ស្មាតហ្វូនដែលមានសេនស័រ Samsung HM6 108MPដំបូងគេបង្អស់ជាមួយនឹងតម្លៃ មិនគួរឱ្យជឿក្រោម 300 ដុល្លារ នឹងមកដល់ឆាប់ៗនេះ

មិនបង្អង់យូ រrealme ដែលជាប្រេនស្មាតហ្វូនរីកចម្រើនលឿនជាងគេលើពិភពលោក បន្ទាប់ពីបាន ប្រកាសចេញលក់ realme 9 Pro ស៊េរី របស់ខ្លួនហើយ realme ក៏នឹងនាំយក realme 9 series មកទីផ្សារកម្ពុ​ជាបន្ថែម ​​ទៀតផងដែរ។ លើកនេះ realme ហាក់ចង់ដណ្តើមទីផ្សារស្មាតហ្វូនតម្លៃក្រោម ៣០០ ដុល្លារ បន្ថែមទៀត។ ដោយរួមមាន realme 9 និង​ realme 9i នឹងមកដល់ឆាប់ៗនេះក្នុងទីផ្សារកម្ពុជា ដែលនឹងប្រកាសនៅថ្ងៃទី ១៩ ឧសភា នេះ ។ អ្វីដែលកាន់តែមិនគួរឲ្យជឿនោះ គឺ realme 9 គឺជាស្មាតហ្វូនដំបូងគេបង្អស់ ដែលបំពាក់សេនស័រកាមេរ៉ា Samsung ISOCELL HM6 ជំនាន់ថ្មីដែលមាន កាមេរា៉ 108MP Prolight ហើយថែមទាំងលេចលឺថាតម្លៃក្រោម ៣០០ ដុល្លារទៀត។

ស្មាតហ្វូន realme 9 គឺជាស្មាតហ្វូនដំបូងគេបង្អស់ ដែលបំពាក់សេនស័រកាមេរ៉ា Samsung ISOCELL HM6 ជំនាន់ថ្មីដែលមាន កាមេរា៉ 108MP Prolight ។ បច្ចេកវិទ្យាថ្មីលេចធ្លោរដែលភ្ជាប់មកមានដូចជា Nanopixel Plus-9Sum pixel Binning ធ្វើឲ្យរូបភាពកាន់តែមានភាពម៉ត់ច្បាស់ មិនថាថតរូបក្នុង ទីកន្លែងដែលមានពន្លឺតិចក៏ដោយ ហើយវាមានAutofocus លឿនជាងមុនថែមទៀត។ ចំណែកស្មាតហ្វូន realme 9i នឹងបង្ហាញវត្តមានជាមួយនិងកាមេរ៉ាក្រោយចំនួន 3 គ្រាប់ដូចគ្នា ដោយកាមេរ៉ាមេ ត្រូវបានគេដឹងថា នឹងមានការប្រើប្រាស់នូវសិនស័រទំហំ 50MP Aperture f/1.8 ។

គួររម្លឹកផងដែរ​ថា ក្រុម​ហ៊ុនស្មាតហ្វូន realme នេះ ត្រូវបានគេមើលឃើញថា មានការផ្តោត​ទៅលើ ការរចនាថ្មីប្លែក នៅលើ Number Series ដែលផ្តល់នូវគុណ​តម្លៃនៃភាពច្នៃប្រឌិត ចំពោះការអភិវឌ្ឍន៍អ្វីដែលថ្មីសម្រាប់អតិថិជន របស់ពួកគេ។

realme 9 មានការរចនាបែបរលក 3D ប្រដេញពណ៌ (Ripple Holographic design) ពេលពន្លឺចាំងប៉ះ ខ្នងខាងក្រោយ realme 9 ការរចនាបែបរលក 3D បញ្ចេញស្រមោលនៃពណ៌ផ្សេងគ្នា បង្កើតបានជារលកថេរ មានទំរង់ជា 3D។ ការរចនាគឺជាលើកដំបូងហើយ ដែលមានបំពាក់លើស្មាតហ្វូន ធន់មធ្យមបែបនេះ មើលទៅស្អាត ប្លែក ទាក់ភ្នែកតែម្តង។ ហើយ realme 9 ជម្រើស ៣ ពណ៌ ដោយ ២ ពណ៌ជាប្រភេទការរចនាបែបរលក 3D ប្រដេញពណ៌ ដែលមាន ពណ៌មាស Sunburst Gold និង ពណ៌ ស Stargaze White ។ ចំណែកឯពណ៌ មួយទៀតគឺពណ៌ខ្មៅ Meteor Black ដែលត្រូវរចនាឡើងសម្រាប់អ្នកចូលចិត្តភាពសាមញ្ញ minimalist ។

ដោយឡែកការរចនារបស់ realme 9i វាដូចទៅនឹងអ្វីដែលបានធ្វើរបស់ 9 ស៊េរី ដែរ ដែលត្រូវបានបំផុតគំនិត ដោយពន្លឺ realme 9i រំលេចនូវសោភ័ណភាព ណាំងផ្លាតនៃពន្លឺដើម្បីសម្រេចបាននូវសោភ័ណភាពនេះ realme 9i ប្រើប្រាស់បច្ចេកវិទ្យាឈានមុខគេក្នុងឧស្សាហកម្ម ដោយស្រោបអុបទិក 8 ស្រទាប់បញ្ចាំងពន្លឺចូល បង្កើត សោភ័ណភាព នៃចលនាពន្លឺដ៏អស្ចារ្យនេះ។ realme 9i មាន 2 ពណ៌សម្រប់ជ្រើសរើសគឺ ពណ៌ខ្មៅ Prism black និងពណ៌ខៀវ  prism blue។​

នៅផ្នែកខាងមុខ realme 9 បំពាក់អេក្រង់ទំហំ 6.4” (16.3cm) 90Hz super AMOLED និង realme 9i បំពាក់អេក្រង់ទំហំ 6.6” FHD+ 90Hz IPS LCD ។ realme បានបង្កើតភាពពេញនិយមក្នុងការបំពាក់ អេក្រង់រលូនលើស្មាតហ្វូនកម្រិតមធ្យម ដែលមានតម្លៃជាង ២០០ ដុល្លារបែបនេះ។

ចំពោះថាមពលថ្ម realme 9 & 9i មានថាមពលថ្មធំ 5000mAh ភា្ជប់់ជាមួយបច្ចេកវិទ្យាសាកថ្មលឿន 33W។ ហើយកុំភ្លេចរង់ចាំការប្រកាសជាផ្លូវការនឹងធ្វើការផ្សាយផ្ទាល់នៅថ្ងៃទី 19 ឧសភា 2022 នៅលើផេកផ្លូវការរបស់ realme Cambodia ដើម្បីជ្រាបកាន់តែច្បាស់ រឹតតែពិសេសការចូលរូមមើលការផ្សាយផ្ទាល់មាន ការផ្តល់រង្វាន់ជាច្រើន។

Tags
Back to top button
Close
Close