One UI 2 គឺជាកូនសោរសម្រាប់អនាគតស្មាតហ្វូនរបស់ Samsung…

ព័ត៌មានជាច្រើនទាក់ទងនឹងអនាគតស្មាតហ្វូន និងកម្មវិធីដែលកំពុងដំណើរការរបស់សាមសុង។ ក្រុមហ៊ុនបានបង្ហាញរួចមកហើយអំពីអនាគតនៃស្មាតហ្វូនដែលអាចបត់បានជាមួយនឹងការរចនាដែលបានផ្លាស់ប្តូរនៅក្នុងស្មាតហ្វូន galaxy fold ជំនាន់ចាស់។ ឥឡូវនេះក្រុមហ៊ុនកំពុងបង្ហាញនូវព័ត៌មានថ្មីៗអំពីការធ្វើបច្ចុប្បន្នភាពអាប់ដេតកម្មវិធី One UI 2 ជំនាន់ថ្មី។

One UIរបស់ Samsung គឺជាផ្ទៃស្បែកប្រើប្រាស់ដែលផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android ។ ក្រុមហ៊ុននេះហាក់ដូចជាបានរៀនពីកំហុសកាលពីអតីតកាលរបស់ខ្លួនហើយទីបំផុតក្រុមហ៊ុនកំពុងអភិវឌ្ឍនូវបទពិសោធផ្នែក software ថ្មី នឹងការរចនាថ្មីស្អាត។ ក្រុមហ៊ុន Samsung បានបង្ហាញពីលក្ខណៈពិសេសថ្មីៗបន្ថែមទៀតដែលកំពុងចូលមកឧបករណ៍ស្មាតហ្វូនចល័តរបស់ខ្លួន។ លើសពីនេះទៀតក្រុមហ៊ុនបានបង្ហាញពីការពង្រីក UX ទៅឧបករណ៍ជាច្រើនដែលមានទម្រង់ផ្សេងៗពីគ្នា ដូចជាឧបករណ៍អាចពាក់បាន និងស្មាតហ្វូនដែលអាចបត់បាន។

បច្ចុប្បន្ន Samsung កំពុងផ្តោតខ្លាំងទៅលើ One UI 2 ជំនាន់ទីពីរនះ វាអាចជាកូនសោសំខាន់នៃការលក់របស់សាមសុង ព្រោះនៅក្នុង One UI 2 គឺមានការកែលំអកំហុសឆ្គង និងធ្វើអោយប្រសើរឡើងក្នុងការប្រើប្រាស់ អមជាមួយបទពិសោធន៍កាន់តែអស្ចារ្យ ។ ហើយវានឹងមកដល់ឆាប់ៗនេះផងដែរ។

ប្រែសម្រួល៖steve
ប្រភព៖Gizchina

Tags
Back to top button
Close
Close