ធុញ PUBG មែនទេ? មកសាកហ្គេមល្អៗទាំង ៥ស្រដៀង PUBG នៅលើ Android និង iOS

PUBG គឺជាហ្គេមដ៏ពេញនិយម ដែលបានបំបែកឯកទគ្គកម្មជាច្រើន កាលពីឆ្នាំមុន។ ដោយសារបទពិសោធន៍ជាមួយ PUBG វាមានច្រើនណាស់មកហើយ អ៊ីចឹងសំរាប់អ្នកដែលចង់សាកល្បងហ្គេមបាញ់គ្នារបៀបនេះ អាចសាកល្បងទាញយកហ្គេមទាំងនេះមកលំហែអារម្មណ៍បាន។ នេះជាការចងក្រងបញ្ជីហ្គេមបែបប្រយុទ្ធទាំង ១០ ប្រភេទដែលអ្នកអាចរីករាយនឹងនៅលើឧបករណ៍ចល័តរបស់អ្នកបានភ្លាមៗ៖

1. Rules of Survival

ប្រសិនបើអ្នកធ្លាប់បានលេងហ្គេម PUBG ពេលនោះអ្នកនឹងដឹងថាRules of Survival ជាសមរភូមិដែលស្រដៀងទៅនឹង PUBGដែរ។ នៅក្នុងហ្គេមនេះអ្នកទំលាក់ខ្លួននៅលើកោះទំហំ ៨ គុណ ៨ គីឡូម៉ែត្រជាមួយអ្នកលេង ១២០ នាក់ផ្សេងទៀតហើយដើម្បីឈ្នះយើងត្រូវតែជាមនុស្សចុងក្រោយគេនៅក្នុងសមរភូមិនេះ។ ជាមួយនឹងការទាញយកជាង ១០០ លានដងនេះអាចជាជំរើសដ៏ពេញនិយមបំផុតសំរាប់ជំនួស PUBG ។

Rules of Survival

Download: Android , IOS

2. Free Fire – Battlegrounds

ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការប្រយុទ្ធដែលមានសមត្ថភាពខ្ពស់នោះ Free Fire – Battlegroundsជាហ្គេមដែលអ្នកគួរសាកល្បងជាមុន។ ការបញ្ជាទាំងអស់ដែលមាននៅលើអេក្រង់មានភាពងាយស្រួល ប៉ុន្តែអ្នកត្រូវប្រយុទ្ធ នឹង ៤៩ នាក់ផ្សេងទៀតនៅក្នុងរយះពេល ១០ នាទីអោយរស់រហូតដល់ទីបញ្ចប់។មូលដ្ឋានគ្រឹះនៃការប្រយុទ្ធ ក្នុងសមរភូមិទាំងអស់នៅតែដដែល គឺអ្នកនឹងត្រូវចុះចតនៅលើកោះដាច់ស្រយាលមួយហើយនឹងត្រូវស្វែងរកអាវុធល្អ ៗ ក៏ដូចជាស្ថិតនៅក្នុងតំបន់សុវត្ថិភាពដើម្បីឈ្នះការប្រយុទ្ធ។ អ្នកក៏អាចបង្កើតជាក្រុមបួននាក់និងជជែកគ្នាដើម្បីបង្កើតយុទ្ធសាស្ត្រមួយជាមួយការជជែកជាសំលេងនៅក្នុងហ្គេម។

Free Fire – Battlegrounds

Download: Android , IOS

3. Pixel’s Unkown Battle Ground

ប្រសិនបើអ្នកជាអ្នកគាំទ្រនៃរូបភាពបែបPixel អ៊ីចឹង Pixel’s Unknow Battle Ground ជាហ្គេមដ៏ល្អបំផុតក្នុងការរីករាយជាមួយការប្រយុទ្ធដ៏អស្ចារ្យនៅលើទូរស័ព្ទរបស់អ្នក។ អ្នកចាំបាច់ត្រូវបញ្ចេញកំហឹងដាក់សត្រូវនៅក្នុងទីក្រុងមួយដែលជាកន្លែងដែលអ្នកអាចបាញ់ជាមួយកាំភ្លើង AK, Pixel Gun, SMG និងអាវុធផ្សេងទៀតដើម្បីបញ្ចប់ជីវិតសត្រូវរបស់អ្នក។ បច្ចុប្បន្នហ្គេមនេះកំពុងស្ថិតក្នុងដំណើរការអភិវឌ្ឍដូច្នេះអ្នកអាចនឹងជួបប្រទះបញ្ហាបច្ចេកទេសបន្តិចបន្តួច។  អ្នកអភិវឌ្ឍន៍ក៏បានព្យាយាមធ្វើឱ្យការលេងមានភាពងាយស្រួលដោយបង្កើតរបៀបបាញ់ដោយស្វ័យប្រវត្តិដើម្បីជួយអ្នកក្នុងការកម្ចាត់សត្រូវ។

Pixel’s Unkown Battle Grounds

Download: Android , IOS

4. Black Survival

ដោយមានលក្ខណៈប្រហែលទៅនឹងហ្គេម PUBG អ្នកនឹងតម្រូវអោយជ្រើសរើសតួអង្គ ហើយទម្លាក់ទៅលើកោះមួយដែលមាន ២២ តំបន់ផ្សេងៗគ្នារួមមានមន្ទីរពេទ្យ ឆ្នេរ និងតំបន់ព្រៃឈើ។ សមរភូមិបង្រួមកាន់តែតូចចង្អៀត ដូច្នេះវាបានជំរុញឱ្យអ្នកទទួលយកការប្រយុទ្ធដើម្បីទទួលបានចំណាត់ថ្នាក់កំពូលនៅក្នុងល្បែងប្រហែល ២០ នាទីនេះ។ ការលេងហ្គេមនេះវាតម្រូវអោយយើងមានភាពរហ័ស ប្រភេទតួអង្គផ្សេងៗគ្នានឹងផ្តល់ឱ្យអ្នកនូវសមត្ថភាព និងអាវុធពិសេសៗ ប៉ុន្តែអ្នកក៏ត្រូវចាំរូបមន្តដែលអាចឱ្យអ្នកផលិតអាវុធ ឧបករណ៍ប្រើប្រាស់ និងអាហារប្រមាណ ៦០០ ប្រភេទដែលជាចំណុចបន្ថែម។ សរុបមកវាអាចជាដំណើរផ្សងព្រេងដែលពោរពេញទៅដោយសកម្មភាពប្លែកៗ។

Black Survival

Download: Android , IOS

5. Bullet Strike: Battlegrounds

អ្នកត្រូវបានទម្លាក់នៅលើកោះវាលខ្សាច់ ដែលមានអ្នកលេងរហូតដល់ទៅ ២០ នាក់ ហើយអ្នករស់ចុងក្រោយគេ នឹងលើកពាន។ សំរាប់ហ្គេមនេះ អ្នកទទួលបានក្រាហ្វិច 3D ដែលមានគុណភាពខ្ពស់ អាវុធទំន់បៗ និងឱកាសដើម្បីសាកល្បងជំនាញប្រយុទ្ធរបស់អ្នកនៅក្នុងសមរភូមិដ៏ខ្លាំងក្លាមួយសម្រាប់ការរស់រានមានជីវិត។ ប៊ូតុងដែលប្រើជាទូទៅបំផុតគឺតម្រង់ទិសដៅល្អ ប៉ុន្តែការផ្លាស់ប្តូរកាំភ្លើងអាចជួយអោយរឹតតែប្រសើរជាងមុន ។

Bullet Strike: Battlegrounds

Download: Android , IOS

Back to top button
Close
Close