ពាក្យចចាមអារ៉ាមក្តៅៗ! Samsung អាចនឹងដាក់បង្ហាញស្មាតហ្វូនស៊េរី Galaxy S11 នៅថ្ងៃទី…

ហាក់ដូចជាកាន់តែលឿនជារៀងរាល់ឆ្នាំសម្រាប់ក្រុមហ៊ុនទូរស័ព្ទសាមសុង ដែលមិនទាន់ផុតឆ្នាំចាស់២០១៩ ស្រួលបួលផង តែឥលូវនេះចាប់ផ្តើមមានពាក្យចចាមអារ៉ាមដែលនិយាយពីត្រកូលនៃ Galaxy S Series ។

ថ្មីៗនេះ ព័ត៌មានចុងក្រោយមួយស្តីពីម៉ូឌែលនៃស្មាតហ្វូន Galaxy S11 ឆ្នាំក្រោយ ត្រូវបានគេរំពឹងថានឹងត្រូវចេញផ្សាយប្រកាសជាសាធារណៈនៅសប្តាហ៍ទី ៣ នៃខែកុម្ភៈ ដើមឆ្នាំ ២០២០ ។

ទូរស័ព្ទ Galaxy S11 ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅសាន់ហ្វ្រាន់ស៊ីស្កូ(San Francisco )ដូចរាល់ឆ្នាំអញ្ចឹង ហើយប្រហែលជានៅថ្ងៃទី ១៨ ខែកុម្ភះដើមឆ្នាំ២០២០ ។ចំពោះលក្ខណៈពិសេសវិញវាត្រូវបានគេរំពឹងថានឹងភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ Android 10 ដែលគ្របដណ្តប់ដោយ One UI 2.1 កាមេរ៉ាខាងក្រោយមានទំហំធំរហូតដល់ទៅ 108 មេហ្គាភិចសែលនិងមានសមត្ថភាពផ្ទុកទិន្នន័យរហូតដល់ទៅ 1TB ដើម្បីជ្រើសរើស។

អ្នកណាខ្លះដែលជាហ្វេនអ្នកគាំទ្រសម្រាប់ខ្សែស្រឡាយនៃត្រកូល Galaxy S Series អាចរង់ចាំបាន។ ហើយអ្វីកាន់តែពិសេសនោះ ដូចដែលបានលើកមកនិយាយកន្លងមកអញ្ចឹង សាមសុងនឹងសំរេចចិត្តកែប្រែលើរចនាបទនៃ Galaxy S11 នឹងមានមុខងារថ្មីផ្លាស់ប្តូរជាច្រើន។

ប្រែសម្រួលអត្ថបទ៖ Steve
ប្រភព៖ phonearena

Tags
Back to top button
Close
Close