ប្លែកទៀតហើយ! តារាប្រុសស្រីល្បីៗនាំគ្នាបង្ហោះរូបជាមួយអ្នកម្តាយ ធ្វើឲ្យអ្នកគាំទ្រច្រឡំស្មានថាជាបងប្អូនគ្នា!

ទិវាគុណមាតា ឬ Mother’s Day ជាបុណ្យដ៏ធំមួយនៅលើទូទាំងពិភពលោកដែលគេប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់គុណម្តាយធំធេងគ្មានអ្វីប្រៀបផ្ទឹមបាន ហើយស្រ្តីជាម្តាយក៏ត្រូវបានគេចាត់ទុកថា ជាចំណែកមួយដែលបានចូលរួមអភិវឌ្ឍសង្គមជាតិផងដែរ។ សម្រាប់ទិវាមួយនេះមានដើមកំណើតដំបូងបំផុតក្នុងចក្រភពក្រិក ប៉ុន្តែនាបច្ចុប្បន្ននេះគឺពេញនិយមនិងកើតចេញពីសហរដ្ឋអាមេរិក ហើយជាទូទៅគេតែងប្រារព្ធធ្វើនៅថ្ងៃអាទិត្យនៃសប្តាហ៍ទី2 ក្នុងខែឧសភា។

ក្នុងនាមស្រ្តីជាម្តាយរបស់កូនៗ គាត់មិនត្រឹមមានតួនាទីចិញ្ចឹមបាច់បីថ្នាក់ថ្នមកូនៗតែមួយមុខនោះទេ តែគាត់ជាមនុស្សស្រីម្នាក់ដែលអាចធ្វើបានគ្រប់រឿង និងដើរតួបានគ្រប់កាលទេសៈជាមួយកូនៗដោយពេលខ្លះគាត់ជាមិត្តភក្តិ ជាគ្រូបង្រៀន ជាគ្រូពេទ្យ និងជាអ្នកប្រឹក្សាដ៏សំខាន់របស់កូនៗទៀតផង។ ក្នុងនោះក៏មានស្ត្រីដែលជា Single Mom គាត់ត្រូវបំពេញតួនាទីជាឪពុកផងនិងជាម្តាយផង ត្រូវរ៉ាប់រងការងារកាតព្វកិច្ចទ្វេដង រងនូវភាពលំបាក សម្ពាធ និងទឹកភ្នែកទ្វេដង ប៉ុន្តែអ្នកម្តាយដែលជា Single Mom ភាគច្រើនគឺសុទ្ធតែលះបង់​ និងមានការតស៊ូគ្រប់សព្វបែបយ៉ាងដើម្បីកូនៗ។

យ៉ាងណាមិញ នាប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថាប្រជាជនកម្ពុជាយើងក៏បានប្រារព្ធទិវានេះចំពោះអ្នកម្តាយ ថ្វីត្បិតតែ «ទិវាអ្នកម្តាយ» មិនមែនជាប្រពៃណីវប្បធម៌របស់ខ្មែរយើង ប៉ុន្តែវាមិនទាស់ខុសនោះទេព្រោះប្រៀបបានទៅនឹងការដឹងគុណចំពោះអ្នកម្តាយ ហើយក៏ជាឱកាសមួយដែលកូនគ្រប់ៗរូបបានផ្តល់ការស្រលាញ់ទៅកាន់អ្នកម្តាយតាមរយៈការជួបជុំគ្នាញុំាអាហារ ទិញនំ Cake ឬទិញបាច់ផ្កាជូនអ្នកម្តាយ រួមទាំងសម្ភារៈអនុស្សាវរីយ៍ផ្សេងៗ។ មិនតែប៉ុណ្ណោះកូនៗក៏បានផ្តិតយករូបភាពស្អាតៗ ក្រមិចក្រមើលគួរឲ្យស្រលាញ់ ដើម្បីបង្ហោះលើបណ្តាញសង្គមហ្វ៊េសប៊ុកទុកជាអនុស្សាវរីយ៍ជាមួយអ្នកម្តាយផងដែរ។

នៅសល់ប៉ុន្មានថ្ងៃទៀតខណៈ «ទិវាអ្នកម្តាយ» ខិតជិតមកដល់ ឃើញតារាចម្រៀងស្រី រ៉េត ស៊ូហ្សាណា បានបង្ហាញរូបជាមួយអ្នកម្តាយ ដែលមើលទៅពិតជាស្រស់ស្អាត និងគួរឲ្យស្រលាញ់ខ្លាំងមែនទែនប្រៀបដូចជាបងស្រីប្អូនស្រីអ៊ីចឹង។ បន្ថែមពីនេះក៏ឃើញមានតារាប្រុសស្រីជាច្រើនរូបទៀតរួមមាន ពូរាជ្យ (Pi Reach), Sunflowers, ខេមរា, Sea Neang រួមទាំងតារាប្រុសស្រីជាច្រើនរូបទៀត។ រូបភាពជាច្រើនសន្លឹករបស់តារាប្រុសស្រីទាំងនេះពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រមទាំងបានបង្ហាញពីភាពស្និទ្ធស្នាលរវាងកូននិងអ្នកម្តាយផងដែរ។
អ្វីដែលកត់សម្គាល់ក្នុងរូបភាពនីមួយៗមិនត្រឹមតែមានភាពកក់ក្តៅ ស្រស់ស្អាត និងទាក់ទាញនោះទេ ព្រមទាំងបានភ្ជាប់នូវ Caption រៀបរាប់ពីក្តីស្រលាញ់ និងទុក្ខលំបាករបស់អ្នកម្តាយដោយភ្ជាប់ជាមួយ #MultiFacetedMom #HappyMomsDayWithReno7 ។

ជាមួយស្មាតហ្វូនស៊េរីថ្មីចុងក្រោយបង្អស់ OPPO Reno7 Series ជាត្រកូលស្មាតហ្វូនមានឈ្មោះថាជា «អ្នកជំនាញ Portrait» ជំនាន់ថ្មីដែលមានកាមេរ៉ាថតរូបអាជីព ផ្តល់ឲ្យអ្នកនូវស្ទីលថតរូបបែប Portrait ដ៏សម្បូរបែប ជាមួយនឹងស្ទាយធម្មជាតិរបស់អ្នក និងនាំមកនូវភាពលេចធ្លោអស្ចារ្យប្រកបដោយភាពជឿជាក់គ្រប់ពេលវេលា។ បន្ថែមពីនេះ លើស្មាតហ្វូនជំនាន់ថ្មីនេះបំពាក់នូវមុខងារច្រើនដូចជា Bokeh Flare Portrait, Portrait Retouching, Selfie HDR ក្រៅពីនេះក៏មានមុខងារ និងបច្ចេកវិទ្យាថតរូបថតវីដេអូជាច្រើនទៀតផងដែរ។

ដូចនេះហើយក្នុងឱកាស «រីករាយទិវាអ្នកម្តាយ» ខាងមុខនេះ តើអ្នកបានត្រៀមថតរូបជាមួយអ្នកម្តាយឬនៅ? តោះ!  កុំភ្លេចបង្ហាញការគោរពស្រលាញ់ចំពោះអ្នកម្តាយនៅលើផេគ OPPO ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 14 ខែឧសភា ឆ្នាំ2022 ដើម្បីមានឱកាសឈ្នះរង្វាន់ទូរស័ព្ទស៊េរីថ្មីចុងក្រោយបង្អស់ OPPO Reno7 ជូនអ្នកម្តាយ ដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌងាយៗដូចខាងក្រោម ៖
1. ចុច Like / Follow ផេគ OPPO / Share ផុសមួយនេះ
2. បង្ហោះរូបម៉ាក់ជាមួយ Caption « ម៉ាក់ខ្ញុំ​…ជាងគេ» លើហ្វេសប៊ុករបស់អ្នកជាសាធារណៈ (ឧទាហរណ៍៖​ ម៉ាក់ខ្ញុំ​ស្អាតជាងគេ/ ម៉ាក់ខ្ញុំរឹងមាំជាងគេ -ល-) ភ្ជាប់ #MultiFacetedMom #HappyMotherDayWithReno7 និង tag ទៅកាន់ម៉ាក់ ហើយ Screenshot យកមក Comment ខាងក្រោម
3. ឈ្មោះអ្នកចូលរួមទាំងអស់ នឹងត្រូវបានចាប់ផ្សងសំណាង (Random) ស្វែងរកអ្នកឈ្នះទូរស័ព្ទ OPPO Reno7 ចំនួន 2 រង្វាន់។

តោះៗៗ… ដើម្បីកាន់តែងាយស្រួលអាចចុចចូល Link ៖ https://www.facebook.com/OPPOCambodia/posts/5366710530040694 ឬអាចចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការរបស់ OPPO ដើម្បីទទួលបានព័ត៌មានលម្អិត៕

 

Tags
Back to top button
Close
Close