ស្មាតហ្វូន OPPO Find X2 នឹងមានអេក្រង់ទំហំ ៦.៥ អ៊ីញអមដោយការបង្ហាញអេក្រង់ថ្មី Punch-Hole Display…

OPPO Find X2 ដែលជាស្មាតហ្វូនស៊េរីថ្មីដែលកំពុងត្រូវបានគេនិយាយនឹងអាចត្រៀមត្រូវដាក់បង្ហាញជាផ្លូវការនៅឆ្នាំនេះ។ នៅពេលដែល ស្មាតហ្វូននេះត្រូវបានគេរាយការណ៍ថ្មីៗនេះថាវានឹងភ្ជាប់មកជាមួយការឌីហ្សាញផ្នែកមុខធំ និងមានអេក្រង់បែបថ្មី Punch Hole Display ឡែនទំលុះអេក្រង់ដូច Note 10 ដែរ ដើម្បីបង្កាប់កាមេរ៉ាខាងមុខផងដែរ។

នេះបើយោងតាមរបាយការណ៍ចុងក្រោយ យោងតាមប្រភពព័ត៌មានDigital Chat Station ដែលបានចុះផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមអនឡាញរបស់ចិន Weibo បានឱ្យដឹងថា OPPO Find X2 នឹងមានអេក្រង់ទំហំ ៦.៥ អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ ៣១៦៨ x ១៤៤០ ភិចស៊ែលដោយប្រើបន្ទះបង្ហាញOLED របស់ក្រុមហ៊ុនកូរ៉េសាមសុង។

ក្រៅពីនេះ អេក្រង់របស់ស្មាតហ្វូនស៊េរីថ្មីនេះនឹងមានប្រហោងអេក្រង់សម្រាប់ដាក់កាមេរ៉ាមុខដែលត្រូវបានគេស្គាល់ថា Punch-Hole Display ដែលដូចយើងបានឃើញនៅក្នុងម៉ូដែល OPPO Reno 3 ប៉ុន្តែប្រភពមិនបានបញ្ជាក់ថាទីតាំងប្រហោងកាមេរ៉ានៅលើអេក្រង់ នឹងនៅមុំណាមួយ។

រូបភាពបែកធ្លាយ Reno 3 Pro

សម្រាប់លក្ខណៈសំខាន់ៗ ប្រភពនោះបានលើកឡើងបន្ថែមទៀត នឹងភ្ជាប់មកជាមួយអង្គចងចាំ LPDDR5 RAM និងអង្គចងចាំ UFS 3.0។

ប្រភព៖Digital Chat Station

Tags
Back to top button
Close
Close