អីយ៉ា ! Sony PlayStation 5 ចុះក្រោម ១ ពាន់ ដុល្លារហើយ នៅ ខ្មែរយើង

PlayStation 5 ត្រូវបានក្រុមហ៊ុន Sony បញ្ចេញលក់តាមបណ្តាប្រទេស ១ ចំនួននា ចុងឆ្នាំ ២០២០ និង ប្រទេស ១ ចំនួន នៅ ដើម ឆ្នាំ ២០២១ នេះឯង។ បើតាម ភ្នំពេញថិចដឹង Sony មិនមានការបញ្ចេញលក់មកខ្មែរយើងឡើយ គឺមានលក់ដោយសារ អ្នកលក់ ក្នុងស្រុកបានកម្ម៉ង់ទិញពីស្រុកគេមកលក់ ដើម្បីតម្រូវការ Gamer ស្រុកខ្មែរយើង។

យោងតាម លោក Vortex Vault ដែលជាអ្នកលក់ ម៉ាស៊ីន ហ្គេម គ្រប់ប្រភេទ បានប្រាប់មកកាន់ភ្នំពេញថិចថា ៖ “ខ្ញុំបានយក PlayStation 5 មកលក់ឲ្យអតិថិជនក្នុងស្រុកបាន ប៉ុន្មានគ្រឿងដែរ តាំងពី តម្លៃដំបូង លើ ១ ពាន់ដុល្លារកាលពី ដើមឆ្នាំ ២០២១ នេះ” ។ លោកបន្តថា៖ “បន្ទាប់មកតម្លៃ PS5 បានចុះនៅស្រុកគេ ចឹងខ្ញុំក៏បានបន្ធូរបន្ថយតម្លៃតាមហ្នឹងផងដែរ ដោយតម្លៃបច្ចុប្បន្ន ខ្ញុំលក់ ពួក Standard ត្រឹមតែ ៨៩០ ដុល្លារប៉ុណ្ណោះ និង ពពួក Digital ៧៨០ ដុល្លារ”។

Vortex Vault បានបន្ថែមថា៖ “ការយកមកលក់ មិនងាយស្រួលទេ ដោយសារ ការទិញពីស្រុកគេមក មិនបានច្រើនគ្រឿង ធ្វើឲ្យមានការខ្វះខាតក្នុងការផ្គត់ផ្គង់ អតិថិជនដែលចង់បានត្រូវចាំតាមជើង អ្នកកម្ម៉ង់មុនបានមុន អ្នកមកក្រោយចាំជើងក្រោយ”។ អ្វីដែលពិបាកជាងនេះ គឺ ពេលខ្លះ តម្លៃគេកក់រាងថោក ដល់ជើងខ្លះទិញពីស្រុកគេមកថ្លៃ ធ្វើឲ្យខ្ញុំបង្ខំចិត្តលក់ទាំងខាតផងដែរ។

សូមបញ្ជាក់ថា Sony បញ្ចេញលក់ ម៉ាស៊ីន PS5 ក្នុងទំហំតែ ១ ប្រភេទប៉ុណ្ណោះគឺ 825 GB ដែលពពួក Standard អាចចាក់ Blu-ray បាន និង ពពួក Digital មិនអាច ចាក់ Blu-ray បានទេ។

ប្រិយមិត្តដែលចង់បានម៉ាស៊ីនហ្គេម PS5 ឬ Console ផ្សេងៗអាចទាក់ទងផ្ទាល់ទៅ Vortex Vault តាមលេខ 085 688 555 ឬ facebook page ផ្លូវការ Vortex Vault ដោយ ចុចត្រង់នេះ…

Tags
Back to top button
Close
Close