សន្ទុះនៃការគាំទ្ររបស់ស្មាតហ្វូន Galaxy Z Fold4 និង Galaxy Flip4 កាន់តែមានកើនឡើងខ្លាំងបើគិតមកដល់ពេលនេះ!!

លោកអ្នកដែលនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់ប្រាកដជាចង់ដឹង និងមានចម្ងល់ថាតើ Galaxy Z Fold4 និង Galaxy Flip4 នេះមានមន្តស្នេហ៍ ឬចំណុចពិសេសអ្វីខ្លះទៅទើបអាចធ្វើឱ្យអ្នកប្រើប្រាស់ដកចិត្តពុំរួចបែបនេះ? ដូចអ្វីដែលក្រុមហ៊ុន សាមសុង បានធ្វើការចុះផ្សាយម្តងរួចមកហើយពីលក្ខណៈទូទៅនៅពេលចេញលក់ថ្ងៃដំបូង។

ប៉ុន្តែនៅពេលនេះក្រុមហ៊ុននឹងបើកបង្ហាញជូនអ្នកគាំទ្របន្ថែមទៀតតើអ្វីដែលធ្វើឪ្យអតិថិជនផ្ទុះការគាំទ្រយ៉ាងច្រើនមហិមាមកលើស្មាតហ្វូនអេក្រង់បត់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold និង Galaxy Z Flip ដែលជាស្មាតហ្វូនដែលឡូយ ទំនើបទាន់សម័យ និងមានរូបរាងស្រស់ស្អាតគួរឱ្យទាក់ទាញបំផុត ពីមួយជំនាន់ទៅមួយជំនាន់គឺកាន់តែបន្ថែមនូវភាពលេចធ្លោ…និងបទពិសោធន៍ដ៏អស្ចារ្យ ចេញមកមួយៗរឹតតែធ្វើឱ្យអ្នកប្រើប្រាស់ និងអ្នកគាំទ្រកាន់តែជាប់ចិត្តខ្លាំងជាងមុនទ្វេដង។

លក្ខណៈសម្បតិ្ដដ៏ទាក់ទាញពិសេស Galaxy Z Fold4 គឺអមជាមួយមុខងារ Taskbar ថ្មី៖ ងាយស្រួលក្នុងការធ្វើការបានយ៉ាងរហ័សជាមួយ Multitasking…រាល់ពេលប្រើកម្មវិធីមួយ Taskbar នឹងបម្រួមជាកម្មវិធីតូចឡើងមកលើអេក្រង់ធ្វើឱ្យយើងកាន់តែងាយស្រួលប្រើប្រាស់…ដោយការបើកឱ្យប្រើកម្មវិធីពុះចែកអេក្រង់ភ្លាមៗ អាចឱ្យយើងចែកឆ្លាស់កម្មវិធី និងទម្លាក់កម្មវិធីអណ្ដែតលើអេក្រង់បានច្រើនមុខងារក្នុងពេលតែមួយ។ រីឯកម្មវិធីដែលបានប្រើហើយអាចធ្វើការរក្សាទុកនៅក្នុង Taskbar ដើម្បីទុកបើកប្រើនៅពេលក្រោយទៀតបានយ៉ាងងាយស្រួលទៀតផង។ ហើយក៏បានពង្រឹងតួខ្លួនខ្លាំងជាងមុន៖ ដោយការដុសខាត និងឆ្លងកាត់ការធ្វើតេស្តជាច្រើនដំណាក់កាលធ្វើឱ្យវាចាប់តឹងណែនដៃល្អគ្រប់កន្លែង ដោយការបំពាក់មកជាមួយនឹងអេក្រង់ការពារកម្រិតខ្ពស់ Corning Gorilla Glass Victus+ អមដោយស៊ុម Armor Aluminum ទាំងមុខ…ទាំងក្រោយ…ស្ដើងជាងមុន និងការពារស្នាមឆ្កូតបានយ៉ាងល្អដែលផ្ដល់នូវភាពធន់រឹងមាំធានាដល់ការប្រើប្រាស់ប្រចាំថ្ងៃ។

ចំណែក Galaxy Z Flip4 ដ៏តូចច្រឡឹងនេះក៏មិនធម្មតាដែរជាមួយមុខងារ Flex Mode៖ ជាកម្មវិធីដ៏អស្ចារ្យដែលមានមុខងារថត Selfie ឬ វីដេអូ (គ្រាន់តែធ្វើការដាក់ទូរស័ព្ទលើផ្ទៃរាបស្មើហើយតម្រឹមកាមេរ៉ា រួចបើកដំណើរការកម្មវិធីកំណត់ម៉ោង..ធានាថារូបភាពចេញមកច្បាស់..ស្អាត..រស់រវើក គ្រប់ជ្រុងគ្រប់ប្លង់តែម្ដង), អ្វីដែលកាន់តែពិសេសជាងនេះអាចមើលមាតិកា ឬ វីដេអូខល (Video Call) បានយ៉ាងងាយស្រួល…ទោះខលយូរយ៉ាងណាក៏គ្មានបញ្ហាដែរពេលនេះ។ ដែលបានពង្រឹងតួខ្លួនខ្លាំងជាងមុន៖ ការពារដោយ Corning Gorilla Glass Victus+ អមដោយស៊ុម Armor Aluminum ដ៏តឹងណែនបំផុតទាំងមុខ..ទាំងក្រោយដែលផ្ដល់នូវភាពរឹងមំាជាប់ធន និងមានសមត្ថភាពការពារស្នាមឆ្កូតបានរហូតដល់ទៅ 4 ដង…ដែលធ្វើឱ្យវាមើលទៅឆើតឆាយជាងមុន…និងកាន់តែអស្ចារ្យជាងមុន..ពិតជាធ្វើឱ្យអ្នកប្រើប្រាស់ និងអ្នកគាំទ្រ កាន់តែពេញចិត្ត និងរីករាយក្នុងការប្រើប្រាស់។

យ៉ាងម៉េចដែរ..លក្ខណៈសម្បត្តិប៉ុណ្ណឹងស្កប់ចិត្តទេហ្វេនៗ…!! តែខ្ញុំហ៊ានធានាថាតារាទាំង 2 ដួងនេះមិនធ្វើឪ្យលោកអ្នកខកចិត្តនោះទេ។

ហូ…ក្រៅពីលក្ខណៈសម្បតិ្តល្អហើយ ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តផ្ដល់ជូនយ៉ាងពិសេសដែលចំណេញភ្លាមៗរហូតដល់ $358 សម្រាប់រាល់ការទិញ Galaxy Z Fold4 និង Galaxy Z Flip4 ដូចខាងក្រោម៖

– ទទួលបានប្រាក់មកវិញ $60
– បញ្ចុះតម្លៃលើការប្តូរអេក្រង់ថ្មីរយៈពេល 1ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)
– Battery Pack 10,000mAh ដែលមានកម្លាំងសាក 25W ដែលមានតម្លៃ $49
– Note package (ស្រោមទូរស័ព្ទអាចដាក់ប៊ិចបាន និងឆ្នាំងសាកកម្លាំង 25W) សម្រាប់ Galaxy Z Fold4 មានតម្លៃ $99
– Flap leather Cover ស្រោមទូរស័ព្ទស្បែកសម្រាប់ Galaxy Z Flip4 មានតម្លៃ $89
– ការបង់រំលស់ឥតការប្រាក់ជាមួយធនាគារ AEON (ផុតកំណត់ត្រឹមថ្ងៃទី 31 តុលា 2022)
– បញ្ចុះតម្លៃ $150 ក្នុងការផ្លាស់ប្តូរអេក្រង់ Galaxy Z Fold4 និង បញ្ចុះតម្លៃ $100 ក្នុងការផ្លាស់ប្តូរអេក្រង់ Galaxy Z Flip4 ក្នុងរយៈពេល 1ឆ្នាំ ចាប់ពីថ្ងៃទិញទូរស័ព្ទ
លោកអ្នកអាចរកទិញបាននៅតាមបណ្តាហាងលក់ទូរស័ព្ទទូទាំងប្រទេស!
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32៕

Tags
Back to top button
Close
Close