ចុមកាន់តែយ៉ាប់!កម្មវិធីធនាគារនៅជុំវិញពិភពលោកចាប់ផ្តើមដកមុខងារស្កេនស្នាមម្រាមដៃនៅលើ Samsung Galaxy S10 និង Note 10…

បន្ទាប់ពី Samsung Galaxy S10 Series មានបញ្ហាស្កែនក្រយៅដៃនៅពេលដែលកំណែអាប់ដេតដោះស្រាយបញ្ហានេះនឹងមកដល់ថ្មីៗ ស្រាប់តែថ្មីនេះមានការណែនាំ និងចលនាផ្សព្វផ្សាយនៃកម្មវិធីធនាគារនៅជុំវិញពិភពលោកដែលបានចាប់ផ្តើមដកចេញនូវបច្ចេកវិទ្យាដោះសោរដោយប្រើស្នាមម្រាមដៃនៅក្នុងប្រព័ន្ធផ្នែកសុវត្ថិភាពរបស់ធនាគារ។

ចាប់ផ្តើមជាមួយធនាគារនៅចក្រភពអង់គ្លេសដូចជា ធនាគារ Nationwide Building Society និងធនាគារ NatWestក៏ដូចជាធនាគារមកពីប្រទេសចិនBank of China ដែលបានចាប់ផ្តើមដកការគាំទ្របច្ចេកវិទ្យាស្កេនស្នាមម្រាមដៃក្នុងប្រព័ន្ធសុវត្ថិភាពកម្មវិធីរបស់ពួកគេ។ ក៏មានធនាគារHapoalim Bank ដែលជាធនាគារធំជាងគេមួយរបស់អ៊ីស្រាអែល ហើយធនាគារKaKao Bankដែលជាធនាគារតាមអ៊ិនធឺរណែតមកពីប្រទេសកូរ៉េខាងត្បូង។ នៅក្នុងប្រទេសចិនបានដកចេញ និងដាក់បំរាមនូវម៉ូឌែលជាច្រើនដូចជា Galaxy S10, Note10 និង Tab S6…។

ក្រុមហ៊ុន Samsung បានសន្យាធ្វើបច្ចុប្បន្នភាពអាប់ដេតកម្មវិធីនៅដើមសប្តាហ៍នេះ ដើម្បីដោះស្រាយបញ្ហានេហ។ ទោះយ៉ាងណាអ្នកចាំបាច់ត្រូវលុប និងចុះឈ្មោះadd fingerprintស្នាមម្រាមដៃរបស់អ្នកឡើងវិញ។ចំណែក Galaxy Tab S6 ប្រើបច្ចេកវិទ្យាស្កេនអុបទិក ហើយមិនមានរបាយការណ៍ថាវាទទួលរងពីភាពងាយរងគ្រោះណាមួយឡើយ ដូច្នេះធនាគារចិនប្រហែលជាមានបញ្ហាការព្រួយបារម្ភបន្តិចហើយ។

ប្រែសម្រួល៖ Steve
ប្រភព៖ GSMArena

Tags
Back to top button
Close
Close