សាហាវ !​ Redmi 10 បង្ហាញវត្តមានក្នុងប្រទេសកម្ពុជាទើបតែបាន១អាទិត្យ តែលក់ដាច់ខ្លាំងមិនគួរអោយជឿ

កក្រើកទៀតហើយ! ស្មាតហ្វូន Redmi 10 របស់ក្រុមហ៊ុន Xiaomi ដែលទើបតែបើកសម្ភោធក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី ១៦ ខែ កញ្ញា កន្លងទៅ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតដល់អត្រានៃការលក់ស្ទុះឡើងខ្ពស់លើសពីការ​ស្មានទាំងនៅ​ក្នុងទីផ្សារ​ពិភពលោក​ និងក្នុងប្រទេសកម្ពុជា។


Redmi 10 កំពុងក្លាយជាទីចាប់អារម្មណ៍ជាមួយនឹងភាពលេចធ្លោនៃរូបរាង ក៏ដូចជាជម្រើសពណ៌ ព្រមទាំងបច្ចេកវិទ្យាទំនើប និងតម្លៃសមរម្យបំផុតហួសពីការស្មាន ដែលធ្វើអោយអ្នកប្រើប្រាស់ទាំងឡាយមិនអាចទប់ចិត្តបាន ហេតុនេះទើបធ្វើអោយនៅ Redmi 10 មានសន្ទុះលក់កើនឡើងខ្លាំង។

អ្នកដែលកំពុងប្រើប្រាស់ Redmi 10 បានបង្ហើបប្រាប់ពីបទពិសោធន៍របស់ពួកគេជាមួយស្មាតហ្វូនកំពូលនេះថា “ខ្ញុំព្យាយាមស្វែងរកទូរស័ព្ទដែលបំពាក់នូវបច្ចេកវិទ្យាទំនើប គុណភាពខ្ពស់ និងតម្លៃសមរម្យយូរមកហើយ! ទីបំផុត Redmi 10 ក៏លេចរូបរាងឡើង! សម្រាប់ខ្ញុំវាហាក់ដូចជាការរកបានកំណប់មួយអ៊ីចឹង!​ហើយសំខាន់ខ្ញុំធុញបំផុត​នៅពេលប្រើស្មាតហ្វូនដែលឆាប់​អស់ថ្ម ព្រោះរំខានដល់ការងារមែនទែន! តែឥឡូវមាន Redmi 10 លែងបារម្ភទៀតហើយ!”។

មិនតែប៉ុណ្ណោះអ្នកល្បីៗដែលមានឥទ្ធិពលខាងបច្ចេកវិទ្យាក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនមិនខុសពីអ្នកប្រើប្រាស់ផ្សេងៗទៀតដែរ គឺពួកគាត់ពេញចិត្តខ្លាំងទៅលើបច្ចេកវិទ្យាទំនើបដែលមាននៅលើស្មានហ្វូនមួយនេះ ជាពិសេស​គឺគុណភាពរបស់​កាមេរ៉ា ព្រោះវាជាចំណែកមួយយ៉ាងធំនៅក្នុងជីវិតពួកគាត់ ដែលត្រូវបំពេញការងារ ថតរូប ថតវីដេអូជាប្រចាំ។ ពួកគាត់ក៏បន្ថែមទៀតថាពួកគាត់មិនចម្លែកចិត្តទេដែលសន្ទុះនៃការលក់របស់ Redmi 10 ស្ទុះឡើងលឿនបែបនេះព្រោះ​ពួកគាត់ទទួលដឹងនូវគុណភាពដ៏មហិមាររបស់ស្មាតហ្វូននេះតាំងពីបានឃើញលើកដំបូងនៅក្នុងកម្មវិធីសម្ភោធមកម្ល៉េះ។

Redmi 10 គឺជាស្មាតហ្វូនកម្រិតមធ្យម បំពាក់ដោយបន្ទះឈីប MediaTek Helio G88 ដែលទើបចេញថ្មីៗនេះ។ វាក៏ប្រើប្រាស់នូវអេក្រង់កម្រិត FHD+ ទំហំ 6.5អ៊ីញមានកម្រិត refresh rate 90Hz មានប្រព័ន្ធកាមេរ៉ាក្រោយ 4 គ្រាប់ទំហំ 50MP Main + 8MP Ultra-wide+ 2MP Macro+2MP Depth sensor និងកាមេរ៉ាសែលហ្វីមួយគ្រាប់ជាលែនទំលុះអេក្រង់ទំហំ 8MP។ ទូរស័ព្ទឆ្លាតស៊េរីថ្មីនេះក៏នឹងមានភ្ជាប់មកជាមួយរ៉េម ទំហំ 4GB និង 6GB ជាមួយម៉េមូរីក្នុងម៉ាស៊ីនទំហំចាប់ 64GB ដល់ 128GB។ មានថ្មទំហំ 5,000mAh កំលាំងសាកថ្ម 18W ប្រតិបត្តិការដោយ MIUI12.5 នៅលើ Android 11។

Redmi 10 ក៏មានសែនស័រស្កែនក្រយ៉ៅ ដដោះសោរសុវត្ថិភាពនៅជាប់ជាមួយប៊ូតុងបិទបើកលើស៊ុមខាងស្តាំ និងមុខងារស្កេនមុខ រួមទាំងរន្ធដោតកាស 3.5mm, ប្រើស៊ីមកាត 4G LTE បានពីរ, Wi-Fi 5, IR Blaster, GPS និងរន្ធសាកថ្ម USB-C។ ជាមួយជម្រើសពណ៌ដល់ទៅបីគឺ ប្រភេះ ស និងទឹកសមុទ្រ។ សម្រាប់តម្លៃគឺត្រឹមតែ $159 សម្រាប់ទំហំ RAM 4GB និងមេម៉ូរី 64GB និងជម្រើសមួយទៀត RAM 6GB ជាមួយមេម៉ូរីដល់ទៅ 128GB តម្លៃត្រឹមតែ $189 ប៉ុណ្ណោះ។

ដូច្នេះសម្រាប់អតិថិជនដែលកំពុងស្វែងរកស្មាតហ្វូនដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យបំផុត នៅចាំអីទៀត។ អាចស្វែងរក Redmi 10 បាននៅតាមបណ្តារហាងលក់ទូរស័ព្ទនៅក្នុងប្រទេសកម្ពុជា៕

Tags
Back to top button
Close
Close