Xiaomi Zone – Pochentong ខាង​ ពោធិ៍ចិនតុង ចាប់បើកហើយ!

នៅថ្ងៃទី 16 ខែមករាឆ្នាំ 2022 នេះ ក្រុមហ៊ុន Xiaomi ប្រចាំនៅកម្ពុជា បានប្រកាសបើកសម្ពោធជាផ្លូវការហាង Xiaomi Zone របស់ខ្លួនថ្មីមួយទៀតហើយនៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលជាសាខាថ្មីនេះ គឺមានឈ្មោះថា Xiaomi Zone – Pochentong មានអាសយដ្ឋានស្ថិតនៅនៅផ្ទះលេខ D61A ភូមិក្បាលដំរី សង្កាត់កាកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ទល់មុខព្រលានយន្តហោះ)។

ពិធីសម្ពោធសាខាថ្មីនេះ គឺមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់តំណាងក្រុមហ៊ុន Xiaomi ប្រចាំនៅកម្ពុជា រួមជាមួយនឹងថ្នាក់ដឹកនាំ និងបុគ្គលិកនៃសាខាថ្មី Xiaomi Zone – Pochentong រួមជាមួយនឹងភ្ញៀវកត្តិយស ដែលជាដៃគូរបស់ក្រុមហ៊ុនជាច្រើនរូប។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Xiaomi ក៏មានរៀបចំនូវការកាត់ខ្សែរបូរណ៍ ដើម្បីជានិមិត្តរូបនៃការប្រកាសដាក់សម្ពោធជាផ្លូវការណ៍របស់សាខាថ្មីនេះផងដែរ។

សូមជំរាបថា មកដល់ថ្ងៃនេះ ដោយសារតែមានការគាំទ្រទៅលើផលិតផលថ្មីរបស់ក្រុមហ៊ុន Xiaomi កាន់តែច្រើនឡើងៗ គឺធ្វើអោយក្រុមហ៊ុននេះ បានបន្តបើកសម្ពោធសាខាថ្មីជាច្រើន នៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងដូចជាសាខាថ្មី Xiaomi Zone – Pochentong ជាដើម។ ជាមួយនឹងវត្តមានរបស់សាខាថ្មីនេះ គឺនឹងធ្វើអោយអតិថិជនដែលរស់នៅក្នុងតំបន់នោះ នឹងទទួលបាននូវបទពិសោធន៍ថ្មីៗជាមួយនឹងការធ្វើតេស្តទៅលើផលិតនានា ជាពិសេសគឺចំណេញពេលវេលាក្នុងការធ្វើដំណើរ ក៏ដូចជា ទទួលបាននូវការផ្តល់ព័ត៌មានជាក់លាក់ពីផលិតផលតាមរយៈបុគ្គលិកជំនាញនៅទីនោះផងដែរ។ អ្វីដែលពិសេសនោះ នៅក្នុងក្នុងហាងថ្មីនេះ គឺមានការដាក់តាំងនូវផលិតផលថ្មីៗជាច្រើន មានគុណភាពខ្ពស់ និងមានភាពសំបូរបែបកាន់តែពិសេសជាងមុនថែមទៀតផង។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Xiaomi គឺបានអោយដឹងថា Xiaomi បានបង្កើតកិត្តិនាមរបស់ខ្លួនលើទីផ្សារអន្តរជាតិអស់រយៈពេល 11 ឆ្នាំ គិតត្រឹមឆ្នាំ 2021 នេះ ដោយក្រុមហ៊ុនបានបំពេញនូវតម្រូវការដល់អតិថិជន រាប់រយលាននាក់ នៅទូទាំងសកលលោក តាមរយៈការបង្កើតផលិតផលបច្ចេកវិទ្យាទំនើប និង eco system ដ៏ឆ្លាតវៃ មានដូចជា ទូរស័ព្ទ និងផលិតផល smart home និងផលិតផលជាច្រើនទៀតជាងបីពាន់មុខ ដែលធ្វើឲ្យជីវិត មានភាពងាយស្រួល និងទាន់សម័យ ( Xiaomi Smart Life Made Simple )។

នៅក្នុងឱកាសនោះដែរ លោក មាស មុនីកា ស្ថានិកហាង Xiaomi Zone – Pochentong បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយសទាំងអស់គ្នា ដែលបានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។ ហើយលោកក៏ថ្លែងអំណរគុណដល់អតិថិជនដែលបានជឿជាក់លើផលិតផលរបស់ Xiaomi រហូតមកដល់ថ្ងៃនេះ។

ក្រុមហ៊ុន Xiaomi ក្លាយជាម៉ាកស្មាតហ្វូនលេខ 2 នៅឆ្នាំ 2021 និងជាប់លេខមួយក្នុងការផ្តល់នូវបច្ចេកវិទ្យា Smart Home នៅទូទាំងពិភពលោក។ Xiaomi បានសន្យាថា នឹងបន្តខិតខំបន្ថែមទៀតក្នុងការនាំមកនូវបច្ចេកវិទ្យាដែលមានការច្នៃប្រឌិតថ្មីបំផុតសម្រាប់អ្នករាល់គ្នាដែលមានគុណភាពល្អ និងតម្លៃ។ ក៏លោកបានថ្លែងអំណរគុណចំពោះអ្នកគាំទ្រ និងដៃគូរបស់យើងដែលបានគាំទ្រ និងទុកចិត្តយ៉ាងខ្លាំងទៅលើក្រុមហ៊ុននិងផលិតផលរបស់យើង។ បើគ្មានអ្នកទេ យើងនឹងមិនមានថ្ងៃនេះទេ។

អតិថិជនអាចអញ្ជើញទៅជាវផលិតផលតXiaomiនៅ Xiaomi Zone – Pochentong ដែលមានអាសយដ្ឋានផ្ទះលេខ D61A ភូមិក្បាលដំរី សង្កាត់កាកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ទល់មុខព្រលានយន្តហោះ) រឹទំនាក់ទំនងតាមរយៈTelegram : https://t.me/MiPochentong រឺ 011 866 788 (cellcard)​ 010 866 788 (Smart) រឺ ទំព័រហ្វេសបូក Facebook page : Xiaomi Zone Pochentong រឺ Instagram: xiaomizone.pochentong

Tags
Back to top button
Close
Close