ឈរជើង ១២ ឆ្នាំ របស់ Xiaomi មិនធម្មតាទេ ថ្ងៃនេះជាថ្ងៃខួប Xiaomi ធ្វើឲ្យ Fan នៅកម្ពុជាភ្ញាក់ផ្អើល​មែនទែន

ចុចត្រង់នេះ… មើលវីដេអូ LIVE ផ្ទាល់កម្មវិធី ម្សិលមិញនៅ AEON 2 ក្រុមហ៊ុន Xiaomi ពិតជាធ្វើឲ្យ Fan សប្បាយ និង ភ្ញាក់ផ្អើលមែនទែន។

រីករាយខួប១២ឆ្នាំរបស់ Xiaomi! នាយប់ថ្ងៃទី១១ ខែមេសានេះ Xiaomi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខ​គេរបស់ពិភពលោក បានប្រារព្ធកម្មវិធីXiaomi Fan Festival ដើម្បីគំរប់ខួប១២ឆ្នាំរបស់ក្រុមហ៊ុន Xiaomi ។

ក្នុងឳកាសនេះដែរ Xiaomi បានបើកបង្ហាញវត្តមានស្មាតហ្វូនដែលជា Flagship របស់ខ្លួនគឺ Redmi Note 11 Proនៅក្នុងប្រទេសកម្ពុជាភ្ជាប់ជាមួយនឹងពាក្យស្លោក “ជម្នះគ្រប់ឧបសគ្គ” ដែលមានលក្ខណៈពិសេស និងមុខងារខ្លាំងជាមុន។ Redmi Note 11 Pro បានអភិវឌ្ឍន៏សមត្ថភាពកាមេរ៉ា ល្បឿននៃការសាកថ្ម ដែលធ្វើអោយការបំពេញប្រតិបត្តិកា​រ​របស់ស្មាតហ្វូនមួយនេះមានភាពងាយស្រួល និងល្អប្រសើរជាងមុន។

រីឯកម្រិតសមត្ថភាពកាមេរ៉ារបស់Redmi Note 11 ProដែលជាFlagshipរបស់ Xiaomiមានភាពអស្ចារ្យ លើសពី​ការរំពឹងទុករបស់អ្នកប្រើប្រាស់។ លក្ខណៈពិសេសរបស់ម៉ូឌែលកំពូល Redmi Note 11 Pro គឺការបំពាក់​នូវកាមេរ៉ា​គោល​ទំហំ108MP ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ផ្តិតយករូបភាព និងអនុស្សារីយ​ដ៏មានន័យក្នុងជីវិតក្នុងកម្រិត​ភាពច្បាស់គួរអោយ​ស្ញប់ស្ញែង និងគ្រប់ជ្រុងជ្រោយ។ជាមួយនឹងសិនស័រ Samsung HM2 sensorដែលមានទំហំ​1/1.52″ បច្ចេកវិទ្យាកាមេរ៉ាគោល 9-in-1 ភេចសែល ក៏ដូចជា dual native ISO ស្មាតហ្វូនRedmi Note 11 Proមានសមត្ថភាពខ្ពស់លើសពីធម្មតាក្នុងការផ្តិតយករូបភាព​ដែលមានពណ៌​ច្បាស់​ល្អដូចធម្មជាតិ និងមានភាពលម្អិត​គ្រប់ជ្រុងជ្រោយ។

រីឯមុខងាររបស់កាមេរ៉ាultra-wide angle របស់Redmi Note 11 Proដែលមានទំហំ8MP គឺមានភាពលេចធ្លោ ជាជំនួយក្នុងការផ្តិតយករូបភាពរបស់លោកអ្នកបានទោះក្នុងរយៈចំងាយយ៉ាងជិតក៏ដោយ។ មុខងារនេះនឹងផ្តល់អោយ​លោកអ្នកនូវរួបភាពដែលមានភាពច្បាស់ល្អ និងលម្អិត។ លើសពីនេះទៅទៀត មុខងាររបស់ depth camera ដែលមានទំហំ 2MP បំពាក់នៅលើទូរស័ព្ទ Redmi Note 11 អនុញ្ញាតអោយអ្នកប្រើប្រាស់អាចថតរូប​ដែលមានផ្ទៃ​ខាងក្រោយ​ព្រាលបានយ៉ាងល្អ មើលទៅគុណភាពត្រជាក់ភ្នែក។ រឹតតែពិសេស កាមេរ៉ាសែលហ្វីរបស់ Redmi Note 11 Proដែលមានទំហំ16MP អាចផ្តិតជាប់រូបភាពរបស់អ្នកប្រើប្រាស់បានយ៉ាងច្បាស់ មានពណ៌បែបធម្មជាតិជាទីគាប់ចិត្ត អស់បារម្ភពីបញ្ហាកាមេរ៉ាសែលហ្វីមិនច្បាស់។

លើសពីនេះទៅទៀត ក្រៅពីការបន្ថែមមុខងារ refresh rate រហូតដល់ 120Hz និងល្បឿនកំណត់ប៉ះរហូតដល់ 360Hz ស្មាតហ្វូនRedmi Note 11 Pro បានអភិវឌ្ឍន៏គុណភាពអេក្រង់របស់ខ្លួនដែលអនុញ្ញាត​អោយអ្នកប្រើប្រាស់​ទទួលបានរូបភាពច្បាស់ជាងមុន និងអាចចុចដោយរលូន មិនទាក់។ មុខងារស្កេនម្រាមដៃក៏បានភ្ជាប់មកជាមួយផងដែរ។ជាមួយនឹងទំហំអេក្រង់ 6.67-inch the Redmi Note 11 Pro បំពាក់នូវបច្ចេកវិទ្យា FHD+ AMOLED Dot Display និងDCI-P3 wide color gamut ដែលធ្វើអោយរូបភាពច្បាស់ត្រជាក់ភ្នែក ពណ៌ស្អាតជាងមុន និងមានភាព​លម្អិតជាងមុនបើទោះបីជានៅក្រោមពន្លឺថ្ងៃភ្លឺយ៉ាងណាក៏ដោយ។

បើនិយាយពីរូបរាង ទូរស័ព្ទនេះត្រូវបានរចនាឡើងក្នុងរួបរាងដ៏ស្តើង កាលីបទាន់សម័យ ហើយមុខងារបំពង​សម្លេងត្រូវបាន​បំពាក់នៅផ្នែកខាងលើ និងខាងក្រោមនៃទូរស័ព្ទដែលអាចអោយអ្នកប្រើប្រាស់ទទួលបានសម្លេងច្បាស់ និងខ្លាំងល្អ ផ្តល់​ភាពរីករាយក្នងការលេងហ្គេម រឺមើលវីដេអូ។

រីឯសមត្ថភាពនៃការកាន់ថ្ម និងភាពរហ័សនៃការសាកថ្មគឹមានអស្ចារ្យ លើសពីរំពឹងទុករបស់អតិថិជន។ ដើម្បីបង្កើននូវ​សមត្ថភាព​អោយប្រសើរជាងមុន Redmi Note 11 Proដែលជម្នះគ្រប់ឧបសគ្គផ្ជាប់មកជាមួយនឹងសមត្ថភាព​ដំណើរការ​ដ៏អស្ចារ្យadvanced octa-core MediaTek Helio G96 processor និងអង្គចងចាំរហូតទៅដល់ 8GB។ Redmi Note 11 Proផ្តល់ជូនលោកអ្នកនូវទំហំថ្ម 5,000mAh ដែលអាចអោយអ្នក​ប្រើប្រាស់បានយូរដោយមិន​បារម្ភពី​បញ្ហាអស់ថ្ម។ បន្ថែមពីសមត្ថភាពថ្មដែលអាចប្រើប្រាស់បានយូរ Xiaomi flagship-Redmi Note 11 ProដែលជាFlagshipរបស់ Xiaomi ផ្តល់នូវមុខងារសាកថ្មlevel 67W turbo ដែលត្រូវការពេលតែ១៥នាទីដើម្បី​សាកថ្មទទួលបានកម្រិត៥០%ប៉ុណ្ណោះ។

Redmi Note 11 Pro ត្រូវបានរចនាឡើងជាមួយនឹងអង្គចងចាំដែលមានទំហំ8GB+128GB ដែលមានតម្លៃត្រឹមតែ299ដុល្លារតែប៉ុណ្ណោះ។

ពត៌មានសំខាន់ៗអំពី Redmi Note 11 Pro


ក្នុងពេលជាមួយគ្នានៅថ្ងៃដែលដាក់បង្ហាញ Redmi Note 11 Pro ក្រុមហ៊ុន Xiaomi ក៏បានបង្ហាញវត្តមានស្មាតហ្វូន​Redmi 10C ដែលមានវត្តមានក្នុងប្រទេសកម្ពុជាជាផ្លូវការ នាថ្ងៃទិ២៥ ខែមីនានេះផងដែរ។ Redmi 10C ជាទូរស័ព្ទ​សេរ៊ីថ្មីបំផុតរបស់ស្រឡាយទូរស័ព្ទ Redmi 10 និងជាស្មាតហ្វូនដែលមានគុណភាពខ្ពស់ យកឈ្នះបេះដូងអ្នកប្រើប្រាស់ជុំវិញពិភពលោក។

ក្នុងកម្មវិធីនេះបានបង្ហាញថា លក្ខណៈពិសេសរបស់ម៉ូឌែលកំពូល Redmi 10C គឺសមត្ថភាពដំណើរការដែលមាន​បច្ចេកវិទ្យាប្រតិបត្តិការ6nmដ៏លេចធ្លោ មានប្រសិទ្ធភាពថាមពលល្បឿន 2.4GHz CPU:8-Core ផ្តល់ភាពងាយ​ស្រួលដល់អ្នកប្រើប្រាស់។សម្រាប់ប្រព័ន្ធកាមេរ៉ាដែលតំឡើងនៅលើម៉ូដែល Redmi 10C គឺមានចំនួន 3 គ្រាប់ប្រើប្រាស់នូវលេនគោលទំហំ 50MP (f/1.8) កាមេរ៉ាទំហំ2MPលេនDepth និងកាមេរ៉ាមុខទំហំ5MP។កាមេរ៉ា ទំហំ50MPលេនគោល(f/1.8)បំពេញចិត្តអ្នកប្រើប្រាស់ក្នុងការផ្តិតយករួបភាព និងវីដេអូដែលមានគុណភាពច្បាស់ និងកាមេរ៉ាទំហំ2MP លេន depth(f/2.4) មានសមត្ថភាពពិសេសក្នុងការបង្កើតផ្ទៃព្រាលខាងក្រោយអោយ​មើល​ទៅដូចកាមេរ៉ា Professional។

លើសពីនេះ Redmi 10C បានផ្តល់នូវការរចនាដ៏ប្រណិតជាមួយនឹងទំហំអេក្រង់ និងការរចនា6.71″ DotDrop Redmi 10C ដែលសក្តិសមបំផុតសំរាប់លោកអ្នកប្រើប្រាស់ក្នុងលេងហ្គេម និងការកំសាន្តគ្រប់ប្រភេទតាមចំណូលចិត្ត។ បន្ថែមពីនេះ សមត្ថភាពកម្រិតភាពច្បាស់ Widevine L1 HDរបស់ Redmi 10C អនុញ្ញាតអោយ អ្នកប្រើប្រាស់​ទស្សនា​ភាពយន្ត និងកម្មវិធីដែលលោកអ្នកចូលចិត្តដោយត្រជាក់ភ្នែក។

ចំណុចទាក់ទាញមួយទៀតសម្រាប់ស្មាតហ្វូននេះគឺវាគាំទ្រនូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង18W ដែលមាន​លទ្ធភាព​អាចសាកបំពេញថាមពលថ្មពេញ 100% ក្នុងរយៈពេលដ៏ខ្លីបំផុត។ សមត្ថភាពដ៏ពិសេសមួយនេះ​អាចអោយអតិថិជនប្រើប្រាស់ទូស័ព្ទបានពេញមួយថ្ងៃដោយមិនបារម្ភពីបញ្ហាអស់ថ្មមិនថាប្រើប្រាស់ច្រើនកម្រិតណា។
Redmi 10Cផ្តល់នូវពីរជម្រើសសម្រាប់លោកអ្នកជ្រើសរើសរួមមានជម្រើសអង្គចងចាំ4GB+64GB និងអង្គចងចាំដែល​មានទំហំ 4GB+128GB ចាប់ពីតម្លៃ159ដុល្លារ និង 179ដុល្លារ។លោកអ្នកអាចរកជាវRedmi 10C និង Redmi Note 11 Pro នៅតាមបណ្តារ Xiaomi Authorized Storesនិងហាងលក់ទូរស័ព្ទនានានៅប្រទេសកម្ពុជា​ចាប់​ពី​ពេលនេះតទៅ៕

Tags
Back to top button
Close
Close