ស៊ែរមួយទៅ! វិធីប្រើ iPad ជាអេក្រង់ទី2 សំរាប់ Mac ជាមួយមុខងារ Sidecar លើ macOS Catalina និង iPadOS 13…

នេះគឺជាមុខងារថ្មីមួយទៀតដែលភ្ជាប់មកជាមួយ macOS Catalina ដែលជា Sidecar ជាមុខងារមួយដែលអាចអោយ iPad ជាមួយ iPadOS តំឡើងបាន ព្រោះថាអេក្រង់ទី 2 របស់ Mac អាចរំកិលអេក្រង់ពី Mac ទៅធ្វើការលើ iPad ជាមួយ Apple Pencil ។ មិនថាវាជាការតែងរូបភាព ការសសេរ និងលក្ខណៈពិសេសជាច្រើនទៀតទេ ដែលវាអាចធ្វើបាន។ អាចនិយាយបានថាវាជាមុខងារដ៏អស្ចារ្យសម្រាប់ការប្រើប្រាស់នោះ ខាងក្រោមនេះ ជាឧបករណ៍ដែលអាចដំណើរការមុខងារនេះបាន៖

Mac៖ iMac 27-inch (ចុងឆ្នាំ 2015), MacPro (2016), Mac mini (2018), Mac Pro (2019), MacBook Air (2018), MacBook (ដើមឆ្នាំ 2016)។

iPad៖ iPad Air (3rd generation), iPad mini (5th generation), iPad (7th generation), iPad (6th generation), iPad Pro 12.9-inch (2nd generation), iPad Pro 12.9-inch (1st generation), iPad Pro 10.5-inch, iPad Pro 9.7-inchi, Pad Pro 12.9-inch (3rd generation), iPad Pro 11-inch។

វិធីរបៀបតំឡើង Mac៖ ចូលទៅកាន់System Preferences > ចុចលើ Sidecar > ចុចDevicesនៅលើភ្ជាប់ទៅmenu> ជ្រើសរើស iPad។

វីធីតំឡើងនៅលើ iPad៖ ការប្រើប្រាស់ Sidecar នៅលើ iPad តម្រូវអោយមាន iCloud ដូចគ្នានឹង Mac ដែរ > ឧបករណ៍ត្រូវតែភ្ជាប់ទៅអ៊ីនធឺណិត អាចប្រើទាំង 4G ឬwifif ឬអាចភ្ជាប់ជាមួយខ្សែUSB cableផងដែរ មិនកំណត់ត្រឹមតែការភ្ជាប់អ៊ីនធឺណិតទេ។

បន្ទាប់ពីការកំណត់ផ្សេងៗ ហើយនឹងអាចប្រើ iPad ជាអេក្រង់ទី ២ របស់ម៉ាក់ហើយព្យាយាមប្រើវាជាមួយគ្នា

ប្រែសម្រួល៖ Steve
ប្រភព៖ iphone-droid

Tags
Back to top button
Close
Close