ច្បាស់ៗតែម្តង !! រូបភាព និង ពត៌មានបែកធ្លាយពី Huawei P40 និង Huawei P40 Pro

ស្មាតហ្វូនស៊េរី P របស់ក្រុមហ៊ុន Huawei គួរតែបង្ហាញខ្លួនមុនស្មាតហ្វូនដទៃ ក៏ព្រោះតែវាភ្ជាប់មកជាមួយឈីប Kirin ដូចគ្នាទៅនឹងស្មាតហ្វូន Mate នៅឆ្នាំមុន។ មិនដូចដៃគូប្រកួតប្រជែងភាគច្រើនរបស់ខ្លួនដែលត្រូវរង់ចាំឈីបជំនាន់ថ្មីរបស់ក្រុមហ៊ុន Qualcomm ។ តែទោះយ៉ាងណាក៏ដោយទូរស័ព្ទរបស់ពួកគេច្រើនតែមកនៅពេលក្រោយទៅវិញ ឧទាហរណ៍ដូចជាស៊េរី P30 បានចេញលក់បន្ទាប់ពីស៊េរី Galaxy S10 នៅឆ្នាំនេះ។ នៅឆ្នាំក្រោយនឹងមិនមានអ្វីប្លែកនោះទេខណៈដែលនាយកប្រតិបត្តិក្រុមហ៊ុន Huawei បានបញ្ជាក់ថាស៊េរី P ឆ្នាំ ២០២០ នឹងត្រូវប្រកាសនៅចុងខែមីនាក្នុងទីក្រុងប៉ារីសប្រទេសបារាំង។

ម៉ូដែលរបស់ឆ្នាំក្រោយដែលមកដល់គឺជា Huawei P40 និង Huawei P40 Pro ហើយការបែកធ្លាយថ្មីរបស់ Steve Hemmerstoffer  ផ្តល់ឱ្យយើងនូវការរចនាដំបូងរបស់ពួកគេ។

Huawei P40

យោងតាមរូបភាពនេះក្រុមហ៊ុន Huawei កំពុងតែប្រកាន់ខ្ជាប់នូវស្ទីលដូចគ្នាដែលវាត្រូវបានប្រើសម្រាប់ឆ្នាំនេះសម្រាប់ស៊េរី Huawei P30 ដែលជាប្រភេទអេក្រង់រាបស្មើសម្រាប់ម៉ូដែលធម្មតា និងអេក្រង់កោងសម្រាប់ម៉ូដែល Pro ។

អេក្រង់របស់ Huawei P40 ត្រូវបានដាក់នៅចន្លោះ 6.1 inch ទៅ 6.2 inch ជាបន្ទះអេក្រង់ប្រភេទ AMOLED ។ អ្នកបញ្ចេញមិនបានបង្ហាញថាតើវាមាន តំណក់ទឹក រឺ ឆក រឺ ម៉ូទ័រហូតសំរាប់កាមេរ៉ា Selfie នោះទេ។ ទោះយ៉ាងណាកាមេរ៉ាទំលុះអេក្រង់ហាក់ដូចជាជម្រើសដែលគេអាចជឿទុកចិត្តថានឹងអាចកើតមានឡើងច្រើនជាងគេ។

មានរន្ធ USB Type-C នៅផ្នែកខាងក្រោមនៃទូរស័ព្ទ Huawei P40 រួមជាមួយឧបករណ៍បំពងសម្លេងនៅខាងស្តាំនិង ជើងស៊ីមនៅខាងឆ្វេង។ ប៊ូតុងថាមពល និង ប៉ូតុងសំឡេងស្ថិតនៅផ្នែកខាងស្តាំនៃស៊ុមដែក។ ជាអកុសល P40 គ្មានរន្ធដោតកាសទេ។

នៅផ្នែកខាងក្រោយស្មាតហ្វូន Huawei P40 មានការរចនាកាមេរ៉ាចតុកោណ។ វាត្រូវបានគេរាយការណ៍ថាមានកាមេរ៉ាចំនួន ៤ នៅខាងក្នុងដែលច្រើនជាងមួយនៃ P30 ។

Huawei P40 Pro

ស្មាតហ្វូន Huawei P40 Pro កាន់តែទំនើបជាមួយនឹងការរចនារបស់វា។ វាមានអេក្រង់កោង ដូចជំនាន់មុនរបស់វាដែរ ប៉ុន្តែតំនរភ្ជាប់រវាង កញ្ចក់និងស៊ុមរួមគ្នានៅកាច់ជ្រុងគឺ មិនដូចស្មាតហ្វូនដែលយើងបានឆ្លងបានឃើញនោះទេ។ ការបង្ហាញនេះត្រូវបានគេនិយាយថាមានទំហំ 6.5 inch ជាមួយនឹងកម្រិតភាពច្បាស់ QHD +, Refresh rate 120 Hz និង សមាមាត្រអេក្រង់លាតដល់ទៅ 98% ។

ផ្នែកកោងមិនមានលក្ខណៈចោតដូច Mate 30 Pro ទេដូច្នេះយើងនៅតែមានប៊ូតុងសម្លេងនិងថាមពល។ ដូចគ្នានឹងម៉ូដែលស្តង់ដារដែរវាក៏មានរន្ធ USB ប្រភេទ-C ដែលភ្ជាប់នៅខាងក្រោមដោយស៊ីមកាតនិងរន្ធបញ្ចេញសំលេង ហើយក៏មិនមានរន្ធដោតកាសដែរ។

ស្មាតហ្វូន Huawei P40 Pro ត្រូវបានគេរំពឹងថានឹងបំពាក់នូវឧបករណ៍ចាប់សញ្ញាជាច្រើនទៀត។ សំរាប់កាមេរ៉ាគោលត្រូវបានគេរាយការណ៍ថាមានទំហំ 64 MP Sony IMX686  មួយគ្រាប់ទៀតគឺ Telephoto ទំហំ 12 MP , កាមេរ៉ាទូលាយមានកំរិត 20 MP, កាមេរ៉ាម៉ាក្រូ និង សេនស័រ ToF ។

មានពាក្យចចាមអារាមថាវានឹងភ្ជាប់មកជាមួយថាមពលថ្ម 5500mAh ជាមួយនឹង ការគាំទ្រសាកថ្មដែលមានថាមពល 50W SuperCharge ។ វាក៏គួរតែភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកឥតខ្សែលឿនជាងមុន។ ទូរស័ព្ទទាំងពីរគួរតែភ្ជាប់មកជាមួយបន្ទះឈីប Kirin 990 5G ប៉ុន្តែក្រុមហ៊ុន Huawei អាចសំរេចចិត្តប្រើម៉ូឌែល Kirin 990 + Balong 5000 សម្រាប់ម៉ូឌែល P40 ស្របពេលដែលឈីបដែលមានម៉ូឌឹមរួមបញ្ចូលគ្នានឹងផ្តល់ថាមពលដល់ម៉ូដែល Pro ។ ពួកគេក៏នឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 10 ដោយផ្អែកលើ EMUI 10 ចេញពីប្រអប់ប៉ុន្តែមិនមានសេវាកម្មទូរស័ព្ទចល័ត Google ទេ។

Back to top button
Close
Close