ងាយស្រួល​ណាស់ Mi Home – 60m Blvd Zone មកដល់​ ផ្លូវ​ 60m ហេីយ​

ក្រុមហ៊ុន Xiaomi បានប្រកាសបើកសម្ពោធជាផ្លូវការ Mi Home-60M BLVD Zone ដែលជាសាខាថ្មីរបស់ខ្លួន មានទីតាំងនៅតាមបណ្តាយផ្លូវ 60 ម៉ែត្រ

ភ្នំពេញ, ថ្ងៃទី 12 ខែ 12 ឆ្នាំ 2021 នេះ ក្រុមហ៊ុន Xiaomi ប្រចាំនៅកម្ពុជា បានប្រកាសបើកសម្ពោធជាផ្លូវការហាង Mi Home របស់ខ្លួនថ្មីមួយទៀតហើយនៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលជាសាខាថ្មីនេះ គឺមានឈ្មោះថា Mi Home-60M BLVD Zone មានអសយដ្ឋានស្ថិតនៅនៅតាមបណ្តាយផ្លូវ 60 ម៉ែត្រ ដែលមានផ្ទះលេខ 119-120 ផ្លូវសម្តេច ហ៊ុន នាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទល់មុខនិងបុរី វីឡា ថោន។

ពិធីសម្ពោធសាខាថ្មីនេះ គឺមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់តំណាងក្រុមហ៊ុន Xiaomi ប្រចាំនៅកម្ពុជា រួមជាមួយនឹងថ្នាក់ដឹកនាំ និងបុគ្គលិកនៃសាខាថ្មី Mi Home-60M BLVD Zone រួមជាមួយនឹងភ្ញៀវកត្តិយស ដែលជាដៃគូរបស់ក្រុមហ៊ុនជាច្រើនរូប។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Xiaomi ក៏មានរៀបចំនូវការកាត់ខ្សែរបូរណ៍ ដើម្បីជានិមិត្តរូបនៃការប្រកាសដាក់សម្ពោធជាផ្លូវការណ៍របស់សាខាថ្មីនេះផងដែរ។

សូមជំរាបថា មកដល់ថ្ងៃនេះ ដោយសារតែមានការគាំទ្រទៅលើផលិតផលថ្មីរបស់ក្រុមហ៊ុន Xiaomi កាន់តែច្រើនឡើងៗ គឺធ្វើអោយក្រុមហ៊ុននេះ បានបន្តបើកសម្ពោធសាខាថ្មីជាច្រើន នៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងដូចជាសាខាថ្មី Mi Home-60M BLVD Zone ជាដើម។ ជាមួយនឹងវត្តមានរបស់សាខាថ្មីនេះ គឺនឹងធ្វើអោយអតិថិជនដែលរសនៅក្នុងតំបន់នោះ នឹងទទួលបាននូវបទពិសោធន៍ថ្មីៗជាមួយនឹងការធ្វើតេស្តទៅលើផលិតនានា ជាពិសេសគឺចំណេញពេលវេលាក្នុងការធ្វើដំណើរ ក៏ដូចជា ទទួលបាននូវការផ្តល់ព័ត៌មានជាក់លាក់ពីផលិតផលតាមរយៈបុគ្គលិកជំនាញនៅទីនោះផងដែរ។ អ្វីដែលពិសេសនោះ នៅក្នុងក្នុងហាងថ្មីនេះ គឺមានការដាក់តាំងនូវផលិតផលថ្មីៗជាច្រើន មានគុណភាពខ្ពស់ និងមានភាពសំបូរបែបកាន់តែពិសេសជាងមុនថែមទៀតផង។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Xiaomi គឺបានអោយដឹងថា Xiaomi បានបង្កើតកិត្តិនាមរបស់ខ្លួនលើទីផ្សារអន្តរជាតិអស់រយះពេល 11 ឆ្នាំ គិតត្រឹមឆ្នាំ 2021 នេះ ដោយក្រុមហ៊ុនបានបំពេញនូវតម្រូវការដល់អតិថិជន រាប់រយលាននាក់ នៅទូទាំងសកលលោក តាមរយះការបង្កើតផលិតផលបច្ចេកវិទ្យាទំនើប និង eco system ដ៏ឆ្លាតវៃ មានដូចជា ទូរស័ព្ទ និងផលិតផល smart home និងផលិតផលជាច្រើនទៀតជាងបីពាន់មុខ ដែលធ្វើឲ្យជីវិត មានភាពងាយស្រួល និងទាន់សម័យ ( Xiaomi Smart Life Made Simple )។

នៅក្នុងឱកាសនោះដែរ លោក Peaker Gao នាយកគ្រប់គ្រង Xiaomi ប្រចាំប្រទេសកម្ពុជា បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយសទាំងអស់គ្នា ដែលបានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ហើយនិងចូលរួមអបអរសាទរដល់ Mi Home-60M BLVD Zone នៅក្នុងឱកាសបើកសម្ពោធផ្លូវការណ៍ សាខាថ្មីនេះផងដែរ។ ហើយលោកក៏ថ្លែងអំណរគុណដល់ម្ចាស់សាខា Mi Home-60M BLVD Zone ដែលបានជឿជាក់លើផលិតផលរបស់ Xiaomi រហូតមកដល់ថ្ងៃនេះ។

ក្រុមហ៊ុន Xiaomi ក្លាយជាម៉ាកស្មាតហ្វូនលេខ 1 នៅឆ្នាំ 2021 និងជាប់លេខមួយក្នុងការផ្តល់នូវបច្ចេកវិទ្យា Smart Home នៅទូទាំងពិភពលោក។ Xiaomi បានសន្យាថា នឹងបន្តខិតខំបន្ថែមទៀតក្នុងការនាំមកនូវបច្ចេកវិទ្យាដែលមានការច្នៃប្រឌិតថ្មីបំផុតសម្រាប់អ្នករាល់គ្នាដែលមានគុណភាពល្អ និងតម្លៃ។ ក៏លោកបានថ្លែងអំណរគុណចំពោះអ្នកគាំទ្រ និងដៃគូរបស់យើងដែលបានគាំទ្រ និងទុកចិត្តយ៉ាងខ្លាំងទៅលើក្រុមហ៊ុននិងផលិតផលរបស់យើង។ បើគ្មានអ្នកទេ យើងនឹងមិនមានថ្ងៃនេះទេ។

Tags
Back to top button
Close
Close