realme 10 Pro series បានចេញលក់ជាផ្លូវការ ហើយជាលើកដំបូងដែលស៊េរីលេខ realme បង្ហាញខ្លួនក្នុងប្រទេសចិន

ទីក្រុង Shenzhen ប្រទេសចិន ថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2022 – realme ដែលជាម៉ាកយីហោស្មាតហ្វូនដែលរីកលូតលាស់លឿនបំផុតរបស់ពិភពលោក ទើបតែបានបញ្ចេញ realme 10 Pro+ និង 10 Pro នៅក្នុងប្រទេសចិន។ realme 10 Pro+ ផ្តល់នូវអេក្រង់កោងកម្រិត 120Hz ជាមួយនឹងកម្រិតពន្លឺ dimming 2160Hz PWM ដំបូងបង្អស់។ បន្ថែមពីនេះទៅទៀត វាមានការរចនាម៉ូដ hyperspace ដ៏ទាក់ទាញជាមួយនឹងតួខ្លួន ultra-light និងកាមេរ៉ា ProLight 108MP ដំណើរការខ្លាំងជាមួយបន្ទះឈីប Dimensity 1080 5G និង RAM dynamic ដល់ទៅ 12GB + 8GB ។ អ្នកប្រើប្រាស់ក៏អាចទទួលបានបទពិសោធន៍ realme UI 4.0 ដែលបានអាប់ដេតចុងក្រោយបំផុត​ ជាលើកដំបូងនៅលើ realme 10 Pro+ ចេញពីប្រអប់។

លើសពីនេះ realme 10 Pro ត្រូវបានបំពាក់ដោយអេក្រង់កោង 120Hz ជាមួយនឹង គែមចំហៀងស្តើងបំផុត 1mm ដែលផ្តល់នូវបទពិសោធន៍មើលឃើញពេញភ្នែកទាំងមូល។ លើសពីនេះ realme 10 Pro បំពាក់នូវប្រព័ន្ធដំណើរការ SD 695 5G កាមេរ៉ា 108MP ProLight Camera ការរចនាលំហអាកាស hyperspace និង realme UI 4.0 ចេញពីប្រអប់។

អេក្រង់កោង120Hz កម្រិត Flagship ជាមួយ គែមចង្ការក្រោមតូចជាងស្មាតហ្វូន​ ដែលមានអេក្រង់កោងបំផុតលើពិភពលោក

ស្មាតហ្វូនដែលមានអេក្រង់កោងតែងតែត្រូវបានចាត់ទុកថាជាម៉ូដែលលំដាប់ខ្ពស់ និង
Premium ដោយសារតែរូបរាងដ៏ស្រស់ស្អាត បទពិសោធន៍នៃការចាប់កាន់កម្រិតខ្ពស់  និងតម្លៃខ្ពស់ក្នុងការផលិតបើប្រៀបធៀបទៅនឹងអេក្រង់រាបស្មើ។ ភ្ជាប់មកជាមួយគែមខាងក្រោមតូចបំផុតក្នុងពិភពលោក 2.33mm។ realme 10 Pro+ ផ្តល់នូវកម្រិតអេក្រង់ flagship 120Hz កោងសម្រាប់អ្នកប្រើប្រាស់វ័យក្មេងជាមួយនឹងតម្លៃដែលសមរម្យបំផុត។

លើសពីនេះទៀត អេក្រង់កោងនេះក៏ផ្តល់នូវភាពស្រទុំ(dimming) 2160Hz PWM ដំបូងបង្អស់ ដែលខ្ពស់ជាង 4.5 ដងលើស 480Hz PWM ធម្មតានៅក្នុងស្មាតហ្វូនភាគច្រើន។ ជាលទ្ធផល វាការពារភ្នែក ខណៈពេលដែលរក្សាបាននូវពណ៌ត្រឹមត្រូវនៅលើការបង្ហាញនៅក្នុងបរិយាកាសងងឹត។

Hyperspace Design ជាមួយនឹងទម្ងន់ 173g និង រាងស្តើង 7.78mm Ultra-light

នៅពេលនិយាយអំពីការរចនា អ្នកគាំទ្រនឹងភ្ញាក់ផ្អើលនៅពេលឃើញការរចនា Hyperspace ដែលបំផុសគំនិតដោយគំនិតនៃគន្លងនៃលំហ Hyperspace ។ ពន្លឺចំណាំងផ្លាតនៃការរចនាហាក់ដូចជាពន្លឺកំពុងលាតសន្ធឹងដល់កម្រិតកំណត់ក្នុងល្បឿនលឿន និងបង្កើតឥទ្ធិពលបីវិមាត្រថាមវន្ត។ គ្រប់ពេលកាន់នៅក្នុងដៃ យើងមានចលនានៃគ្រប់មុំថ្មី បង្កើតបានពន្លឺថ្មី និងចក្ខុវិស័យថ្មី។ realme 10 Pro+ ជាមួយការរចនាម៉ូដទាន់សម័យនេះនៅក្នុងទម្ងន់ស្រាល 173g និងតួខ្លួនស្តើងបំផុត 7.78mm ជាមួយនឹងថាមពលថ្មធំ 5000 mAh។

កាមេរ៉ា 108MP ProLight និង បន្ទះឈីប Dimensity 1080 5G

មកជាមួយ កាមេរ៉ា 108MP Prolight realme 10 Pro+ គឺជាស្មាតហ្វូនដំបូងគេក្នុងស៊េរីលេខរបស់ realme ដែលដំណើរការជាមួយស្ថាបត្យកម្ម HyperShot Imaging ដែលរួមបញ្ចូលនូវម៉ាស៊ីនថតរូប AI ចុងក្រោយគេដូចជា QuickShot Acceleration Engine, Image Fusion Engine និង Super Nightscape Engine ។

ជាមួយនឹងបន្ទះឈីប Dimensity 1080 5G ដែលឈានមុខគេ ដោយផ្អែកលើដំណើរការផលិត 6nm របស់ TSMC realme 10 Pro+ បង្ហាញ ស្ថេរភាព Fram Rate ខ្ពស់ជាង និងមានស្ថេរភាពជាងមុននៅលើហ្គេមដែលកំពុងពេញនិយម ជាមួយនឹងការប្រើប្រាស់ថាមពលទាបបំផុត។ លើសពីនេះទៀត វាផ្តល់នូវ RAM ជំនួយបន្ថែមរហូតដល់ 12GB + 8GB ធំបំផុតនៅក្នុងកម្រិតតម្លៃនេះ និងទំហំផ្ទុករហូតដល់ 256GB ។

realme 10 Pro+ និង realme 10 Pro បំពេញតម្រូវការដ៏សម្បូរបែប របស់អ្នកប្រើប្រាស់វ័យក្មេងជាមួយនឹងអេក្រង់លោតទៅមុខ និងកាមេរ៉ា 108MP ProLight ។ ដូច្នេះ ដើម្បី​ផ្តល់​សិទ្ធិ​អំណាច​ដល់​យុវជន​ឱ្យ​កាន់តែ​ក្លាហាន​តាម​រយៈ​បច្ចេកវិទ្យា និង​ការ​រចនា​ឈាន​ទៅ​មុខ។

ទីផ្សារអាស៊ាន

ចំពោះទីផ្សារប្រទេសនៅអាស៊ីអាគ្នេយ៍ ក៏រំពឹងថានឹងចេញលក់ក្នុងដើមឆ្នាំ ២០២៣ ដែរ ។ ដូចដែលយើងបានដឹងហើយថា ស៊េរីលេខរបស់ realme នេះគឺវាដើរតួសំខាន់ខ្លាំងណាស់ ដែលជា hero Product របស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រោះវាមកជាមួយបច្ចេកវិទ្យាលំដាប់ខ្ពស់ តែលក់ក្នុងតម្លៃទូរសព្ទប្រភេទបង្គួរ។ ចំពោះទីផ្សារប្រទេសកម្ពុជាក៏នឹងរំពឹងថាមកដល់នៅដើមឆ្នាំ២០២៣ ដែរ៕

Back to top button
Close
Close