ទស្សនាវដ្តី TIME បានចុះផ្សាយថា iPad, Apple Watch និង AirPods ដែលជាឧបករណ៍របស់ទស្សវត្សនេះ…

ទស្សនាវដ្តី TIME បានចងក្រងបញ្ជីនៃឧបករណ៍ល្អបំផុតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ហើយផលិតផលរបស់ក្រុមហ៊ុន Apple គឺស្ថិតនៅក្នុងបញ្ជីកំពូលទាំង ១០ រួមមាន iPad, Apple Watch និង AirPods ។ iPad ដំបូងត្រូវបានបញ្ចេញដោយ Steve Jobs ក្នុងឆ្នាំ ២០១០ ចំណែក Apple Watch និង AirPods ត្រូវបានចេញផ្សាយនៅឆ្នាំ ២០១៥ និង ២០១៦។

លោក Patrick Lucas Austin នៃទស្សនាវដ្តី TIME បាននិយាយថា iPad, គំនិតកុំព្យូទ័រថេប្លេត ហាក់ដូចជាឧបករណ៍ប្រឌិតវិទ្យាសាស្ត្រ។ ហើយធ្វើការលើ software ដែលមិនគួរឱ្យជឿ IPad ក៏មានការផ្លាស់ប្តូរតាមរបៀបដែលអ្នកប្រើកុំព្យូទ័រផ្ទាល់ខ្លួនដែរ ហើយកំណត់ទិសដៅនៃឧបករណ៍ចល័តនៅទសវត្សរ៍ក្រោយ។

លោក Patrick Lucas Austin ក៏បានបន្ថែមទៀតថា Apple Watch បានកំណត់ស្តង់ដារថ្មីសម្រាប់ Smartwatch ហើយ AirPods ក៏បានកំណត់ស្តង់ដារថ្មីសម្រាប់កាសស្តាប់ត្រចៀកឥតខ្សែជាពិសេសក្រោយពេលចេញលក់ AirPods Pro ។

គ្រឿងអេឡិចត្រូនិកដែលមានអាយុកាលមួយទសវត្សរ៍ពី ទស្សនាវដ្តី TIME ក្រៅពីផលិតផលApple Tesla Model S, Raspberry Pi, Google Chromecast, DJI Phantom, Amazon Echo, Nintendo Switch និង Xbox Adaptive Controller។

ប្រែសម្រួល៖steve
ប្រភព – MacRumors

Tags
Back to top button
Close
Close