ស្មាតហ្វូនល្អឯក Galaxy S22 ស៊េរី ជិះនាគកំណាច Snapdragon 8 Gen1 ល្បឿនលឿនបំផុត និងអភិវឌ្ឍថាមពលថ្មកាន់បានយូរដូចចិត្ត…!

ថាកូនសុទ្ធទៅវាអស្ចារ្យ…ដល់មកចេញកូនកាត់អ៊ីចឹងរឹតតែកំពូលអស្ចារ្យខ្លាំងជាងមុនទៀត! ពីមុននាំគ្នានិយាយថាបើ Galaxy ស៊េរី Flagship បំពាក់ប៊ិកវេទមន្តមកជាមួយដូចស៊េរី Note មិនដឹងអស្ចារ្យសាហាវយ៉ាងណាទេ…! បើក្រុមហ៊ុន សាមសុង បំពាក់ថាមពលថ្មឱ្យកាន់បានយូរមិនដឹងឡួយយ៉ាងណាទេ…ហើយបើក្រុមហ៊ុន សាមសុង បំពាក់កំពូលបន្ទះឈីបនាគក្រហម (Snapdragon) ល្បឿនលឿនមិនដឹងឡូយកប់ប៉ុណ្ណាទេ…!

ឥឡូវសុបិនក្លាយជាការពិតហើយ និងបានធ្វើឱ្យពិភពលោកកក្រើកហើយដែរ! ក្រុមហ៊ុន សាមសុង គឺតែងតែស្តាប់លោកអ្នក និងយល់ពីអ្នក! ហើយឥឡូវនេះបានបំបែកកំពូលកំណត់ត្រាថ្មីនូវអ្វីដែលមិនអាចទៅរួចឱ្យទៅជាភាពអស្ចារ្យខ្លាំងបំផុតមិននឹកស្មានដល់ (Break the rules of impossible)! សម្រាប់ Galaxy S22 ស៊េរី លើកនេះគឺហ៊ាននិយាយបានថាត្រូវបានដុសខាត់ និងផលិតឡើងយ៉ាងល្អបំផុត និងដាំត្រូវចិត្តអ្នកប្រើប្រាស់បំផុតផងដែរ!

សូមបញ្ជាក់ថា  Galaxy S22 ស៊េរី ឆ្នាំ 2022 នេះត្រូវបានបំពាក់នូវបន្ទះឈីបល្បឿនលឿនបំផុតជំនាន់ចុងក្រោយបំផុត Snapdragon 8 Gen 1 ទំហំ 4 nm ដែលមានល្បឿនលឿនជាមួយនឹងការអភិវឌ្ឍន៍ NPU (Neural Processing Unit) ឱ្យកាន់តែលឿនជាងមុន 73% ថែមទៀត!

អ្វីដែលពិសេសដែលធ្វើឱ្យអតិថិជនញញឹមបិទមាត់មិនជិតនោះគឺថាមពលថ្មធំកាន់បានយូរ (Long Lasting Battery) ដែលអាចកំដរអ្នកបានរហូតដល់ 2 ថ្ងៃ (សម្រាប់ម៉ូឌែល S22 Ultra & S22+) ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 45W! សាកថ្មតែ 20 នាទី ប៉ុណ្ណោះអាចប្រើបានពេញមួយថ្ងៃ! សាកតែ 4  នាទី អាចទស្សនាវីដេអូបានម៉ាចប់! ឡូយ…! ឡូយ…!

គ្រាន់តែអ្វីដែលបានបង្ហាញជូនខាងលើនេះលោកអ្នកនឹងទទួលបានបទពិសោធន៍កម្លាំងម៉ាស៊ីនខ្លាំងដើរលឿន មិនទាក់ មិនឡើងកម្តៅទោះបើកកម្មវិធីច្រើនប៉ុណ្ណាក៏អត់បញ្ហា…និងកាន់ថ្មធ្លាយថ្ងៃបានថែមទៀត…! ពិតជាល្អលើសពីការំពឹងទុក…ពិតជាស័ក្តិសមជាស្មាតហ្វូនដ៏ល្អឯកក្នុងពិភពលោកគ្មានពីរពិតមែន…!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

Tags
Back to top button
Close
Close