តើកំណែប្រែប្រតិបត្តិការ ColorOS 12 ដំណើរការលើ Android 12 មានអ្វីថ្មីប្លែកខ្លះនៅលើស្មាតហ្វូនប្រ៊េន OPPO?

នៅថ្ងៃទី11 ខែតុលា ឆ្នាំ2021 ប្រ៊េនស្មាតហ្វូនឈានមុខល្បីឈ្មោះ OPPO បានសម្ពោធ និងដាក់ចេញនូវគម្រោងសម្រាប់ការអាប់ដេតប្រព័ន្ធប្រតិបត្តិការ ColorOS 12 ជំនាន់សាកល្បងក្នុងទីផ្សារសកលជាផ្លូវការ ដែលនាំមកនូវបទពិសោធន៍ថ្មីជាមួយនឹងបច្ចេកវិទ្យាឆ្លាតវៃដល់អ្នកប្រើប្រាស់ទូទាំងពិភពលោកឲ្យកាន់តែប្រសើរជាងស្របគ្នាជាមួយប្រព័ន្ធប្រតិបត្តិការ Android 12 របស់ Google ដែលប្រកបដោយគំនិតកាន់តែច្នៃប្រឌិត និងកាន់តែងាយស្រួលជាងមុនដើម្បីផ្សាភ្ជាប់ជីវិតរស់នៅប្រចាំថ្ងៃឲ្យកាន់តែប្រសើរ។

ខាងក្រោមនេះជាអ្វីដែលលោកអ្នកគួរដឹងអំពី ColorOS 12 ដំណើរការលើ Android 12 ថាវាបានកែប្រែអាប់ដេតប្លែកកម្រិតណា?

ដូចនេះចំពោះអតិថិជនរបស់ OPPO ច្បាស់ជាចាប់អារម្មណ៍ និងឆ្ងល់ហើយថា តើ ColorOS 12 បានកែប្រែកម្រិតណា? ហើយមុខងារមួយណាដែលមានភាពទាក់ទាញជាងគេ?

Inclusive design ៖ ការរចនាស្រស់ស្អាត ផ្តល់អារម្មណ៍បែបធម្មជាតិ។ ផ្ទាំងបង្ហាញដ៏ទាន់សម័យរបស់ ColorOS 12 គឺផ្តោតសំខាន់ទៅលើការប្រើប្រាស់ដោយរចនារូបតំណាងនៃកម្មវិធីនីមួយៗភ្លឺច្បាស់ល្អ មានភាពងាយស្រួលក្នុងការចំណាំ។

PC Connect ៖ រហ័ស, តភ្ជាប់កាន់តែងាយស្រួល! ColorOS 12 អាចធ្វើការបង្ហាញព័ត៌មានពីអេក្រង់ទូរស័ព្ទ ទៅអេក្រង់កុំព្យូទ័របានយ៉ាងរលូន និងឆាប់រហ័ស។

Omoji ៖ ការបង្ហាញអារម្មណ៍របស់អ្នកយ៉ាងស្រស់ស្រាយ។ បច្ចេកវិទ្យាសម្គាល់ផ្ទៃមុខកម្រិតខ្ពស់ ធ្វើការចាប់យកចំណុចគោល​ដៅ77ចំណុច រួមជាមួយស្ទីលបង្ហាញទឹកមុខជាង200ស្ទីល ដើម្បីបង្កើតបានជា Omoji ផ្ទាល់ខ្លួនសម្រាប់អ្នក។

Quantum Animation Engine 3.0 ៖ គ្រប់យ៉ាងបង្ហាញពីភាពរលូន! ជាមួយនឹងការអូសបញ្ជាលើអេក្រង់ ដែលឆ្លុះបញ្ចាំងពីភាពរស់រវើក។ ColorOS 12 មានភាពរលូន ស្របទៅតាមការប៉ះបញ្ជា។

Privacy Control ៖ គ្រប់ការអនុញ្ញាតស្ថិតក្រោមការកំណត់របស់អ្នក! ColorOS 12 ផ្ដល់ឲ្យអ្នកនូវសញ្ញាសម្គាល់នៅពេលដែលកម្មវិធីណាមួយព្យាយាមប្រើប្រាស់កាមេរ៉ា ឬម៉ៃក្រូហ្វូន។ ហើយអ្នកក៏អាចបិទវិញយ៉ាងងាយស្រួលតាមរយៈរបារព័ត៌មានផ្នែកខាងលើប៉ុណ្ណោះ។

សូមជម្រាបថា សម្រាប់ស្មាតហ្វូន OPPO ម៉ូដែលដែលនឹងអាចធ្វើការអាប់ដេត ColorOS12 បានរួមមានដូចជា

  • OPPO Find X3 Pro (អាចអាប់ដេតចាប់ពីថ្ងៃនេះទៅហើយ)
  • OPPO Find X2 Pro & OPPO Find X2 Pro Lamborghini Edition (ខែវិច្ឆិកា)
  • OPPO Reno6 Z 5G, OPPO Reno5, Reno5 Marvel Edition(ខែធ្នូ)
  • OPPO Reno5 5G, OPPO Reno4, OPPO Reno3, OPPO Reno3 Pro, OPPO Reno 10X Zoom, Reno 10x Zoom 12GB Edition, OPPO A94 & OPPO A93 (ពាក់កណ្តាលឆ្នាំ 2022)
  • OPPO A74, OPPO A53 (ពាក់កណ្តាលឆ្នាំ 2022) ។

ខាងក្រោមនេះគឺជារបៀបចូលទៅកាន់ Beta Version នៃ ColorOS 12 ៖

  • ជំហានទី1: ចុះឈ្មោះ ឬ ស្នើរសុំ

សូមចូលទៅកាន់ Settings > Software Update > Tap > Trail Version > Beta Version > រួចសូមបំពេញព័ត៌មានរបស់អ្នក > Apply Now (ស្នើរសុំ)។

  • ជំហានទី2: អាប់ដេត (Update)

សូមជ្រើសយកពាក្យ Software Update > Download Now ជាការស្រេច ៕

 

Tags
Back to top button
Close
Close