ក្រុមហ៊ុន សាមសុង បានសហការជាមួយ Bluetronics បរិច្ចាគអង្ករ 100 តោន ជួយដល់គ្រួសារដែលខ្វះខាតក្នុងកំឡុងវិបត្តិសកល!

ដើម្បីចូលរួមចំណែកក្នុងការសម្រាលការលំបាករបស់ប្រជាជនកម្ពុជាដែលកំពុងតែរងគ្រោះ…ខ្វះខាត ក្នុងកំឡុងពេលវិបត្តិសកលនេះ ក្រុមហ៊ុន សាមសុង បានចូលរួមជាមួយហាងលក់គ្រឿងអេឡិចត្រូនិច Bluetronics បរិច្ចាគនូវអង្ករចំនួន 100 តោន ជួយដល់ក្រុមគ្រួសារកម្ពុជាទូទាំងប្រទេស។

សូមបញ្ជាក់ថា ក្រុមហ៊ុន សាមសុង តែងតែបង្កើត និងចូលរូមនូវយុទ្ធនាការសប្បុរសធម៌សង្គមនានាក្នុងរយៈកាលកន្លងមក ក្នុងគោលបំណងផ្តល់ឱ្យកុមារ និងប្រជាជនកម្ពុជានូវភាពរីកចម្រើន និងមានភាពកាន់តែប្រសើរឡើង។ សកម្មភាពទាំងអស់នេះគឺបានចាប់ផ្តើមតាំងពីឆ្នាំ 2015 មកម្លេះ និងបានបន្តរហូតដល់បច្ចុប្បន្ននេះ។

សម្រាប់ពេលនេះ ចាប់តាំងពីមានវិបត្តិរោគរាលដាលជាសកលមក យើងសង្កេតឃើញថាមានគ្រួសាររាប់ពាន់កំពុងតែជួបនូវការលំបាក ក៏ដូចជាបាត់បង់នូវចំណូល បាត់បង់ការងារ ដែលធ្វើឱ្យជីវភាពរបស់ពួកគេទទួលរងនូវការលំបាក ប៉ះពាល់ដល់ការរស់នៅ ជាពិសេសគឺកូនតូចៗរបស់ពួកគេតែម្តង។

តាមរយៈសេចក្តីស្រឡាញ់…ក្តីបារម្ភ…ក្រុមហ៊ុន សាមសុង បានសហការជាមួយដៃគូរបស់ខ្លួនចូលរួមបរិច្ចាគនូវអង្ករចំនួន 100 តោន ដល់គ្រួសារដែលរងការលំបាកដើម្បីជួយសម្រួលដល់ជីវភាពពួកគេបានមួយកម្រិត ឬមួយគ្រាផងដែរ។

គោលបំណងសំខាន់នៃសកម្មភាពសប្បុរសធម៌សង្គមដែលក្រុមហ៊ុន សាមសុង តែងតែធ្វើ និងកំពុងធ្វើនាពេលនេះគឺចង់ឱ្យប្រជាជនកម្ពុជាទាំងអស់មានស្នាមញញឹម មានការតស៊ូ មានក្តីសង្ឃឹម និងផ្តល់នូវផលវិជ្ជមានដល់សហគមន៍…ដល់សង្គម និងដល់ប្រទេសកម្ពុជា ផងដែរ។

គ្រួសារ សាមសុង ទាំងអស់ សូមក្រើនរំឮក និងលើកទឹកចិត្តដល់ប្រជាជនកម្ពុជាទាំងអស់កុំភ្លេចចូលរួមនូវវិធានការសុខាភិបាល 3 កុំ 3 ការពារ ក៏ដូចជាចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាដើម្បីបង្កើតប្រព័ន្ធភាពសុំាក្នុងសហគមន៍ប្រយុទ្ធប្រឆាំងនឹងជំងឺសកលនេះទាំងអស់គ្នា។

Tags
Back to top button
Close
Close