ពីក្មេងស្រីកម្សត់ដើរលក់អំពៅ ខ្យង ខ្ចៅ តាមមាត់ទន្លេ បានប្រែក្លាយជាតារាចម្រៀងជួរមុខល្បីឈ្មោះ និងក្លាយជាតារាតំណាងប្រចាំក្រុមហ៊ុនស្មាតហ្វូនឈានមុខក្នុងប្រទេសកម្ពុជា តើអ្នកនាង ពេជ្រ សោភា ត្រូវឆ្លងកាត់ព្យុះភ្លៀងអ្វីខ្លះ?

រយៈពេល 2 ទសវត្សជាមួយភាពល្បីល្បាញលើវិថីសិល្បៈ មហាជនប្រាកដជាបានស្គាល់តារាចម្រៀងស្រីជួរមុខប្រចាំប្រទេសកម្ពុជា អ្នកនាង ពេជ្រ សោភា តាមរយៈបទចម្រៀងពីរោះៗជាច្រើនបទ។ មិនតែប៉ុណ្ណោះ ក្រៅពីទឹកដមសម្លេងដ៏ពីរោះរណ្តំស្ថិតក្នុងដួងចិត្តមិត្តអ្នកស្តាប់ តារាចម្រៀងស្រីរូបនេះក៏មានសមត្ថភាពពិសេសមួយទៀតជាអ្នកតែងនិពន្ធបទចម្រៀង ទើបធ្វើឲ្យតារាចម្រៀងស្រីរូបនេះនៅតែទទួលបានកេរ្តិ័ឈ្មោះបោះសម្លេងមិនចេះរីងស្ងួត ប៉ុន្តែបើវិលត្រឡប់ទៅរម្លឹងរឿងរ៉ាវពីជីវប្រវត្តិដ៏កម្សត់មុនចាប់ផ្តើមសិល្បៈគឺ គាត់បានតស៊ូ និងជំនះរាល់ឧបសគ្គគ្រប់ច្រកល្ហក់ទម្រាំឈានដល់ចំណុចកំពូលដូចសព្វថ្ងៃនេះ និងក្លាយជាមនុស្សស្រីដ៏រឹងមាំម្នាក់ ដែលអាចប្រៀបបានដូចទៅនឹងព្រះនាង Cinderella។ ដើម្បីកុំឲ្យខាតពេលយូរ មករម្លឹករឿងកម្សត់ដ៏ជូរចត់របស់តារាចម្រៀង ពេជ្រ សោភា ៖

អ្នកនាង ពេជ្រ សោភា កើតក្នុងត្រកូលគ្រួសារដែលមានជីវភាពក្រីក្រ មកពីខេត្តព្រៃវែង និងមានបងប្អូនចំនួន 5 នាក់ ហើយអ្នកនាងជាកូនពៅ។ នៅក្នុងវ័យអាយុ 10 ឆ្នាំ ដោយសារតែជីវភាពគ្រួសារក្រីក្រខ្លាំងពេក ក្រោយទំនេរពីការសិក្សារៀនសូត្រអ្នកនាងតែងទៅជួយរុញរទេះដើរលក់អំពៅសាង លក់បន្លែ ឈានដល់រដូវវស្សាប្តូរមកលក់ខ្ចៅខ្យងស្ងោរវិញជាការជួយសម្រាលដល់ជីវភាពឪពុកម្តាយ និងអាចដោះទាល់រួចមួយថ្ងៃៗហើយទោះបីជានៅពេលដើរលក់នៅក្រោមកម្តៅព្រះអាទិត្យ ព្យុះភ្លៀង ប៉ុន្តែអ្នកនាងតែងយកការច្រៀងលេងដើម្បីបំបាត់ភាពនឿយហត់ ភាពរងា និងរំសាយអារម្មណ៍សៅហ្មងទាំងឡាយ។ ថ្វីត្បិតអ្នកនាងបានចំណាយកម្លាំង និងឆ្លៀតពេលក្រោយពីការសិក្សាក្តីទាំងវ័យកុមារភាពក៏នៅតែមិនអាចជួយគ្រួសារគេចចេញពីភាពក្រីក្របានឡើយ ទើបបណ្តាលឲ្យអ្នកនាងសម្រេចចិត្តឈប់រៀននៅថ្នាក់សិក្សាកម្រិតមធ្យមដើម្បីយកពេលវេលាជួយរកលុយផ្គត់ផ្គង់ជីវភាពគ្រួសារ ព្រោះអ្នកនាងមិនចង់ឃើញឪពុកម្តាយលំបាកឡើយ។


នៅក្នុងឆ្នាំ 2001 ដោយសារបេះដូងស្រលាញ់សិល្បៈខ្លាំង មានក្តីស្រមៃខ្ពស់ និងចិត្តមានៈចង់ដឹកដៃគ្រួសាររត់គេចពីទីទាល់ក្រ អ្នកនាងក៏សម្រេចចិត្តដាក់ពាក្យចូលប្រលងនៅក្នុងភោជនីដ្ឋានមួយកន្លែង ហើយយកថវិកាមួយចំនួនដែលឈ្នះជ័យលាភីមកជូនម្តាយដើម្បីទិញម៉ាស៊ីនកិនទឹកអំពៅជំនួសការរុញរទេះ និងជាផ្នែកមួយបង្កើនចំណូលក្នុងគ្រួសារ។ ក្រោយមកទៀតអ្នកនាងចាប់ផ្តើមប្តូរវាសនាជាអ្នកចម្រៀងក្នុងភោជនីដ្ឋានរាត្រីមួយកន្លែងដោយទទួលបានប្រាក់កម្រៃបន្តិចបន្តួចតែប៉ុណ្ណោះក្នុងមួយយប់ៗ។


ជាភ័ព្វសំណាងនៅក្នុងឆ្នាំ 2004 អ្នកគ្រប់គ្រងផលិតកម្មរស្មីហង្សមាស ដែលជាផលិតកម្មដ៏ធំជាងគេក្នុងប្រទេសកម្ពុជា បានចាប់អារម្មណ៍និងឃើញពីសមត្ថភាពច្រៀងរួមទាំងទឹកដមសម្លងពីរោះក៏បានផ្តល់ឱកាស ហើយបទចម្រៀងដំបូងបង្អស់ ដែលមានមហាជនចាប់ផ្តើមស្គាល់អ្នកនាងបណ្តើរៗមានចំណងជើងថា «Better Day» ជាបទមានប្រវត្តិជូរចត់ និងកម្សត់កម្រជាងគេ ជាពិសេសជាបទចម្រៀងដែលបើកទំព័រជីវិតថ្មីរបស់ក្រុមគ្រួសារអ្នកនាងដែលមិនអាចបំភ្លេចបាន។ ក្រោយពីបទនេះទទួលបានប្រជាប្រិយភាពខាងផលិតកម្មរស្មីហង្សមាសក៏បាននិពន្ធបទចម្រៀងថ្មីៗឲ្យអ្នកនាងជាបន្តបន្ទាប់ដូចជាបទ «ស្តាប់បេះដូងអូនផង» «Dream About You» «ស្តាប់បេះដូងអូនផង» «ស្លាប់ក្នុងឧទ្យានទឹកភ្នែក» «Need You» «ស្ងប់ចិត្ត» និងបទល្បីៗជាច្រើនទៀត។ អំឡុងពេលនោះត្បិតអ្នកនាងបានក្លាយជាតារាចម្រៀងក្រោមដំបូងផលិតកម្មធំក៏ពិតមែន ប៉ុន្តែអ្នកនាងនៅតែបន្តធ្វើការច្រៀងនៅក្នុងក្លឹបកម្សាន្ត Spark ដែលមានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ។ មិនតែប៉ុណ្ណោះ ប៉ុន្មានឆ្នាំចុងក្រោយនេះអ្វីដែលអ្នកគាំទ្រស្ងើចសរសើរមិនដាច់ពីមាត់នោះគឺអ្នកនាងក៏មានសមត្ថភាពពិសេសក្នុងការតែងនិពន្ធបទចម្រៀង Original Song ផងដែរ។


បន្ទាប់ពីនោះមកកេរ្តិ៍ឈ្មោះបោះសម្លេងរបស់អ្នកនាង ពេជ្រ សោភា កាន់តែស្រឺតឡើងពីមួយថ្ងៃទៅមួយថ្ងៃជាមួយនឹងស្នាដៃល្អ និងសម្ធិទ្ធផលល្អៗជាច្រើននៅក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាងក៏បានក្តោបឱកាសក្លាយជាគណៈកម្មការក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកជាច្រើន។

ដោយសារឃើញពីសមត្ថភាព និងឆន្ទៈតស៊ូម៊ឹរបស់អ្នកនាង ពេជ្រ សោភា ទើបបណ្តាលឲ្យក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន OPPO បានសម្រេចចុះកុងត្រាសហការជា Brand Ambassador ជាមួយតារាចម្រៀងស្រីជួរមុខប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះនៅក្នុងឆ្នាំ 2016 ដែលកាលនោះ OPPO ក៏បានធ្វើសន្និសិទកាសែតមួយនៅឯសណ្ឋាគារសុខា ដើម្បីជាការស្វាគមន៍ពីវត្តមានតារាតំណាងនៃក្រុមហ៊ុន OPPO ផងដែរ។ ហើយបើតាមដឹង OPPO ជាក្រុមហ៊ុនទី1 បានសម្រេចជ្រើសអ្នកនាង ពេជ្រ សោភា ជាតារាតំណាងដំបូងគេបង្អស់ ក្រោយមកក៏មានបណ្តាក្រុមហ៊ុនផ្សេងៗបានសហការចុះកុងត្រាជាមួយអ្នកនាងជាបន្តបន្ទាប់។


បន្ទាប់មកនៅក្នុងឆ្នាំ 2017 OPPO និងអ្នកនាង ពេជ្រ សោភា បានចាប់ដៃសហការគ្នាដើម្បីផលិតជាវីដេអូចម្រៀង «មិត្ត 100 ឆ្នាំ» និងមានការចូលរួមការសម្តែងពីលោក ឈឹម សក្កដា ដែលជាវីដេអូចម្រៀងនោះពិតជាផ្ទុះកក្រើកដោយឃើញមានអ្នកចុច share ពេញបណ្តាញសង្គមយ៉ាងភ្លក់ទឹកភ្លក់ដី។

ដោយមិនឲ្យមហាជនអ្នកគាំទ្រទន្ទឹមរង់ចាំយូរនៅក្នុងឆ្នាំ 2018 អ្នកនាង ពេជ្រ សោភា ក៏បានបញ្ចេញវីដេអូសាច់រឿងខ្លី ឬហៅថា Shoot Film ដែលមានចំណងជើងថា «Lock សោរបេះដូង» ជាចំណងដៃរយៈពេល 2 ឆ្នាំរវាងអ្នកនាង ពេជ្រ សោភា ជាមួយ OPPO ចាប់ដៃសហការគ្នា។ ជាមួយគ្នានេះនៅក្នុងឆ្នាំ 2018 ជាឆ្នាំដែលអ្នកគ្រប់គ្នាចងចាំមិនភ្លេចនោះគឺ OPPO បានបញ្ចេញនូវស្មាតហ្វូនម៉ូដែល F7 ដែលផ្ទុះកក្រើកពេញនិយមខ្លាំងទូទាំងប្រទេសកម្ពុជា ជាមួយនឹងពាក្យ “Selfie Expert And Leader” ។

អ្វីដែលកាន់តែពិសេស នេះជាឆ្នាំទី6 ហើយដែល OPPO នៅជាមួយអ្នក និងតែងតែនាំយកនូវស្មាតហ្វូនពីមួយជំនាន់ទៅមួយជំនាន់ឲ្យមានសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ហើយគោលបំណងចម្បងរបស់យើងគឺចង់ផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និងឈានមុខជានិច្ច ហើយយើងនឹងបន្តនៅជាមួយគ្នាឆ្ពោះទៅរកភាពជោគជ័យរួមគ្នា។ ដូច្នេះ! កុំភ្លេចទន្ទឹងរង់ចាំមើលថាតើ OPPO នឹងមានអ្វីប្លែកចែកជូនដល់ហ្វេនៗ OPPO Reno នាពេលខាងមុខនេះ?

បើសង្កេតឃើញលើផេគហ្វ៊េសប៊ុក OPPO ក្នុងអំឡុងពេលនេះរហូតដល់ថ្ងៃទី15 តុលា 2022 OPPO មានការចែកកាដូអនុស្សាវរីយ៍ជាច្រើនរង្វាន់ សម្រាប់ហ្វេនគ្រប់ជំនាន់របស់ Reno ដោយគ្រាន់តែ Like និង Share បង្ហោះរូបមួយសន្លឹកដែលទាក់ទងនឹង Reno ស៊េរីណាក៏បាន លើហ្វេសប៊ុកផ្ទាល់ខ្លួន (ដាក់ជាសាធារណៈ) ភ្ជាប់នឹង #OPPORenoFansFestival #Together6th រួច Screenshot យកមក Comment ខាងក្រោមនេះ ៖

https://www.facebook.com/OPPOCambodia/photos/a.843607269017732/5802833453095064/?type=3&mibextid=3KzK2X

បញ្ជាក់៖ ការបង្ហោះរូបភាពភ្ជាប់មកជាមួយសាច់រឿងដែលមានន័យនឹងទទួលបានរង្វាន់ពិសេសទី 1 និងទី 2 ។ ហើយការជ្រើសយកហ្វេនដែលអនុវត្តគ្រប់លក្ខខណ្ឌ ហើយផ្តល់រង្វាន់ជូនទៅតាមចំណាត់ថ្នាក់ ។
ចំពោះកាដូរួមមាន៖ 1. តុក្កតាមាស Ollie (Limited Edition) ចំនួន 3 | 2. កាសឥតខ្សែ OPPO Enco Buds 2 ចំនួន 3 | 3. កាតាបស្ពាយ ចំនួន 10 | 4. ជញ្ជីងវៃឆ្លាត ចំនួន 10។ សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅក្នុងផេគផ្លូវការរបស់ OPPO ៕

Tags
Back to top button
Close
Close