ្ជាក់ថានៅក្នុងប្រទេសកម្ពុជានឹងទទួលបានការប្រើប្រាស់ប្រព័ន្ធ 5G ក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយពេលធ្វើតេស្ត និង តម្លើងអង់តែនជោគជ័យ។

Tags
Back to top button
Close
Close