កត់ថ្ងៃទុកទៅ Redmi K30 5G ដែលមានរូបរាងកាមេរ៉ាខាងក្រោយរចនាបែបចម្លែករាងកងរង្វង់ បង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១០ ខែធ្នូ….

Redmi K20 ស៊េរី (Xiaomi Mi 9T) ទទួលបានជោគជ័យនៅលើទីផ្សារជាច្រើនប្រទេសដែលជាស្មាតហ្វូនដំបូងគេរបស់ Redmi ហើយឆាប់ៗនេះ Redmi K30 Series ជិតចេញលក់ហើយ។ ដែលថ្មីៗនេះបានបង្ហាញរូបភាពជាច្រើនទៀតនៃស្មាតហ្វូននេះត្រូវបានបង្ហាញជាបន្តបន្ទាប់។

រូបភាពលេចធ្លាយនេះបានមកពីប្រភពមួយនៅក្នុងប្រទេសចិនគឺជារូបភាពបង្ហាញនៃផ្នែកខាងមុខ និងខាងក្រោយនៃឧបករណ៍ ឯកសាររូបភាពដែលបែកធ្លាយនោះគឺតូចណាស់។ ប៉ុន្តែនៅតែអាចមើលឃើញថាស្មាតហ្វូននេះមានអេក្រង់ Punchhole Full Screen ដែលមានប្រហោងកាមេរ៉ារាងទ្រវែងនៅជ្រុងខាងស្តាំផ្នែកខាងលើ។ ផ្នែកខាងក្រោយនៃឧបករណ៍មានកន្លែងដាក់កាមេរ៉ាជាជួរបញ្ឈរនៅលើមូលដ្ឋានកាមេរ៉ារាងជាកងរង្វង់ ដែលជាការរចនាមួយដែលមិនធ្លាប់មានពីមុនមកនៅក្នុងឧស្សាហកម្មស្មាតហ្វូន ប៉ុន្តែនៅតែមិនទាន់អាចបញ្ជាក់បានថាតើមានកាមេរ៉ាសរុបទាំងអស់ប៉ុន្មាន?

ទោះយ៉ាងណារូបភាពមិនទាន់ត្រូវបានបញ្ជាក់ដោយ Redmi ឬ Xiaomi នៅឡើយទេ ដូច្នេះយើងត្រូវរង់ចាំមើលថាតើការរចនានេះពិតជានឹងត្រូវបានប្រើប្រាស់ ឬក៏អត់។

Redmi K30 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១០ ខែធ្នូដែលនឹងក្លាយជាស្មាតហ្វូន 5G ដំបូងរបស់ Redmi ដែលគាំទ្រទាំងបណ្តាញទាំងពីរ​​ 4G 5G។ ពីប្រភពព័ត៌មានចុងក្រោយ រំពឹងថាស្មាតហ្វូននឹងភ្ជាប់មកជាមួយនូវបន្ទះឈីបប្រភេទ Qualcomm Snapdragon 700 ស៊េរីថ្មីជាមួយនឹងម៉ូឌែល 5G ដែលមានភ្ជាប់មកជាមួយ និងកាមេរ៉ាខាងក្រោយមានគុណភាពបង្ហាញខ្ពស់។

ប្រែសម្រួល៖ Steve
ប្រភព: ithome, gizmochina

Tags
Back to top button
Close
Close