ចង់ប្រកែក…ក៏មិនបានដែរ…! Galaxy Z Fold3 5G និង Galaxy Z Flip3 5G ពិតជាល្អ…ពិតជាស័ក្តិសម និងមានគុណតម្លៃឥតខ្ចោះនៃពិភពស្មាតហ្វូនអេក្រង់បត់ឆ្នាំ 2021…!

មិននិយាយលេងទេ…ឥឡូវនេះ បរិបទថ្មីនេះស្មាតហ្វូននរណាក៏មានប្រើដែរ…តែបើនិយាយពីស្មាតហ្វូនដែលតម្រូវចិត្តអ្នកប្រើប្រាស់បានច្រើនសម្រាប់៖ ការងារប្រចាំថ្ងៃ…ការកម្សាន្ត(មើលកុន ឬលេងហ្គេម)…ថតរូប ឬវីដេអូស្អាតៗ…និងមានរាស្អាត…ទាន់សម័យ ទាក់ភ្នែកអ្នកជុំវិញខ្លួននោះ…គឺសូមជ្រើសរើស Galaxy Z Fold3 5G ឬ Galaxy Z Flip3 5G ចុះគឺពិតជាមិនខកបំណងនោះទេ…!

បើយើងនិយាយពីលក្ខណៈសម្បតិ្ត និងបច្ចេកវិទ្យាទំនើបចុងក្រោយដែលបំពាក់លើ Galaxy Z Fold3 5G ឬ Galaxy Z Flip3 5G គឺត្រូវបានបង្ហាញជូនច្រើនមកហើយ…! ដោយឡែកថ្ងៃនេះក្រុមហ៊ុន សាមសុង ចង់ធ្វើការបង្ហាញជូនបន្ថែមទៀតដើម្បីឱ្យអ្នកដែលកំពុងប្រើប្រាស់ ឬអ្នកដែលកំពុងស្វែងរកស្មាតហ្វូនអេក្រង់បត់បានដែលល្អបំផុតប្រចាំឆ្នាំ 2021 នេះ អាចបង្ហាញនូវពិភពដ៏អស្ចារ្យ អាចបំពេញការងារ ឬសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនដោយជោគជ័យយ៉ាងងាយស្រួលបំផុត។

ជាមួយនឹង Galaxy Z Fold3 5G លោកអ្នកអាចធ្វើការ ឆាតផង ធ្វើការផង ឬឆ្លើយតបសារកន្លែងការងារផង មើលរឿងដែលទើបចេញថ្មីផង…ម្តង 3 ក្នុងពេលតែមួយដោយគ្មានបញ្ហាជាមួយនឹងមុខងារ Multi-tasking & Split screen និងអាចឱ្យលោកអ្នកធ្វើការកត់ចំណាំ (Take note or Note Down) លើអេក្រង់ជាមួយនឹង ប៊ិកវេទមន្តជំនាន់ចុងក្រោយ ( S-Pen Fold Edition support) បានយ៉ាងងាយស្រួល និងមានផាសុកភាពផងដែរ! ដូច្នេះជីវិតលោកអ្នកគឺពិតជាមានន័យ និងមានក្តីសុខណាស់…!

រីឯ Galaxy Z Flip3 5G ក៏កាន់តែអស្ចារ្យផងដែរ! សម្រាប់មិត្តៗយុវវ័យសម័យថ្មី ឬអ្នកដែលនិយមស្មាតហ្វូនអេក្រង់បត់បានដែលទាន់សម័យបំផុត និងទាក់ទាញបំផុតនោះគឺពិតជាស័ក្តិសមឥតខ្ចោះតែម្តង…! Galaxy Z Flip3 5G អាចឱ្យលោកអ្នកចាប់ផ្តើមរាល់ថ្ងៃថ្មីជាមួយនឹងស្តាយ៍ថ្មីៗ និងផ្តល់នូវអារម្មណ៍ស្រស់ស្រាយល្អគ្រប់ពេលដោយការថតរូប Selfie ជាមួយមុខងារ Flex-mode ឬដោយប្រើកាមេរ៉ាក្រោយ Selfie ក៏បាន…ប្រើកាមេរ៉ា Selfie ក៏បាន…! អ្វីដែលកាន់តែពិសេសជាមួយនឹងការថតរូប Selfie នោះគឺការប្រើកាមេរ៉ាក្រោយ លោកអ្នកអាចមើលឃើញរូបដ៏ស្រស់ស្អាតជាមួយអេក្រង់ខាងមុខ (Cover Screen) បានយ៉ាងច្បាស់ផងដែរ!

ក្រៅពីនេះអ្វីដែលកាន់តែពិសេសដែលអ្នកប្រើប្រាស់ស្មាតហ្វូនក្នុងឆ្នាំ 2021 ត្រូវការនោះគឺ Galaxy Fold3 5G និង Galaxy Z Flip3 5G  មានបំពាក់បច្ចេកវិទ្យាស៊ីមអេឡិចត្រូនិច (E-Sim) ដោយផ្តល់ឱ្យអ្នកប្រើប្រាស់ទាំងអស់នូវជម្រើសច្រើនដូចជាលោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 និង e-SIM មួយក៏បាន! ឡូយទេប៉ុណ្ណឹង…!

និយាយទៅ Galaxy Fold3 5G និង Galaxy Z Flip3 5G គឺសុទ្ធតែមានចំណុចអស្ចារ្យផ្សេងគ្នា ប៉ុន្តែមានចំណុចរួមដូចគ្នាគឺធ្វើយ៉ាងណាផ្តល់នូវ ភាពរីករាយ ភាពជោគជ័យ និង ភាពទាន់សម័យដ៏ស៊ីវីល័យ សម្រាប់ការងារប្រចំាថ្ងៃបានកាន់តែប្រសើរផងដែរ។

Galaxy Z Fold3 5G និង Galaxy Z Flip3 5G ពិតជាផ្តល់នូវកំពូលបទពិសោធន៍មិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យបំផុត…! Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញនូវពិភពដ៏អស្ចារ្យបំផុតរបស់អ្នក (Unfold Your World) សាមសុង…ជាទីទុកចិត្តបំផុត…!!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

Tags
Back to top button
Close
Close