ត្រៀមលុយទុកទៅ..!​ LEXUS LX 570 នឹងដូររាងថ្មីទាំងស្រុងនៅឆ្នាំ ២០២១ និង អាចមាន LX 600 ម៉ូដែលថ្មី កើតលើផែនដី ១ ទៀត

រហូតមកទល់ពេលនេះ វាជាង១០ឆ្នាំមកហើយ ដែល Lexus LX បានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង។ ថ្វីបើវាត្រូវបានផលិតឡើងយ៉ាងល្អ ប្រណីត មានសមត្ថភាពខ្ពស់ និងធន់យ៉ាងណាក៏ដោយ រូបរាងរបស់វាកាន់តែហួសសម័យពីមួយឆ្នាំទៅមួយឆ្នាំ។

យ៉ាងណាមិញ បើយោងតាម Lexus Enthusiast បានបង្ហាញឲ្យដឹងថា Lexus ទំនងនឹងផ្លាស់ប្តូររូបរាងរថយន្ត LX ថ្មីទាំងស្រុង (all-new) នៅឆ្នាំ២០២១ ខាងមុខនេះ។

ដំណឹងលេចធ្លាយនេះបានផ្ទុះឡើងដំបូងលើទស្សនាវដ្តីជប៉ុន Mag-X ដោយបង្ហាញឲ្យឃើញផ្នែកខាងក្រោយថ្មីសន្លាងរបស់ Lexus LX។ Mag-X អះអាងថា រថយន្ត LX នឹងផលិតលើគ្រោងឆ្អឹងថ្មី ហើយខ្ចីម៉ាស៊ីន V6 Twin-turbo ពី រថយន្ត LS ដែលមានកម្លាំង ៤១៦សេះ ខ្លាំងជាងម៉ាស៊ីនចំណុះ ៥,៧លីត្រ Naturally Aspirated V8 កម្លាំង ៣៨៣សេះ ដែលប្រើលើ LX 570 បច្ចុប្បន្ន។

ទោះជាយ៉ាងណា ម៉ាស៊ីន V6 នេះមិនមែនជាជម្រើសតែមួយគត់ឡើងសម្រាប់រថយន្ត LX អនាគត ព្រោះក្រុមហ៊ុន Lexus ទើបតែបានចុះប៉ាតង់ឈ្មោះ LX 600 ប៉ុណ្ណោះ៕

អត្ថបទដោយ៖ ទិត្យា

Tags
Back to top button
Close
Close