Black Shark 3 និយាយថាទូរស័ព្ទហ្គេមជំនាន់ក្រោយអាចមានរ៉េមខ្ពស់បំផុត 16GB នៅក្នុងឧស្សាហកម្ម smartphone នេះ…

ត្រីឆ្លាមខ្មៅ ឬ Black Shark គឺជាស្មាតហ្វូនហ្គេមមួយផ្សេងទៀតដែលពេញនិយមនៅក្នុងឧស្សាហកម្មស្មាតហ្វូនដែលមានលក្ខណៈពិសេសខ្ពស់ និងមិនថ្លៃពេក។ ហើយជាការពិតណាស់នៅឆ្នាំនេះ អ្នកហ្គេមជាច្រើនកំពុងរង់ចាំការចេញផ្សាយនូវ Black Shark ជំនាន់3 ដែលថ្មីៗនេះបានបង្ហាញពីតម្រុយដំបូងនៃម៉ូដែលហ្គេមស្មាតហ្វូននេះត្រូវបានគេបង្ហាញឱ្យដឹងតិចៗហើយ។

ម៉ូដែលស្មាតហ្វូន Black Shark លេខកូដ SHARK KLE-AO ដែលត្រូវបានគេរំពឹងថា Black Shark 3 ត្រូវបានបញ្ជាក់កាលពីខែធ្នូ ឆ្នាំ ២០១៩ ព័ត៌មានលម្អិតនៃរមិនបានបង្ហាញបញ្ជាក់ជាក់លាក់នោះទេ។ ក្រៅពីការបញ្ជាក់ថាឧបករណ៍នេះអាចទ្រទ្រង់បណ្តាញ 5G វាគួរឱ្យចាប់អារម្មណ៍ណាស់ដែលព័ត៌មានបន្ថែមពី Sudhanshu បញ្ជាក់ថា Black Shark 3 នឹងមាន RAM រហូតដល់ 16GB ផ្តល់ RAM ច្រើនជាងមុនមិនគួរអោយជឿ។

ទោះយ៉ាងណាព័ត៌មាននេះ គ្រាន់តែជាពាក្យចចាមអារាមប៉ុណ្ណោះ។ ត្រូវរង់ចាំដើម្បីបញ្ជាក់ពីព័ត៌មានផ្លូវការពី Black Shark ម្តងទៀត ប៉ុន្តែមានតែទំហំ RAM តែមួយប៉ុណ្ណោះ នឹងមិនអាចបង្កើតស្មាតហ្វូនលេងហ្គេមបានល្អនោះទេ ត្រូវតែមានបន្ទះឈីបដែលមានអនុភាព អមជាមួយប្រព័ន្ធត្រជាក់បន្សាបកំដៅមានប្រសិទ្ធភាពខ្ពស់ និងលក្ខណៈពិសេសដែលគាំទ្ដល់រការលេងហ្គេមល្អផងដែរ ដែលត្រូវតាមដាននូវអ្វីដែលត្រីឆ្លាមខ្មៅ ឬ Black Shark 3 នេះមាន!

ប្រភព៖ Sudhanshu

Tags
Back to top button
Close
Close