ប្រូម៉ូសិនចុងឆ្នាំ សាមសុង រាល់ការទិញស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold4 និង Galaxy Z Flip4 ថែម ថែម និង តម្លៃពិសេស

ហ្អេ៎..តោះ! ទៅផ្ដិតយកពេលវេលាដ៏រីករាយដែលមិនអាចបំភ្លេចបានរបស់អ្នកជាមួយមុខងារ FlexCam Mode ដែលមាននៅលើស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold4 និង Galaxy Z Flip4 ដែលជាស្មាតហ្វូនមានសមត្ថភាពខ្លាំង..គុណភាពក៏រឹតតែខ្លាំង..ដែលស្មាតហ្វូនធម្មតាច្បាស់ជាហក់មិនដល់នោះទេ។

នឹងរឹតតែពិសេស! រីករាយជាមួយប្រូម៉ូសិនចុងឆ្នាំពីក្រុមហ៊ុនសាមសុង ដែលមានការផ្ដល់ជូនបូ្រម៉ូសិនដ៏ពិសេសដែលចំណេញភ្លាមៗ រាល់ជាវទូរស័ព្ទអេក្រង់បត់ Samsung Galaxy Z Fold4 និង Galaxy Z Flip4 ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ2022 លោកអ្នកនឹងទទួលបានការផ្ដល់ជូនយ៉ាងពិសេសដូចខាងក្រោម៖

– ទទួលបានប្រាក់មកវិញ $100 (Cash back)
– បញ្ចុះតម្លៃលើការប្តូរអេក្រង់ថ្មីរយៈពេល 1ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)
– Battery Pack 10,000mAh ដែលមានកម្លាំងសាក 25W

ថាពិសេសគឺពិសេសហើយ..!! ទទួលបានទាំងប្រូម៉ូសិន រីឯគុណភាពវិញមិនបាច់និយាយទេ ស្រឡាញ់ប្លង់ណា…ទេសភាពបែបណា…ជាមួយមុខងារ FlexCam Mode ដែលមាននៅលើស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold4 និង Galaxy Z Flip4 ពិតជាផ្ដល់នូវគុណភាពញាក់តែម្ដងធានាថាមិនឱ្យខកបំណងនោះទេ! ព្រោះមុខងារ FlexCam Mode ចង់ថតប្លង់ពីក្រោម ប្លង់ពីលើ ដឹងតែផលិតរូបភាពចេញមកបានច្បាស់ល្អ សាច់រូបភាពម៉ដ្ឋស្អាត ទាក់ទាញ និងទាក់ចិត្តអ្នកមើលជាក់ជាមិនខាន។

និយាយទៅស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold4 និង Galaxy Z Flip4 ទាំង 2ដួងនេះគឺជាប្រភេទស្មាតហ្វូនដែលលេចធ្លោខ្លាំង និងទទួលបានការគាំទ្រច្រើនមែនទែនដោយវាត្រូវបានរចនាឡើងយ៉ាងល្អបំផុត…ខ្លាំងបំផុត…និងស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តម៉ាស៊ីនដែលដំណើរការលឿនកប់…ថ្មកាន់បានយូរ…អេក្រង់ធំភ្លឺច្បាស់…កាមេរ៉ាថតក៏ស្អាតគ្រប់ប្លង់ទៀត…ពិតជាកម្ររកបានណាស់។

នាមជាស្មាតហ្វូនដ៏ល្អប្រណិតរបស់ក្រុមហ៊ុន សាមសុង ទៅហើយ..ខ្លាំងនៅតែខ្លាំងមែន…!! ធម្មតាទេស្មាតហ្វូនដែលមានគុណភាពល្អជាងគេ…ទំនើបទាន់សម័យ…ហើយតម្លៃសមរម្យជាងគេទៀតនោះលក់ដាច់ខ្លាំង និងមានការគាំទ្រយ៉ាងសម្បើមបែបនេះគឺពិតជាស័ក្តិសមណាស់។

ដូច្នេះកុំឡើយបង្អង់យូរទៀត…! ថាមិនត្រូវអាចនឹងអស់ពីស្តុកមុនកំណត់ក៏ថាបានដែរ…! មែនណា៎…អត់និយាយលេងទេ…! ឱ្យតែនៅអល់អែកច្រើន…ដឹងតែអត់ទាន់ប្រូម៉ូសិនដ៏ពិសេសនេះទៀតហើយ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32។

Tags
Back to top button
Close
Close