តើ OPPO Reno SUPERFANS Festival ជាកម្មវិធីអ្វី? តើ OPPO នឹងផ្តល់ជូនអ្វីខ្លះទៅកាន់អតិថិជន?

OPPO ជាក្រុមហ៊ុនស្មាតហ្វូនឈានមុខដ៏ល្បី និងទទួលបានចំណាត់ថ្នាក់លេខ1 នៅក្នុងប្រទេសកម្ពុជានារយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នាមកនេះ អ្វីដែលពិសេសនេះជាឆ្នាំទី6 ដែល OPPO បានចូលក្នុងទីផ្សារកម្ពុជា និងនៅជាមួយអ្នក ដូចនេះដើម្បីជាការតបស្នងថ្លែងអំណរអរគុណដល់អតិថិជន OPPO ក៏បានផ្តល់ជូនកាដូ ការបញ្ចុះតម្លៃ ក្នុងឱកាសប្រូម៉ូសិន OPPO Reno SUPERFANS Festival រហូតដល់ថ្ងៃទី16 ខែតុលា ឆ្នាំ2022 ដែលលក្ខខណ្ឌផ្តល់ជូនមានដូចជា ៖

• ទិញ OPPO Reno7 Series (Reno7 Z 5G | Reno7) នឹងទទួលបាន ជញ្ជីងវៃឆ្លាត (តម្លៃ $29), កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 3ខែ ។

• ទិញ OPPO Reno8 Series (Reno8 5G | Reno8 Z 5G | Reno8) នឹងទទួលបាន ជញ្ជីងវៃឆ្លាត (តម្លៃ $29), កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $19) និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ ។

រឹតតែពិសេសពីមមណ្ឌលសេវាកម្ម OPPO ក្នុងឱកាសប្រូម៉ូសិន OPPO Reno SUPERFANS Festival លោកអ្នកនឹងទទួលបានការផ្តល់ជូនយ៉ាងពិសេសៗពីមជ្ឈមណ្ឌលសេវាកម្ម OPPO ដូចខាងក្រោម៖
• បញ្ចុះតម្លៃ15% លើការផ្លាស់ប្ដូរអេក្រង់ និង 30% លើការផ្លាស់ប្ដូរថ្ម និងខ្នងក្រោយ (សម្រាប់ស្មាតហ្វូន Reno គ្រប់ស៊េរី)
• បញ្ចុះតម្លៃ 50% លើការផ្លាស់ប្ដូរកាមេរ៉ា, Mainboard, ថ្ម និងខ្នងក្រោយ (សម្រាប់ស្មាតហ្វូន OPPO លើកលែងតែ Reno)
• $5 សម្រាប់ដុំសាក និងខ្សែសាក Micro USB
• $15 សម្រាប់ដុំសាក និងខ្សែសាក VOOC ប្រភេទ type C
• ផ្តល់ជូនសេវាកម្មឥតគិតថ្លៃទៅលើការបិតស្គ្រីនការពារអេក្រង់, ដំឡើងសូហ្វវែ សម្អាតទូរស័ព្ទ និងសេវាជួសជុលក៏ឥតគិតថ្លៃ។

តើអ្នកកំពុងរង់ចាំកម្មវិធី «OPPO Reno SUPERFANS Festival» មែនអត់? អ៊ីចឹងកុំភ្លេចរង់ចាំតាមដានលើផេគហ្វ៊េសប៊ុក OPPO ទាំងអស់គ្នា។ នេះជាឆ្នាំទី6 ហើយដែល OPPO នៅជាមួយអ្នក និងតែងតែនាំយកនូវស្មាតហ្វូនពីមួយជំនាន់ទៅមួយជំនាន់ឲ្យមានសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ហើយគោលបំណងចម្បងរបស់យើងគឺចង់ផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និងឈានមុខជានិច្ច ហើយយើងនឹងបន្តនៅជាមួយគ្នាឆ្ពោះទៅរកភាពជោគជ័យរួមគ្នា។ ដូច្នេះ! កុំភ្លេចទន្ទឹងរង់ចាំមើលថាតើ OPPO នឹងមានអ្វីប្លែកចែកជូនដល់ហ្វេនៗ OPPO Reno នាពេលខាងមុខនេះ?

ទន្ទឹមគ្នានេះផងដែរ បើសង្កេតឃើញលើផេគហ្វ៊េសប៊ុក OPPO ក្នុងអំឡុងពេលនេះរហូតដល់ថ្ងៃទី15 តុលា 2022 OPPO មានការចែកកាដូអនុស្សាវរីយ៍ជាច្រើនរង្វាន់ សម្រាប់ហ្វេនគ្រប់ជំនាន់របស់ Reno ដោយគ្រាន់តែ Like និង Share បង្ហោះរូបមួយសន្លឹកដែលទាក់ទងនឹង Reno ស៊េរីណាក៏បាន លើហ្វេសប៊ុកផ្ទាល់ខ្លួន (ដាក់ជាសាធារណៈ) ភ្ជាប់នឹង #OPPORenoFansFestival #Together6th រួច Screenshot យកមក Comment ខាងក្រោមនេះ ៖

បញ្ជាក់៖ ការបង្ហោះរូបភាពភ្ជាប់មកជាមួយសាច់រឿងដែលមានន័យនឹងទទួលបានរង្វាន់ពិសេសទី 1 និងទី 2 ។ ហើយការជ្រើសយកហ្វេនដែលអនុវត្តគ្រប់លក្ខខណ្ឌ ហើយផ្តល់រង្វាន់ជូនទៅតាមចំណាត់ថ្នាក់ ។ ចំពោះកាដូរួមមាន៖ 1. តុក្កតាមាស Ollie (Limited Edition) ចំនួន 3 | 2. កាសឥតខ្សែ OPPO Enco Buds 2 ចំនួន 3 | 3. កាតាបស្ពាយ ចំនួន 10 | 4. ជញ្ជីងវៃឆ្លាត ចំនួន 10។ សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅក្នុងផេគផ្លូវការរបស់ OPPO ៕

Tags
Back to top button
Close
Close