ស្វែងយល់ពីវិធីដោះ iCloud នៅលើ iPhone/iPad/AppleWatch ដែលមានលើទីផ្សារសព្វថ្ងៃ

សម្រាប់អ្នកប្រើប្រាស់ iPhone, iPad, Apple Watch ឬ Macbook ជាច្រើនឆ្នាំប្រាកដជាស្គាល់ច្បាស់តែម្ដង ពេលលឺពាក្យថាជាប់ iCloud តាមភាសាសាមញ្ញា តែពាក្យដែលគេចង់ផ្ដោតគឺការជាប់ Activation Lock ដែល Apple បានដាក់ការពារពីការបាត់បង់ ចោរលួច ឬ ស្វែងរកទីតាំងរបស់ទូរសព្ទដៃជាដើម។ សម្រាប់នៅ ប្រទេសកម្ពុជាមានហាងទូរសព្ទដៃជាច្រើន និង មជ្ឍមណ្ឌលជួសជុលច្រើនផងដែរកំពុងដាក់ផ្សព្វផ្សាយ មានទទួលដោះ iCloud គ្រប់ប្រភេទ។ អញ្ចឹងមកស្វែងយល់ដូចខាងក្រោម:

  • អ្វីទៅជា iCloud?

ដូចតាមការបញ្ជាក់ខាងលើមានន័យថា iCloud គឺជាមុខងារការពារសុវត្ថិភាពការពារពីការបាត់ អញ្ចឹងនៅរាល់ពេលមាននរណាម្នាក់ព្យាយាម Restore ទូរសព្ទដៃ ឬ ឧបករណ៏ដែលជាប់ Find My Device (Activation Lock) ទោះបីព្យាយាមយ៉ាងណាក៏មិនអាចប្រើប្រាស់បានដែរ លុះត្រាតែម្ចាស់ទូរសព្ទដៃ និង មានគណនី Apple ID របស់ម្ចាស់ដើមតែប៉ុណ្ណោះទើបអាច Sign-In បន្តទៅប្រើប្រាស់បាន។

  • អ្វីទៅជាការដោះ iCloud បែប Clean ឬ Blacklist?

ស្ដាប់អោយងាយយល់ទៅសម្រាប់អ្នកធ្លាប់រកស៊ីការដោះ iCloud តាមរយៈ Online ច្បាស់ជាយល់។ iCloud Clean គឺគេសំដៅទៅលើទូរសព្ទដៃ iPhone ដែលជាប់ iCloud ហើយម្ចាស់គណនីមិនបានធ្វើការចូលទៅកំណត់ទូរសព្ទដៃនោះអោយទៅជា Lost Mode អញ្ចឹងហើយ ទើបនៅលើវេបសាយ Online មួយចំនួនអាចធ្វើការដោះ iCloud នេះចេញបានដោយចំណាយ Credit។ ឯ iCloud Blacklist វិញមានន័យថាទូរសព្ទដៃ iPhone នោះជាប់ iCloud ដោយម្ចាស់គណនីបានធ្វើការកំណត់ជា Lost Mode / Erased Mode ជាដើម អញ្ចឹងក្នុងករណី Blacklist ពុំសូវមានអ្នកដែលទទួលដោះបានសម្រេចនោះទេ ឬ ការដោះតាមរយៈ Hardware ជាដើម។

  • ធ្វើដូចម្ដេចដើម្បីការពារពីការដោះ iCloud បាននៅពេលទូរសព្ទដៃលោកអ្នកបានបាត់?

នៅរាល់ពេលបាត់បង់ទូរសព្ទដៃ iPhone/iPad លោកអ្នកគួរតែធ្វើការកំណត់ iPhone របស់លោកអ្នកជា Lost Mode ឬ Erased ធ្វើដូចនេះមិនមាននរណាម្នាក់អាចធ្វើការដោះគណនី iCloud របស់លោកអ្នកចេញពីទូរសព្ទដៃបានឡើយ។ មួយវិញទៀតមានជនមួយចំនួនបានព្យាយាមធ្វើ SMS ក្លែងក្លាយផ្ញើចេញពី Server បញ្ជោត ដើម្បីអោយលោកអ្នកចូលទៅធ្វើការ Sign-In Apple ID ទទួលបានទាំង Email/Password របស់លោកអ្នកតែម្ដង។ អញ្ចឹងនៅពេលទូរសព្ទដៃលោកអ្នកបានបាត់និងកំណត់ Lost Mode រួចរាល់ហើយ សូមប្រុងប្រយ័ត្ននៅពេលមាន SMS ចំលែកៗដែលផ្ញើមកជា Link បន្លំជាគេហទំព័រ Apple។

  • ហេតុអ្វីបានជាគេអាចរកឃើញលេខទូរសព្ទដៃរបស់ម្ចាស់ទូរសព្ទដៃដើម្បីផ្ញើ SMS ចូល?

មានករណី ២ ប៉ុណ្ណោះ គឺរាល់ពេលលោកអ្នកកំណត់ជា Lost Mode លោកអ្នកបានដាក់សារ Call me ជាមួយលេខទូរសព្ទដៃ។ និង មួយទៀតមានគេហទំព័រមិនមានប្រភពចេញពី Apple បង្កើតសេវាស្វែងរក លេខទូរសព្ទដៃម្ចាស់ iPhone ដោយប្រើប្រាស់ IMEI និង Serial Number ប៉ុណ្ណោះ។

  • ធ្វើដូចម្ដេចដើម្បីដោះ iCloud បានខ្លួនឯង?

ប្រសិនលោកអ្នកជាម្ចាស់ទូរសព្ទ និង គណនី Apple ID លោកអ្នកគ្រាន់តែធ្វើការ Sign-In Apple ID ចូលជាធម្មតាគឺអាចប្រើប្រាស់បានហើយ។ តែមានករណីជាច្រើនដូចជា Apple ID ត្រូវបានបង្កើតដោយ អ្នកដទៃនៅតាមបណ្ដាហាង ឬ កន្លែងជួសជុល អញ្ចឹងលោកអ្នកប្រាកដជាពិបាកក្នុងការស្វែងរកគណនី Apple ID មកវិញណាស់។ អញ្ចឹងម្ចាស់ហាង ឬ កន្លែងផ្ដល់សេវាផ្សេងៗមានជម្រើសដល់អ្នកតែមួយគត់ គឺប្រើសេវាកម្មដោះ iCloud ដែលមានតម្លៃខ្ទង់រយដុល្លា។ ខាងក្រោមនេះគឺជាគេហទំព័រសម្រាប់ដោះគណនី iCloud ប្រភេទ Clean នៅពេលលោកអ្នកភ្លេចប៉ុន្តែវាក៏មានតម្លៃថ្លៃគួរសមផងដែរ។

  • វិធីដោះ iCloud Clean តាម Online

នេះគ្រាន់តែជាការចែករំលែកតែប៉ុណ្ណោះ។ មិនមែនជាការគាំទ្រអោយមានការលួចមានការកើនឡើង នោះទេ។ យើងចង់ចែករំលែកដល់ម្ចាស់ទូរសព្ទដៃដែលកំពុងជួបបញ្ហាទាំងនេះនៅពេលភ្លេច Apple ID និង ជាប់ Activation Lock។ មានគេហទំព័រជាច្រើន ឬ iFoneunlock .com ជាដើមសុទ្ធសឹងជាគេហទំព័រមិនមាន ប្រភពមិនច្បាស់លាស់ទទួលស្គាល់ពី Apple ឡើយ។ ប៉ុន្តែនៅលើទីផ្សារកម្ពុជាបច្ចុប្បន្នមានអ្នកកំពុងប្រើប្រាស់សេវាកម្មទាំងនេះដើម្បីដោះ iCloud ដោយយកកម្រៃបន្ថែម។ អញ្ចឹងដើម្បីការពារពីហានិភ័យបាត់បង់ Credit នៅលើគេហទំព័រមួយចំនួន យកល្អលោកអ្នកគួរតែរកមជ្ឍមណ្ឌលជួសជុលដើម្បីដោះ iCloud ដើម្បីជឿជាក់ថាដោះបានសម្រេច ទើបបង់ថ្លៃសេវាទោះបីមានតម្លៃថ្លៃជាងតាមគេហទំព័រមួយចំនួនក្ដី។

Tags
Back to top button
Close
Close