Galaxy Z Fold3 5G និង Galaxy Z Flip3 5G មានកន្លែងឆ្ងាញ់…កន្លែងជាតិច្រើន មិនធម្មតាដែលនឹកស្មានមិនដល់…! ចង់ដឹងអត់…! តោះ…!!

នាមជាកំពូលស្មាតហ្វូនអេក្រង់បត់បានទៅហើយ…ត្រូវតែមានកន្លែងពិសេស…កន្លែងឆ្ងាញ់ដើម្បីស្អំបេះដូងអ្នកប្រើប្រាស់ឱ្យញញឹមក៏ដូចជាប្រើប្រាស់ពោរពេញដោយភាពជឿជាក់ និងលេចធ្លោក្នុងសកម្មភាពប្រចាំថ្ងៃ…!

បើចាំមិនខុសទេកាលពីពេលថ្មីៗនេះក្រុមហ៊ុន សាមសុង ក៏បានបង្ហាញជូនលក្ខណៈពិសេសមួយចំនួនដែលបំពាក់មកលើ Galaxy Z Fold3 5G និង Galaxy Z Flips3 5G រួចមកហើយ និងជាមូលហេតុដែលធ្វើឱ្យតារាស្មាតហ្វូនអេក្រង់បត់បានទាំង 2 នេះមានភាពពេញនិយមខ្លាំង និងផ្ទុះការគាំទ្រច្រើនជាមួយនឹងលក្ខណៈពិសេសៗជាច្រើនដូចជា៖

* កំពូលអេក្រង់ភ្លឺច្បាស់ថ្លាត្រជាក់ភ្នែក Dynamic AMOLED 2X ទោះមើលក្រោមពន្លឺ ខ្លាំង ខ្សោយប៉ុណ្ណា ឬមើលពីជ្រុងណាក៏នៅច្បាស់ស្អាតល្អ…!

* Screen Refresh Rate 120Hz ដែលអ្នកលេង Game គ្រប់រូបត្រូវការ…!

* បំពាក់អាវក្រោះការពារជម្រាបទឹក IPX68 ដែលអ្នកប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ត្រូវការ និងចង់បានជាយូរមកហើយ…!

* មានកាមេរ៉ាបង្កប់ក្រោមអេក្រង់ដំបូងគេបំផុត (First Under Display Camera) ដែលមានភាពងាយស្រួលក្នុងការទស្សនា មិនធ្វើឱ្យទើសភ្នែក ឬរំខានភ្នែក…!

* មានតួខ្លួនរឹងមាំជាងមុនដោយផលិតចេញពី Armor Aluminum ជាដើម…!

ដោយឡែកក្រៅពីចំណុចពិសេសខាងលើ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ត្រូវបានបំពាក់មកជាមួយនឹងកញ្ចក់ប្រភេទ Gorilla Glass© VictusTM (4X Scratch resistance) ទាំងមុខ ទាំងក្រោយ ដែលជាប្រភេទកញ្ចក់ដែលមានភាពរឹងមំាជាប់ធន់មានសមត្ថភាពខ្ពស់ក្នុងការការពារឆ្កូតសឹក បានរហូតដល់ទៅ 4 ដង …! ជាពិសេសម្រាប់ Galaxy Z Fold3 5G ជំនាន់ចុងក្រោយនេះគឺត្រូវបានអ្នកជំនាញផលិតឡើងដោយមានទម្ងន់ស្រាលជាងគេ និងមានផាសុកភាពក្នុងការក្តោបចាប់កាន់ក្នុងដៃបើធៀបនឹងត្រកូលស្មាតហ្វូនអេក្រង់បត់បានជំនាន់មុន!

និយាយពីការថតរូប Selfie វិញ…តើអ្នកណាខ្លះដែលចូលចិត្តថតរូប និងចង់បានរូបភាព ឬ រូបថត Selfie ស្អាតៗ? បើយើងនិយាយពីការថតរូប Selfie  គឺ Galaxy Z Flip3 5G អាចឱ្យលោកអ្នក ជាពិសេសមិត្តៗយុវវ័យស៊ីវីល័យសម័យថ្មីអាចធ្វើការថតរូប Selfie ដោយប្រើកាមេរ៉ាក្រោយបានយ៉ាងលឿន…ងាយស្រួល និងអាចថតរូបបានយ៉ាងប្រណិត…និងស្រស់ស្អាតមួយពេញចិត្តតែម្តង…!

ពេលអានហើយ…យល់យ៉ាងណាដែរឥឡូវហ្នឹង? តើជាប់ចិត្តជាមួយ Galaxy Z Fold3 5G ឬ Galaxy Z Flip3 5G? ឬក៏ជាប់ចិត្តទាំង 2…? តែខ្ញុំហ៊ានធានាថាលោកអ្នកប្រាកដជាលង់ និងដកចិត្តមិនរួចឡើយពេលដែបានចាប់កាន់ប្រើផ្ទាល់ Galaxy Z Fold3 5G ឬ Galaxy Z Flip3 5G ជាមួយនឹងកំពូលបច្ចេកវិទ្យាក៏ដូចជាលក្ខណៈពិសេសៗដែលក្រុមហ៊ុន សាមសុង បំពាក់មកលើតារាស្មាតហ្វូនអេក្រង់បត់បានទាំង 2 ដួងនេះ…!

Galaxy Z Fold3 5G និង Galaxy Z Flip3 5G ផ្តល់នូវកំពូលបទពិសោធន៍មិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យបំផុត…! Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញនូវពិភពដ៏អស្ចារ្យបំផុតរបស់អ្នក (Unfold Your World) សាមសុង…ជាទីទុកចិត្តបំផុត…!!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

Tags
Back to top button
Close
Close