ស៊ែរមួយទៅ! ស្មាតហ្វូន HTC Desire 19s ដែលជាស្មាតហ្វូនតម្លៃថោកសមរម្យប្រើឈីប Helio P22, កាមេរ៉ា ៣ គ្រាប់,អេក្រង់ធំទូលាយ ៦,២ អ៊ីញ…

ក្រុមហ៊ុន HTC ណែនាំស្មាតហ្វូន HTC Desire 19s ជាទូរស័ព្ទទំនើបដែលមានតម្លៃសមរម្យ តាមរយៈការបើកទីផ្សារដំបូងនៅក្នុងទឹកដីកំណើតតៃវ៉ាន់។

ទូរស័ព្ទ HTC Desire 19s ភ្ជាប់មកជាមួយអេក្រង់ទំហំ ៦,២ អ៊ីញប្រភេទ IPS ជាមួយនឹងកម្រិតភាពច្បាស់ HD+ សមាមាត្រតង់ស៊ីតេ ១៩:៩ ជាមួយនឹងកាមេរ៉ាខាងមុខទំហំ ១៦ មេហ្គាភីកសែល។ កាមេរ៉ាខាងក្រោយមានកែវឡេន ៣គ្រាប់ ជាមួយនឹងទំហំ ១៣ + ៥ + ៥ មេហ្គាភិចស៊ែល។ លក្ខណៈពិសេសខាងក្នុងត្រូវបានបំពាក់ឈីបដោយប្រព័ន្ធដំណើរការ MediaTek Helio P22, រ៉េម ៣ ជីកាបៃ, រ៉ូម ៣២ ជីកាបៃ, អាចបន្ថែម MicroSD និងមានថាមពលថ្ម ៣៨៥០mAh សាកថ្មបាន 10W។

ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9 Pie ដែលគ្របដណ្តប់ដោយ Sense UI ដោយប្រើរន្ធ USB Type-C, ការគាំទ្រ NFC និងរន្ធកាសទំហំ ៣.៥ មម។ស្មាតហ្វូន HTC Desire 19 មានពីរពណ៌គឺ Yashi ខ្មៅ និងខៀវ តម្លៃ ៥,៩៩០ TWD ឬប្រហែល 200$។

ប្រែសម្រួល៖Steve
ប្រភព៖ GSMarena

Tags
Back to top button
Close
Close