ភ្ញាក់ផ្អើលប្លែកខុសរាល់ឆ្នាំ ! Apple ចេញiPhone 11 ទាំង ៣ ម៉ូតបង្ហាញខ្លួនលក់ជាផ្លូវការនៅថ្ងៃទី…

Apple នឹងដាក់បង្ហាញកំពូលស្មានហ្វូនប្រចាំឆ្នាំរបស់ខ្លួនចំនួនបីម៉ូឌែលនោះគឺ iPhone 11, iPhone 11 Pro, និង iPhone 11 Pro Max នៅក្នុងព្រឹត្តិការណ៍ពិសេសមួយនៅថ្ងៃទី ១០ ខែកញ្ញា ប៉ុន្តែនោះគឺគ្រាន់តែជាកាលបរិឆ្ឆេទនៃថ្ងៃការប្រកាសបង្ហាញខ្លួនជាផ្លូវការតែប៉ុណ្ណោះ ។

យោងតាមប្រភពមួយដែលបានដឺងពីកន្លែងធ្វើការនៅក្រុមហ៊ុនដឹកជញ្ជូនធំមួយរបស់សហរដ្ឋអាមេរិកបានអោយដឹងថាការបញ្ជាទិញជាមុនសម្រាប់ iPhone ជំនាន់ថ្មីទាំងបីម៉ូឌែលនឹងចាប់ផ្តើម​នៅថ្ងៃទី ១៣ ខែកញ្ញាខាងមុខ បន្ទាប់ពីការប្រកាសចេញ ហើយវាមិនមានអ្វីភ្ញាក់ផ្អើលនោះទេដែលជាទំលាប់ Apple នឹងចាប់ផ្តើមទទួលការបញ្ជាទិញជាមុន ពីព្រោះទំលាប់នេះបានធ្វើឡើងដដែលៗអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អ្វីដែលមិនគួរឱ្យភ្ញាក់ផ្អើលគឺជាកាលបរិច្ឆេទនៃការចេញលក់ ដោយយោងតាមប្រភពដដែលបានអះអាងថា ទូរស័ព្ទ iPhone 11 ថ្មីទាំងបីម៉ូឌែល នឹងចេញលក់តំណើរគ្នាថ្ងៃតែមួយគឺនៅថ្ងៃទី ២០ ខែកញ្ញា។ ពិតប្រាកដណាស់មួយសប្តាហ៍បន្ទាប់ពីការបញ្ជាទិញចាប់ផ្តើម ហើយនោះគឺជាពេលវេលាចេញលក់តាមប្រពៃ ណីរបស់ Apple នៅពេលដែលខ្លួនបង្ហាញស្មាតហ្វូនស៊េរីថ្មីម្តងៗ។

អ្វីដែលត្រូវសង្កត់ធ្ងន់គឺ iPhone 11 ទាំងបីម៉ូដែលនឹងចេញលក់ក្នុងពេលតែមួយផ្ទុយពីអ្វីដែលបានកើតឡើងក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ ២០១៨ iPhone XS និង XS Max បានប្រកាន់ខ្ជាប់នូវកាលវិភាគនៃការចេញលក់របស់ Apple ធម្មតា ប៉ុន្តែទូរស័ព្ទ iPhone XR ទើបតែមកដល់ទីផ្សារនៅខែតុលាប៉ុណ្ណោះ។ មួយឆ្នាំមុនពេលដែលទូរស័ព្ទ iPhone 8 និង iPhone 8 Plus បានបើកដំណើរការទាន់ពេលវេលា ប៉ុន្តែ iPhone X មកដល់ទីផ្សារនៅខែវិច្ឆិកាទៅវិញ៕

  • ប្រែសម្រួល ៖ Steve
  • ប្រភព ៖ gsmarena
Tags
Back to top button
Close
Close