អែមណាស់! ហួសពីការរំពឹង​ Dynamic Redmi Note 10S តម្លៃមិនដល់ ៣០០ ដុល្លារទេ តែសមត្ថភាព ញាក់សាច់

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ប្រចាំប្រទេសកម្ពុជាទើបតែប្រកាសបង្ហាញជាផ្លូវការនូវស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្​មីរបស់ខ្លួនដែលមាន​ ឈ្មោះហៅថា Redmi Note 10S ។ស្មាតហ្វូនស៊េរីថ្មីនេះបំពាក់នូវកាមេរ៉ាទំហំ 64MP ដែលល្អ​បំផុត​សម្រាប់អ្នកដែលចូលចិត្តការកម្សាន្ត និងការ​ថត​រូបភាព​។ ស្មាតហ្វូននេះបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Xiaomi ក្នុងការផ្តល់នូវបច្ចេកវិទ្យា​កម្រិតខ្ពស់​ជាច្រើនសម្រាប់​ស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួននេះ។

ការទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យគ្មានគូប្រៀបនៅលើស្មាតហ្វូនថ្នាក់កណ្តាល​ជាមួយនឹង​ការ​ផ្តល់​នូវ​បទ​ពិសោធន៍​យ៉ាង​អស្ចារ្យបំផុតក្នុងការប្រើប្រាស់នោះ ស្មាតហ្វូន Redmi Note 10S នេះបំពាក់នូវអេក្រង់ដែលមានទំហំ 6.43” AMOLED DotDisplay ធំទូលាយក្នុងការប្រើប្រាស់បំផុត។ បើធៀបជាមួយនឹងស្មាតហ្វូន Redmi Note 19S នេះ ស្មាតហ្វូន​ជំនាន់ថ្មីនេះ​មានការឌីស្សាញរូបរាងថ្មីកាន់តែប្លែក និងទាក់ទាញបំផុតជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង បច្ចេកវិទ្យាសាកថ្ម 33W fast charging, 360-degree light sensor និង Speakers ភ្លោះផងដែរ។ ស្មាតហ្វូន Redmi Note 10S នេះមាន 3 ពណ៌​យ៉ាង​ទាក់ទាញក្នុងការជ្រើសរើសនោះគឺពណ៌ប្រផេះ Onxy Gray ពណ៌សគុជ Pebble Whiteនិងពណ៌ទឹកសមុទ្រ Ocean Blue ផងដែរ។

ស្មាតហ្វូនស៊េរីថ្មី Redmi Note 10S នេះមានកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានទំហម 64MP, 8MP ultra-wide angle សម្រាប់ការថតរូបភាពជាក្រុម, 2MP macroសម្រាប់ថតរូបភាព Closeups និង 2MP depth sensor សម្រាប់ថតរូបភាពប្រភេទ portraits ។ កាមេរ៉ាគោល 64MP របស់ស្មាតហ្វូននេះគឺមានបំពាក់នូវមុខងារ Pro time-lapse និងជាច្រើនទៀតដូចជា slow motion, night mode ជាដើម។

ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីបដ៏ខ្លាំងក្លា MediaTek Helio G95ដែលធ្វើអោយការលេងហ្គេមគឺលឿនជាងមុន និងការពង្រឹងទៅលើសមត្ថភាពក្នុងការប្រើប្រាស់ និង GPU ហើយវាមានល្បឿន Clock Speed ដល់ទៅ 900MHz ផងដែរ។ ស្មាតហ្វូនស៊េរីថ្មី Redmi Note 10S នេះមានទំហំ 8GB+128GB ដែលមានតម្លៃទាក់ទាញបំផុតគឺត្រឹមតែ 249$ ប៉ុណ្ណោះ។ លោកអ្នកអាចរកទិញស្មាតហ្វូននេះបាននៅតាមហាងចែកចាយរបស់ក្រុមហ៊ុន Xiaomi ទាំងអស់នៅក្នុងប្រទេសកម្ពុជា៕

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Redmi Note 10S៖

Tags
Back to top button
Close
Close