ស្ងាត់ៗ Razer ប្រកាសចេញ Hammerhead True Wireless, កាសស្តាប់ឥតខ្សែជំនាន់ថ្មី មានល្បឿនសំលេងកប់ត្រូវម៉ាច់សម្រាប់លេងហ្គេម…

ក្រៅពីឧបករណ៍លេងហ្គេម និងស្មាតហ្វូនgaming ក្រុមហ៊ុនផលិតម៉ាស៊ីនហ្គេម Razer ក៏បានបញ្ចេញកាសប៊្លូធូស Hammerhead True Wireless កាសស្តាប់ឥតខ្សែដែលប្រើសម្រាប់ស្មាតហ្វូនផងដែរ។ ដោយផ្តោតលើការទប់សំលេងរំខាន និងល្បឿនសំលេងកប់ ដែលតំលៃសមរម្យសម្រាប់លេងហ្គេម។

Hammerhead True Wireless ប្រើការរចនាIn-Ear ដែលអាចការពារជំរាបទឹក និងធន់នឹងការបែកញើស តាមស្តង់ដា IPX4 វាក៏អាចចុចនៅផ្នែកខាងក្រោយនៃកាស ដើម្បីបញ្ជាតន្រ្តី ឬសំឡេង។ លក្ខណៈពិសេសខាងក្នុង នឹងភ្ជាប់មកជាមួយប៊្លូធូសជំនាន់ 5.0 អាចកំណត់របៀបលេងហ្គេមបាន។ បើសាកល្បងពេញ វាអាចប្រើបាន15 ម៉ោងក្នុងស្តាប់ធម្មតា តែបើប្រើប្រាស់បែបធន់ក្នុងការលេងហ្គេម ឬមុខងារទប់សំលេង ថាមពលថ្ម និងរយៈពេលប្រើប្រាស់នឹងតិចទៅតាមនឹងដែរ។

Hammerhead True Wireless មានតម្លៃ 99,99 ដុល្លារ ហើយអាចរកទិញបាននៅលើគេហទំព័រ Razer នៅសហរដ្ឋអាមេរិក។

ប្រែសម្រួល៖ Steve
ប្រភព៖ GSMArena

Tags
Back to top button
Close
Close