OPPO A17 តម្លៃល្អខ្លាំង សមត្ថភាពពិសេស កាមេរ៉ាធំ 50MP, ថាមពលថ្មធំ 5000mAh, RAM 4GB+4GB ស្ទីលរចនាបែបស្បែកប្រណីត ប្រកបដោយភាពទាក់ទាញខ្លាំង មានលក់លើទីផ្សារកម្ពុជា

តើលោកអ្នករង់ចាំស្មាតហ្វូន OPPO ត្រកូល A Series យូរប៉ុណ្ណាហើយ? ឥឡូវនេះ OPPO ប្រចាំប្រទេសកម្ពុជាបានលាតត្រដាងនូវស្មាតហ្វូនម៉ូដែលថ្មីតម្លៃត្រឹមតែ $159 គឺ OPPO A17 ដែលក្រុមហ៊ុនបានប្រកាសចេញលើទីផ្សារតាមបណ្តាប្រទេសជាច្រើនរួចមកហើយកាលពីថ្មីៗនេះ។ តោះ! កុំឲ្យខាតពេលយូរ ឥឡូវយើងចូលឲ្យដល់ពីសមត្ថភាព OPPO A17 ថាតើតម្លៃត្រឹម $159 វាមានលក្ខណៈពិសេសអ្វីខ្លះ?


• កាមេរ៉ាធំ 50MP ៖ ថតរូបកាន់តែសម្បូរបែប ស្អាតគ្រប់ស្ថានភាពពីកាមេរ៉ាក្រោយ AI 50MP ដ៏ពិតប្រាកដផ្តល់នូវកម្រិតនៃរូបភាពច្បាស់ល្អ ស្រស់ស្អាតតាមបែបធម្មជាតិ កាន់តែថត កាន់តែជក់ចិត្ត។
• ថាមពលថ្មធំ 5000mAh ៖ ទូរស័ព្ទបញ្ចូលថ្មយឺត? ប្រើឆាប់អស់ឬ? ផ្តល់ឲ្យអ្នកនូវសេរីភាពក្នុងការប្រើប្រាស់បានពេញមួយថ្ងៃពីថាមពលថ្មធំ 5000mAh និងមានភ្ជាប់នូវមុខងារ certain battery-saving features ដូចគ្នាជាមួយ Super Power Saving Mode ហើយក៏នឹងមានមុខងារ Super Nighttime Standby ផងដែរ។


• RAM 4GB + 4GB ៖ ជាមួយ RAM 4GB ល្បឿនដំណើរការខ្លាំង និងអាចបន្ថែម RAM 4GB ឲ្យកាន់តែធំជាងមុនដើម្បីជួយដល់ដំណើរការទូរស័ព្ទឲ្យរឹតតែរលូន។ ទន្ទឹមនេះ OPPO A17 បំពាក់នូវបន្ទះឈីប MediaTek Helio P3 និងរត់នៅលើប្រព័ន្ធ Android 12 ផ្អែកលើ ColorOS 12.1 ។


• ស្ទីលរចនាបែបស្បែកប្រណីត ៖ គែមជ្រុង ស្តើងស្រាល បង្ហាញភាពកាលីប ឡូយ ទាន់សម័យ ស៊ីវីល័យរបស់អ្នកនិងផ្តល់អារម្មណ៍ស្និទ្ធស្នាលរាល់ពេលចាប់កាន់លើតួខ្លួនក្រោយរបស់ OPPO A17 ដែលភាគច្រើនស្ទីលរចនាបែបនេះគឺមានតែនៅលើស្មាតហ្វូនតម្លៃថ្លៃៗតែប៉ុណ្ណោះ។
បន្ថែមពីនេះ OPPO A17 មានអេក្រង់ទំហំ 6.56-អ៊ីងបង្ហាញចេញបានកម្រិត HD+ ពណ៌ដិតស្រស់ និងមានឌីហ្សាញស្ទីលរន្ធតំណក់ទឹក ព្រមទាំងប្រព័ន្ធសុវត្ថិភាពស្កេនម្រាមដៃនៅចំហៀងតួ ជាមួយជម្រើសពីរពណ៌ Midnight Black និង Lake Blue។


ឥឡូវនេះលោកអ្នកអាចជាវស្មាតហ្វូន OPPO A17 តម្លៃ $159 បាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេសកម្ពុជា នឹងទទួលបានកាដូបន្ថែមរួមមាន៖ កាសខ្សែ និងស៊ីមស្មាតលេខធម្មតា ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 2ខែ៕

 

Tags
Back to top button
Close
Close