ប្រសិនបើអ្នកមានលុយក្រោម $300 តើអ្នកគួរសម្រេចចិត្តទិញទូរស័ព្ទ OPPO A96 ដែរឬទេ?

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន OPPO បានបញ្ចេញនូវស្មាតហ្វូនត្រកូល A ម៉ូដែលថ្មីមួយ ដែលជាស្មាតហ្វូនស្ថិតក្នុងកម្រិតថវិកា និងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដែលស្មាតហ្វូននោះមានឈ្មោះថា OPPO A96 ដែលមានតម្លៃត្រឹមតែ $299 ប៉ុណ្ណោះ។ ដូច្នេះសំណួរសួរថា តើទូរស័ព្ទ OPPO A96 មានលក្ខណៈពិសេសអ្វីខ្លះទើបទទួលបានការចាប់អារម្មណ៍ខ្លាំង? តើវាជាជម្រើសដ៏ស័ក្កិសមក្នុងការទិញវាយកមកប្រើប្រាស់ឬទេ?

ចំពោះចំណុចលម្អិតៗទាក់ទងនឹងស្មាតហ្វូនមួយនេះ យើងតាំងនាមជាអ្នកសរសេរព័ត៌មាននឹងមកទម្លាយប្រាប់អ្នកទាំងអស់គ្នាឲ្យបានដឹង ហើយសង្ឃឹមថាអត្ថបទនេះនឹងជួយអ្នកបានច្រើន មុននឹងសម្រេចចិត្តទិញ OPPO A96 មកប្រើប្រាស់៖

កម្លាំងថាមពលថ្ម៖ OPPO A96 បានបំពាក់ជាមួយថាមពលថ្មធំ 5000mAh អាចប្រើប្រាស់បាន 1 ថ្ងៃពេញដោយមិនបារម្មណ៍លើការអស់ថ្ម និងគាំទ្របច្ចេកវិទ្យាសាកថ្មលឿន 33W SuperVOOC ដែលអាចសាកថ្មបានយ៉ាងលឿនថែមទាំងមានសុវត្ថិភាពខ្ពស់​ ដែលសាកថ្ម 5 នាទី អាចនិយាយទូរស័ព្ទលើសពី 3 ម៉ោង និង សាកថ្មមួយពេញចំណាយត្រឹមតែ71នាទីប៉ុណ្ណោះ។

ល្បឿនដំណើរការ ៖ OPPO A96 ប្រើប្រាស់នូវប្រព័ន្ធដំណើរការ Qualcomm Snapdragon 680 ជាបន្ទះឈីបល្បីឈ្មោះ និង មានសមត្ថភាពខ្លាំង ជាមួយអនុភាព RAM 13GB (8GB+5GB) ជួយឲ្យល្បឿនប្រតិបត្តិការក្នុងទូរស័ព្ទកាន់តែរហ័ស គ្មានភាពរអាក់រអួលដែលអាចបំពេញតម្រូវការអ្នកប្រើប្រាស់ប្រចាំថ្ងៃបានយ៉ាងងាយស្រួលផងដែរ។

អេក្រង់៖ OPPO A96 បំពាក់ជាមួយអេក្រង់ទម្លុះ 90Hz ដែលមានទំហំ 6.95” ជាមួយកម្រិត FHD+ ដែលបង្ហាញភាពរស់រវើកក្នុងការទស្សនាវីដេអូ លេងហ្គេម និងលឿនអូសបញ្ជារលូន ព្រមទាំងមានសមត្ថភាពអាចការពារភ្នែកបានទៀត។

សមត្ថភាពកាមេរ៉ា៖ OPPO A96 បានប្រើកាមេរ៉ា 2 បញ្ចូលគ្នាដោយកាមេរ៉ាមុខស៊ែលហ្វីមានទំហំ 16MP អាចផ្តិតយករូបភាពកាន់តែភ្លឺច្បាស់ទោះស្ថិតក្នុងកន្លែងងងឹតកម្រិតណាក៏ដោយ។ ចំណែកកាមេរ៉ាក្រោយមានទំហំ AI 50MP ដែលមានសមត្ថភាពខ្ពស់ថតរូបរហូតដល់ 108MP អាចផ្តិតរូបភាពស្អាតៗ និងមានមុខងារថតរូបបែបកាម៉េរា Flagship ដូចជា Selfie HDR, Bokeh Flare Portrait និង Portrait Beautification ជាដើម។

បច្ចុប្បន្នសម្រាប់ស្មាតហ្វូន OPPO A96 បានចេញលក់ជាផ្លូវការទូទាំងប្រទេសកម្ពុជា ហើយសម្រាប់លោកអ្នកដែលចាប់អារម្មណ៍លើទូរស័ព្ទនេះអាចអញ្ជើញទៅតេស្តសាកល្បង និងសាកសួរពីព័ត៌មានលម្អិតនៅតាមបណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេស។ សម្រាប់យើងខ្ញុំជាអ្នកសរសេរព័ត៌មានដែលចូលចិត្តវិស័យបច្ចេកវិទ្យា យើងសូមណែនាំឲ្យអ្នកទាំងអស់ទិញស្មាតហ្វូន OPPO A96 មកប្រើដើម្បីបំពេញកិច្ចការងារប្រចាំថ្ងៃ និងការរកស៊ីជាដើម។ អ្វីដែលពិសេសរាល់ការទិញ OPPO A96 តម្លៃ $299 ចាប់ពីថ្ងៃនេះដល់ថ្ងៃទី27 ខែមិថុនា នឹងទទួលបានកាដូតម្លៃ $54 ភ្លាមៗរួមមាន កាតាបស្ពាយ (តម្លៃ $25) និងស៊ីមស្មាតលេខពិសេស Copper ($29) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។ មានអីល្អជាង OPPO A96 ទៀត?

Tags
Back to top button
Close
Close