មិនធម្មតា! TCL ក្រុមហ៊ុនផលិតទូរទស្សន៏ចំណាត់ថ្នាក់លេខ 2 លើពិភពលោក

TCL ដែលជាក្រុមហ៊ុនដែលផលិតទូរទស្សន៍ជាប់ចំណាត់ថ្នាក់លេខ 2 លើពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ 1 នៅអាមេរិក និងប្រទេសចិន ហើយក៏ជាអ្នកផលិតផលិតផលគ្រឿងអេឡិកត្រូនិកដូចជាទូទឹកកក ម៉ាស៊ីនបោក ម៉ាស៊ីនត្រជាក់ ដ៏ធំមួយបានបង្ហាញវត្តមានជាមួយនឹងផលិតផលកាន់តែច្រើននៅកម្ពុជា និងកំពុងព្យាយាមដណ្តើមទំនុកចិត្តពីអតិថិជនបន្តិចម្តងៗផងដែរ ។

ផលិតផលរបស់ក្រុមហ៊ុន TCL ត្រូវបានផលិតតាមគំនិតបច្ចកវិទ្យាអាមេរិក មានស្តង់ដារខ្ពស់ទទួលស្គាល់ដោយ Q-control របស់អាមេរិក ។ ផលិតផល TCL ក៏បាននិងកំពុងឈរចំណាត់ថ្នាក់លេខ 1 អស់រយៈពេលជាង 13 ឆ្នាំមកហើយ នៅក្នុងប្រទេសមហាយក្សចិន ដែលមានប្រជាជនជាង 1400 លានអ្នក ។ ជាមួយនឹងចំនួនអតិថិជនក៏ច្រើន រួមផ្សំនឹងបច្ចេកវិទ្យាដ៏ប្រសើរ ធ្វើឲផលិតផល TCL អាចផលិតនិងលក់ចេញក្នុងតម្លៃដ៏អស្ចារ្យបំផុត ក្នុងគុណភាពកំរិតពិភពលោក ។
យើងចាំបានថាកាលពីដើមឆ្នាំ 2019 បានបង្ហាញខ្លួននៅប្រទេសកម្ពុជាជាមួយផលិតផលទូរទស្សន៍ទំនើប និងបានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន ។

TCL បានបង្ហាញខ្លួនជាមួយប្រភេទទូរទស្សន៍ធម្មតា ទូរទស្សន៍ឆ្លាតវៃ ទូរទស្សន៍ប្រភេទ 4K ស្តើងរាងសង្ហារ និងតម្លៃពិសេសបំផុត ។ នៅក្នុងកម្មវិធី IFA Product Technical Innovation Award 2019 នាទីក្រុង ប៊ែរឡាំង ប្រទេសអាឡឺម៉ង់ ទូរទស្សន៍ TCL ក៏បានទទួលពានរង្វាន់មាស Gold Award ផងដែរ ។
សំរាប់ពេលនេះ ម៉ាស៊ីនត្រជាក់ TCL ក៏បានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាផងដែរ ជាមួយនឹងបច្ចេកវិទ្យាទំនើប ទាន់សម័យ និងតម្លៃពិសេសបំផុត ។

ជាមួយនឹងបច្ចេកវិទ្យាទំនើបក្នុងការធ្វើឲត្រជាក់ឆាប់រហ័ស សន្សំសំចៃភ្លើង និងធន់បានយូរជាមួយនឹងអាកាសធាតុអាស៊ីយើង ម៉ាស៊ីនត្រជាក់ នឹងបំពេញនូវតម្រូវការរបស់អតិថិជនខ្មែរទាំងសម្រាប់គេហដ្ឋានរស់នៅ និងអាជីវកម្មផងដែរ ។ សំរាប់អតិថិជនដែលត្រូវការជាវលក់បន្ត សូមទំនាក់ទំនងជាមួយនឹង HD Distribution តាមលេខទូរស័ព្ទ 099 265 551។ សម្រាប់អតិថិជនដែលបំរុងទិញយកទៅប្រើប្រាស់ អាចទាក់ទងផ្ទាល់ជាមួយហាងនៅពាសពេញប្រទេសកម្ពុជាបាន ។

  • ប្រភព: TCL Electronics
  • អត្ថបទ: PR
Tags
Back to top button
Close
Close