អនាគតស្មាតហ្វូន ដឹងតែត្រូវចិត្តអ្នកស្អប់ក្បាលឆក!ពេលនេះ OPPO បង្ហាញស្មាតហ្វូនគំរូ ដោយគ្មានប៊ូតុង រន្ធports និងរន្ធបំពងសម្លេង អ្វីកាន់តែពិសេសការលាក់កាមេរ៉ាថតរូប selfie នៅក្រោមអេក្រង់…

OPPO បង្ហាញស្មាតហ្វូនគំរូដំបូងនៃអនាគត នោះផ្តល់នូវបទពិសោធន៍ថ្មីទាំងស្រុង ដែលត្រូវបានរចនាឡើងមានតែប៊ូតុងថាមពលសម្រាប់បើក ឬបិទឧបករណ៍ប៉ុណ្ណោះ រន្ធports និងរន្ធបំពងសម្លេង អ្វីកាន់តែពិសេសការលាក់កាមេរ៉ាថតរូប selfie នៅក្រោមអេក្រង់។

គំរូដើមរបស់ស្មាតហ្វូន OPPO មានប៊ូតុងថាមពលនៅខាងស្តាំ។ ហើយប្រើប៊ូតុងសម្លេងប៉ះ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថាកាមេរ៉ាថត Selfie ត្រូវបានលាក់នៅក្រោមអេក្រង់បង្ហាញ ដោយមិនត្រូវប្រឆក​ ឬរន្ធឡេនទំលុះអេក្រង់ ដូច្នេះអាចបង្ហាញរូបភាពនៅក្នុងផ្ទៃអេក្រង់ពេញលេញ ដូចជាស្មាតហ្វូនដែលប្រើកាមេរ៉ាថតរូប Selfie ហូតឡើងរបស់OPPO កន្លងមក។

ស្មាតហ្វូន OPPO នាពេលអនាគតនឹងប្រើ eSIM ដែលបានបង្កប់ក្នុងម៉ាស៊ីន។ ដូច្នេះមិនចាំបាច់បន្ទះស៊ីមកាតទេ ហើយសាកថ្មដោយឥតខ្សែ 30W Wireless VOOC Flash Charge ។

ក្នុងនាមជាគំរូដើមក្រុមហ៊ុន OPPO មិនបានផ្តល់ព័ត៌មានលម្អិតអំពីពេលវេលាដែលត្រូវដាក់លក់ស្មាតហ្វូនទំនើបនេះទេ។

ប្រែសម្រួល៖ steve
ប្រភព៖ Phonearena

Tags
Back to top button
Close
Close