ខ្លាំងមែន ! Xiaomi ថែម Mi Home ឡើងផ្អើលនៅ ក្រុង តាខ្មៅ ១ ទៀត តាមតម្រូវការ អតិថិជន

នៅថ្ងៃទី 10 ខែតុលា ឆ្នាំ 2021 នេះ ក្រុមហ៊ុន Xiaomi ប្រចាំនៅកម្ពុជា បានប្រកាសបើកសម្ពោធជាផ្លូវការហាង Mi Home-Takhmao ដែលជាសាខាថ្មីមួយទៀតរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ ទទួលបានការអញ្ជើញចូលរួមពីលោក Peaker Gao នាយកគ្រប់គ្រង Xiaomi ប្រចាំប្រទេសកម្ពុជា រួមជាមួយនិងលោក ភោគ ឧត្តមសីលា ដែលជាសហស្ថានិកសាខាថ្មីនេះ ព្រមទាំងវត្តមានអញ្ជើញចូលរួមរបស់អស់លោក លោកស្រី ភ្ញៀវកិត្តិយស Mi fan ព្រមទាំងដៃគូសហការរបស់ Xiaomi ជាច្រើនរូប។

បន្ទាប់ពីការថ្លែងមតិស្វាគមន៍ មតិចាប់អារម្មណ៏ និងប្រសាសន៍សំណេះសំណាលរបស់គណៈអធិបតី រួចមក តំណាងក្រុមហ៊ុន Xiaomi និងម្ចាស់សាខាថ្មី បានចុះហត្ថលេខាទទួលអាជ្ញាប័ណ្ណពីក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជា។ ក្រោយបញ្ចប់ពិធីកាត់ខ្សែបូរ លោក ភោគ ឧត្តមសីលា សហស្ថានិកសាខា Mi Home-Takhmao បានមានប្រសាសន៍ថា លោកពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងចំពោះវត្តមានរបស់អស់លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការនេះ ហើយមានមោទនភាពដែលបាននាំយកផលិតផល្អ គុណភាពខ្ពស់ តម្លៃសមរម្យ និងមានបច្ចេកវិទ្យាទំនើបទាន់សម័យ មកកាន់ក្រុងតាខ្មៅ ដែលជាតំបន់មានសក្តានុពលខ្លាំង និងមានការអភិវឌ្ឍឆាប់រហ័សក្នុងរយៈកាលចុងក្រោយនេះ។ Mi Home-Takhmao ប្តេជ្ញាផ្តល់សេវាកម្មល្អ ឆាប់រហ័ស និងងាយស្រួលបំផុតជូនដល់អតិថិជនទាំងអស់។

ក្រុមហ៊ុន Xiaomi បានបង្កើតកិត្តិនាមរបស់ខ្លួនលើទីផ្សារអន្តរជាតិអស់រយះពេល 11 ឆ្នាំ គិតត្រឹមឆ្នាំ 2021 នេះ ដោយក្រុមហ៊ុនបានបំពេញនូវតម្រូវការដល់អតិថិជន រាប់រយលាននាក់ នៅទូទាំងសកលលោក តាមរយះការបង្កើតផលិតផលបច្ចេកវិទ្យាទំនើប និង eco system ដ៏ឆ្លាតវៃ មានដូចជា ទូរស័ព្ទ និងផលិតផល smart home និងផលិតផលជាច្រើនទៀតជាងបីពាន់មុខ ដែលធ្វើឲ្យជីវិត មានភាពងាយស្រួល និងទាន់សម័យ ( Xiaomi Smart Life Made Simple )។

នៅក្នុងឱកាសនោះដែរ លោក Peaker Gao នាយកគ្រប់គ្រង Xiaomi ប្រចាំប្រទេសកម្ពុជា បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះភ្ញៀវកិត្តិយសទាំងអស់គ្នា ដែលបានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ហើយនិងចូលរួមអបអរសាទរដល់ Mi Home-Takhmao នៅក្នុងឱកាសបើកសម្ពោធផ្លូវការសាខាថ្មីនេះផងដែរ។

លោក ក៏បានថ្លែងអំណរគុណដល់ម្ចាស់សាខា Mi Home-Takhmao ដែលបានជឿជាក់លើផលិតផលរបស់ Xiaomi រហូតមកដល់ថ្ងៃនេះ។ ឥឡូវនេះ ក្រុមហ៊ុន Xiaomi ក្លាយជាម៉ាកស្មាតហ្វូនលេខ 1 នៅឆ្នាំ 2021 និងជាប់លេខមួយក្នុងការផ្តល់នូវបច្ចេកវិទ្យា Smart Home នៅទូទាំងពិភពលោក។

Xiaomi បានសន្យាថា នឹងបន្តខិតខំបន្ថែមទៀតក្នុងការនាំមកនូវបច្ចេកវិទ្យាដែលមានការច្នៃប្រឌិតថ្មីបំផុតសម្រាប់អ្នករាល់គ្នាដែលមានគុណភាពល្អ និងតម្លៃ។ ក៏លោកបានថ្លែងអំណរគុណចំពោះអ្នកគាំទ្រ និងដៃគូរបស់យើងដែលបានគាំទ្រ និងទុកចិត្តយ៉ាងខ្លាំងទៅលើក្រុមហ៊ុននិងផលិតផលរបស់យើង៕

សំរាប់ពត៌មានបន្ថែមសូមចូលទៅកាន់ទំព័រFacebookរបស់ Mi Home Takmao តាមរយៈhttps://www.facebook.com/mihometakhmao.official

Tags
Back to top button
Close
Close