ច្បាស់ៗប្រាកដណាស់! Huawei បានកំណត់ថ្ងៃប្រកាសចេញស៊េរី Mate 30ជាផ្លូវការ
ការប្រកាសជាផ្លូវការសម្រាប់ក្រុមហ៊ុន Huawei គឺចាប់ផ្តើមបង្ហាញស្មាតហ្វូនកំពូលស៊េរី Mate 30 ស៊េរីចុងឆ្នាំនៅថ្ងៃទី ១៩ ខែកញ្ញានៅទីក្រុងមុយនិចប្រទេសអាល្លឺម៉ង់។ ការប្រកាសនេះត្រូវបានធ្វើឡើងតាមរយៈបណ្តាញសង្គមtwitter របស់ Huawei Mobile ដែលបង្ហាញពីតួកាមេរ៉ារាងមូលដែលត្រូវបានគេរំពឹងថាជាការរចនាថ្មីដោយផ្អែកលើរូបភាព។ទោះយ៉ាងណាក៏ដោយនៅពេលក្រឡេកមើលរូបភាពផ្សព្វផ្សាយដែលបានលេចចេញកាលពីសប្តាហ៍មុន។ យើងនឹងឃើញនៅផ្នែកខាងក្រោយដែលកញ្ចក់កាមេរ៉ាត្រូវបានរៀបចំជារាងមូល។ ស្មាតហ្វូន Huawei Mate 30/30 Pro ត្រូវបានគេរំពឹងថានឹងភ្ជាប់មកជាមួយកាមេរ៉ាដែលត្រូវបានបង្កើតឡើងជាមួយនឹងគុណភាពខ្ពស់របស់ Leica ទំហំ 40 មេហ្គាភិចស៊ែលរហូតដល់ប្រើប្រាស់កែវឡេនចំនួន 2គ្រាប់ ដែលមានកាមេរ៉ាខាងមុខបង្កប់មួយគ្រាប់។ ស្នាមឆកខាងមុខគឺតូចជាងមុនមានសិនស័រស្កេនក្រយៅដៃនៅក្រោមអេក្រង់ដែលបំពាក់ដោយប្រព័ន្ធដំណើរការ Kirin 990 ក៏ដូចជាអេក្រង់ដែលអាចមានល្បឿនរីហ្វ្រេរ៉េតដល់ ៩០ ដឺក្រេ។
Did you get it right? The countdown to #HuaweiMate30 starts now!
We're going full circle in Munich on 19.09.2019.
Join us live: https://t.co/9ugi5gG9ci#RethinkPossibilities pic.twitter.com/etRYjrBVEC— Huawei Mobile (@HuaweiMobile) September 1, 2019
ទោះយ៉ាងណាក៏ដោយ ស៊េរី Huawei Mate 30 នឹងត្រូវបានដាក់លក់នៅអឺរ៉ុបក៏ដោយ។ ប៉ុន្តែគេរំពឹងថានឹងចាប់ផ្តើមមានលក់តែនៅក្នុងទីផ្សារប្រទេសចិនតែប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Google បានប្រកាសថាក្រុមហ៊ុន Huawei នឹងមិនប្រើប្រាស់សេវាកម្មពីGoogleដែលយើងត្រូវមើលជាផ្លូវការម្តងទៀត បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើមនៃអ្វីដែលនឹងកើតឡើង។
ប្រែសម្រួល៖ Steve
ប្រភព៖ gizmochina