ត្រៀមលុយទៅ…! Lexus បញ្ចេញរថយន្តអត់ប្រើសាំងដំបូងបង្អស់របស់ខ្លួនហើយ!

ក្រុមហ៊ុន Lexus បានបញ្ចេញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួនក្នុងប្រវត្តសាស្រ្ត នៅក្នុងកម្មវិធីពិពណ៌រថយន្ត Guangzhou Auto Show ក្នុងប្រទេសចិន។

រថយន្ត Lexus អត់ប្រើសាំងនេះត្រូវបានឱ្យឈ្មោះថា UX 300e ដែលផលិតផ្អែកលើរថយន្ត Lexus UX។ UX 300e បំពាក់ម៉ូទ័រអគ្គិសនីមួយកម្លាំង ២០១សេះ និងអាគុយកម្លាំង ៥៤,៣គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ៤០០គីឡូម៉េត្រ។

រថយន្តអគ្គិសនីថ្មីរបស់ Lexus បានបំពាក់យ៉ាន់ថ្មីប្លែកខុសពីម៉ូដែល UX ប្រើសាំងធម្មតា ហើយមានតួខ្លួនបែប Aerodynamic កាន់តែប្រសើរជាងមុនទៀតផង។

ថ្វីបើមិនទាន់មានព័ត៌មានលម្អិតបន្ថែមពី UX 300e ប៉ុន្តែគេដឹងថាវានឹងចេញលក់នៅក្នុងប្រទេសចិន និងអឺរ៉ុប ក្នុងឆ្នាំ២០២០ខាងមុខ ហើយចេញលក់ក្នុងប្រទេសជប៉ុន នៅដើមឆ្នាំ២០២១៕

  • ប្រភព ៖ Carscoops
  • អត្ថបទដោយ៖ ទិត្យា
Tags
Back to top button
Close
Close