អេមបាត់! ម្ចាស់ Pocophone F1 ទទួលបានការអាប់ដេតទៅកាន់ MIUI 11 ហើយតែ…

បន្ទាប់ពីជោគជ័យខ្លាំងក្នុងការលក់ទូរសព្ទដៃ POCOPHONE F1 រប​ស់ក្រុមហ៊ុន Xiaomi កន្លងទៅ មានអ្នកប្រើប្រាស់ស្មាតហ្វូននេះមិនតិចឡើយនៅទូទាំងពិភពលោកដោយសារ POCOPHONE F1 បានបង្កព្យុះភ្លៀងលើស្មាតហ្វូនដែលមានកំលាំងម៉ាស៊ីនកប់ ឯតម្លៃវិញធ្វើស៊ីក្រុមហ៊ុនស្មាតហ្វូន ដទៃទៀតយ៉ាងចាស់ដៃតែម្ដង។

ក្រោយការរងចាំយ៉ាងអន្ទះសាររបស់អ្នកប្រើប្រាស់ទូរសព្ទដៃ POCOPHONE F1 សម្រាប់កំណែអាប់ដេត ទ្រង់ទ្រាយធំទៅកាន់ MIUI 11 និង តាមការសន្យារបស់ក្រុមហ៊ុន Xiaomi នៅពេលនេះវាបានធ្វើការដាក់ អោយអាប់ដេតទៅកាន់ MIUI 11 លក្ខណៈផ្លូវការ Stable Version ហើយប៉ុន្តែវានៅតែស្ថិតលើ Android Pie ដដែល។ MIUI 11 គឺជាស្បែក និង ទម្រង់បែបបទនៃការប្រើប្រាស់លើគ្រប់ស្មាតហ្វូនរបស់ Xiaomi បានធ្វើការអាប់ដេតពីលើ MIUI 10 ជំនាន់ចាស់ផ្ដល់បទពិសោធន៏នៃការប្រើប្រាស់កាន់តែទំនើប និង មុខងារប្លែកៗជាច្រើនត្រូវបានបន្ថែម។ ទោះបី MIUI 11 ដែលបានដាក់អោយអាប់ដេតនេះស្ថិតនៅលើ Android Pie ក្ដីប៉ុន្តែនាពេលដ៏ខ្លីខាងមុខក្រុមហ៊ុន Xiaomi នឹងធ្វើការអាប់ដេតបន្ថែមទៅកាន់ Android 10 មិនមែនថ្ងៃនេះ ប៉ុន្តែនឹងមាននៅថ្ងៃក្រោយ។ សម្រាប់អ្នកប្រើប្រាស់ POCOPHONE F1 អាចចូលទៅធ្វើ បច្ចុប្បន្នភាព (Update) ទៅកាន់ MIUI 11 តាមរយៈទូរសព្ទដៃផ្ទាល់ដោយមានទំហំទាញយកប្រមាណ 1.8GB។ វាអាចមានការខុសពេលវេលាខ្លះនៅតាមប្រទេសមួយចំនួនដោយសារវាធ្វើការដាក់អោយ ទាញយកខុសៗគ្នាតាមប្រទេស។

  • ដោយ: Wanda
  • ប្រភព: Reddit
Tags
Back to top button
Close
Close