ខ្លាំងបាត់ Huawei VR Glass នឹងត្រូវដាក់លក់នៅថ្ងៃទី ១៩ ខែធ្នូ ដែលមានតម្លៃប្រហែល…

វ៉ែនតាកញ្ចក់ Huawei VR ត្រូវបានដាក់លក់កាលពីខែតុលា។ វាជាវ៉ែនតា VR ស្រាលដែលមានទំងន់ ១៦៦ ក្រាម និងកម្រាស់ ២៦,៦ មីល្លីម៉ែត្រ កញ្ចក់កែវត្រូវបានរចនាឡើងសម្រាប់អ្នកប្រើប្រាស់ដែលមានបញ្ហា myopia ក្នុងចន្លោះ ០- ៧០០ ដឺក្រេ។

Huawei VR Glass ភ្ជាប់មកជាមួយអេក្រង់ទំហំ ៣២០០ x ១៦០ ភីកសែលជាមួយដង់ស៊ីតេភីកសែលរហូតដល់ ១០៥៨ ភីភីផ្តល់ជូនមុំមើល ៩០ ដឺក្រេ អត្រាrefresh rate  ៧០ ហឺត ឬ ៩០ ហឺត គាំទ្រមុខងារអេក្រង់ IMAX និងមុខងារ VR ចល័តសម្រាប់សំឡេង គាំទ្រសំឡេង3D។

លើសពីនេះទៀតក្រុមហ៊ុន Huawei ក៏បានត្រៀមរៀបចំមាតិកាវីដេអូ VR ដើម្បីទ្រទ្រង់បានជាង ៣០ ០០០ ម៉ោងរួមទាំងហ្គេម VR សម្រាប់ស្មាតហ្វូន និងកុំព្យូទ័រផងដែរ។

Huawei VR Glass នឹងត្រូវដាក់លក់នៅប្រទេសចិននៅថ្ងៃទី ១៩ ខែធ្នូនេះក្នុងតម្លៃ ២,៩៩៩ យ័ន ឬប្រហែល 430 ដុល្លារ។

ប្រែសម្រួល៖ steve
ប្រភព – ជីហ្សីណា

Tags
Back to top button
Close
Close