មកដល់ហើយគូរប្រជែងGalaxy Fold! Huawei បើកដំណើរការលក់ Mate X នៅក្នុងប្រទេសចិនខែក្រោយនេះហើយ…

ក្រុមហ៊ុន Huawei ទើបតែបានដាក់ចេញនូវត្រកូល Mate 30 ដែលអាចដំណើរការប្រព័ន្ធ 5G បាន។ហើយថ្មីៗនេះក្រុមហ៊ុនទើបតែប្រារព្ធកម្មវិធីប្រកាសពីការលក់ស្មាតហ្វូនរបស់ខ្លួនបានរហូតដល់ចំនួន 200 លាននៅទូទាំងពិភពលោកក្នុងឆ្នាំ២០១៩នេះ។ ហើយឥឡូវនេះ ហើយក៏ទីបំផុត ស្មាតហ្វូនបែបច្នៃប្រឌិតបានចាប់ផ្តើមការលក់ហើយ ទូរស័ព្ទដែលអាចបត់អេក្រង់ដំបូងរបស់ huawei ជាលើកដំបូងគឺ Mate X មានលក់នៅទីផ្សារទឹកដីកំណើតប្រទេសចិនហើយ នៅក្នុងហាងអនឡាញផ្លូវការរបស់ក្រុមហ៊ុន Huawei សម្រាប់ CNY តំលៃ ១៦.៩៩៩ (នោះគឺប្រហែល ២,៤០០ ដុល្លារ ឬ ២.១៥០ ដុល្លារ) ។

ស្មាតហ្វូន Huawei Mate X បំពាក់មកជាបន្ទះឈីប Kirin 980 ដូចដែលបានប្រកាសដំបូង – មានពាក្យចចាមអារាមថាក្រុមហ៊ុននឹងចេញជម្រើសមួយទៀតដែលបំពាក់មកជាមួយ Kirin 990។ លក្ខណៈពិសេសផ្សេងទៀតរួមមានការតំឡើងកាមេរ៉ាភ្លោះម៉ាក Leica មៀថាមពលថ្មី ៤.៥០០ mAh និងសាកថ្មល្បឿនលឿនទំហំ ៥៥W SuperCharge ។

មុខងារសំខាន់គឺអេក្រង់ដែលអាចបត់បាន – គឺជាប្រភេទ OLED ដែលមានអង្កត់ទ្រូង ៨ អ៊ីញនៅពេលលាតពេញ។ ហើយនៅពេលបត់ស្មាតហ្វូននេះចូលគ្នា វានឹងក្លាយជាទូរស័ព្ទអេក្រង់ពីរ ដោយផ្នែកខាងមុខអេក្រង់ទំហំ ៦,៦ អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ ២៤៨០ x ១១៤៨ ភីកសែក្នុងរូបភាព ១៩.៥: ៩ ចំណែកផ្នែកខាងក្រោយវិញមានទំហំ ៦,៣៨ អ៊ីញដែលមានសមាមាត្រ ២៥: ៩ ពីព្រោះ វាមានការរៀបចំកាមេរ៉ានៅខាងឆ្វេង។

ការដឹកជញ្ជូនលក់ទូរស័ព្ទដោយគ្មានសេវាកម្ម Google services គឺអាចលក់បានតែនៅក្នុងប្រទេសចិនទេ។ យើងកំពុងរងចាំមើលថា តើក្រុមហ៊ុន Huawei នឹងទាញយក Mate 30 ហើយនឹងលក់ម៉ូឌែល Mate X ដោយគ្មាន GMS ជុំវិញពិភពលោកបានដោយវិធីណា។

ប្រែសម្រួល៖ Steve
ប្រភព៖ Gizchina

Tags
Back to top button
Close
Close