មិនទាន់ចប់ទេ! BBC រាយការណ៍ថា Huawei Mate 30 នឹងមិនមានសេវាកម្ម Google ទេ

BBC បានបញ្ជាក់ថាស្មាតហ្វូនរបស់ Huawei គឺស្មាតហ្វូន Huawei Mate 30 នឹងមិនត្រូវបានផ្តល់ជូនសេវាកម្មដោយ Google ទៀតទេ បន្ទាប់ពីក្រុមហ៊ុន Google បានចេញផ្សាយព័ត៌មាន។ ហើយសារព័ត៌មាន រ៉យទ័រក៏បានបញ្ជាក់ទៀតថា Google នឹងអនុវត្តតាមការប្រកាសនៅថ្ងៃទី ១៨ ខែកញ្ញាខាងមុខនេះផងដែរ។

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យក្រុមហ៊ុនដែលមានបំណងធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុន Huawei ដាក់ពាក្យសុំអាជ្ញាប័ណ្ណធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុន Huawei ដោយមានក្រុមហ៊ុនចំនួនជាង ១៣០ បានដាក់ជូនរួចហើយ។ ទោះយ៉ាងណាក៏ដោយវាលេចឡើងថាការដាក់ពាក្យសុំអាជ្ញាប័ណ្ណ​នេះ​មិនមានឈ្មោះ Googleទេ ចឹងនឹងមិនត្រូវបានបញ្ចូលទៅក្នុងក្រុមដាក់ស្នើទេ។

អ្នកវិភាគមួយចំនួនមិនជឿថាស្មាតហ្វូន Huawei Mate 30 នឹងទទួលជោគជ័យឡើយ បើគ្មានកម្មវិធីពី Google ដូចជា Play Store, Google Maps, YouTube និងក្រុមហ៊ុនដទៃទៀតទេ ក្រុមហ៊ុន Huawei នឹងបាត់បង់ចំណែកទីផ្សារនៅអឺរ៉ុប។ គេរំពឹងថានឹងថយចុះពី ២៤,៩% ទៅ ១៩,៣% នៅក្នុងត្រីមាសទី ២ នៃឆ្នាំនេះ។

លោក Vincent Pang ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Huawei បាននិយាយថាក្រុមហ៊ុន Huawei ចង់បន្តប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ។ ទូរស័ព្ទថ្មីរបស់យើងនឹងបន្តប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ។ “ក្រុមហ៊ុន Huawei នឹងបន្តអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការ Harmony ហើយនឹងប្តូរទៅប្រើ ប្រសិនបើវាត្រូវបានផ្តាច់ចេញពីសេវាកម្ម Android របស់ Google ។ ទោះយ៉ាងណាប្រព័ន្ធប្រតិបត្តិការHarmony មិនទាន់ត្រៀមរួចរាល់សម្រាប់រយៈពេលនេះទេ។

ប្រែសម្រួល៖ Steve

ប្រភព៖ gsmarena ។

Tags
Back to top button
Close
Close