function disable_template_image_lazy_loading( $default, $tag_name, $context ) { if ( 'img' === $tag_name && 'wp_get_attachment_image' === $context ) { return false; } return $default; } add_filter( 'wp_lazy_loading_enabled', 'disable_template_image_lazy_loading', 10, 3 );

បុកទីផ្សារកាន់តែខ្លាំងលើកនេះ! Xiaomi បំពាក់អេក្រង់ AMOLED FHD+ លេីទូរស័ព្ទស៊េរីថ្មី #RedmiNote10 តម្លៃត្រឹមតែ $199

ថ្មីៗនេះយើងសង្កេតឃើញថាក្រុមហ៊ុន Xiaomi ដែលជាក្រុមហ៊ុនផលិតនិងចែកចាយស្មាតហ្វូនចំណាត់ថ្នាក់លេខ៣ នៅក្នុងពិភពលោក កំពុងមានសន្ទុះទីផ្សាររីកចំរើនខ្លាំងគួរសមសម្រាប់ទីផ្សារនៅប្រទេសកម្ពុជា ជាមួយនឹងយុទ្ធសាស្ត្រវាយលុកទីផ្សារដោយផ្តោតទៅលើគុណភាព នឹងលក់ក្នុងតំលៃសមរម្យបំផុត។

ប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជាបានប្រកាសដាក់លក់ជាផ្លូវការនូវទូរស័ព្ទស៊េរីថ្មីមួយ នោះគឺ Redmi Note 10 ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត មានគុណសម្បត្តិពិសេសៗជាច្រើន ព្រមជាមួយសមត្ថភាពខ្លាំង និងលក់ក្នុងតំលៃពិសេសបំផុតមិនធ្លាប់មានកន្លងមក។

Redmi Note 10 គឺជាស្មាតហ្វូនដែលបំពាក់ដោយកាមេរ៉ា AI បួនគ្រាប់នៅខាងក្រោយទំហំ 48MP+8MP+2MP+2MP ដែលកាមេរ៉ានីមួយៗមានមុខងារផ្សេងៗគ្នា សម្រួលដល់ការថតរូបបានគ្រប់ស្ថានភាព។ បើនិយាយពីថាមពលថ្មវិញគឺកាន់តែពិសេស ព្រោះវាមានទំហំរហូតដល់ទៅ 5000mAh​ រួមជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន​ 33Wទៀតផង តែស្មាតហ្វូននេះនៅតែមានរាងស្ដើង ទំងន់ស្រាល ហើយបើយើងតាមការបញ្ចាក់របស់ក្រុមហ៊ុន អាយុកាលថ្មរបស់វាអាចទ្រទ្រង់រហូតដល់ទៅបួនឆ្នាំឯណោះ។ អ្វីដែលពិសេសថែមទៀត​ វាបានបំពាក់ដោយបន្ទះឈីប​ដែលកំលាំងខ្លាំង​គឺ Qualcomm SnapdragonMT 678 ប្រើប្រាស់បច្ចេកវិទ្យា 11nm Processor ផ្តល់នូវសមត្ថភាពខ្ពស់ កំដៅទាប ប្រើប្រាស់ថាមពលថ្មតិច អាចបើកកម្មវិធីច្រើនក្នុងពេលតែមួយដោយមុនរអាក់រអួល ផ្ដល់ជួននូវមុខងារ AI ជាច្រើនសម្រាប់ជំនួយដល់ការប្រើប្រាស់។ Redmi Note 10 បំពាក់ដោយអេក្រង់ AMOLED លាតធំ​ Dot Display  ទំហំ6.43” ជាមួយនឹងកម្រិតបង្ហាញ FHD+  ច្បាស់ត្រជាក់ភ្នែក 2340 x 1080 និយាយជារួមសម្រាប់ស្មាតហ្វូនជាទូទៅនាពេលបច្ចុប្បន្នពុំទាន់មានស្មាតហ្វូនណាបំពាក់ដោយអេក្រង់ AMOLED FHD+ លក់ក្រោម $200 នោះទេ។

Redmi Note 10 គឺជាស្មាតហ្វូនស៊ីមពីរ អាចលេងអ៊ីនធើណិតក្នុងល្បឿន 4G ព្រមជាមួយទំហំម៉ាស៊ីនពីរជម្រើសគឺ RAM ទំហំ 4GB អង្គផ្ទុកទិន្នន័យទំហំ 64GB និង RAM ទំហំ 6GB អង្គផ្ទុកទិន្នន័យទំហំ 128GB ព្រមទាំងអាចថែមមេម៉ូរីរហូតដល់ទៅ 512GB ថែមទៀតផង ហើយមានពណ៌បួនជម្រើសគឺពណ៌ប្រផេះ ពណ៌បៃតង និងពណ៌ស ដែលសុទ្ធសឹងតែជាពណ៌ដ៏គួរអោយទាក់ទាញ និងស្រស់ស្អាតបំផុត។

តំលៃលក់រាយរបស់ Redmi​​ Note 10 គឺលក់ក្នុងតំលៃត្រឹមតែ $199 សម្រាប់ RAM ទំហំ 4GB អង្គផ្ទុកទិន្នន័យទំហំ 64GB និងតំលៃ $239 សម្រាប់ RAM ទំហំ 6GB អង្គផ្ទុកទិន្នន័យទំហំ 128GB នេះគឺពិតជាពិសេសមែនទែនបើធៀបជាមួយគុណសម្បត្តិ និងលក្ខណៈពិសេសជាច្រើនរបស់វាដូចជា កាមេរ៉ា AI បួនគ្រាប់នៅខាងក្រោយទំហំ 48MP+8MP+2MP+2MP ថាមពលថ្មធំ 5000mAh រួមជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន​ 33W បន្ទះឈីប​ដែលកំលាំងខ្លាំង​គឺ Qualcomm SnapdragonMT 678 និងអេក្រង់ AMOLED លាតធំ​ Dot Display  ទំហំ6.43” ជាមួយនឹងកម្រិតបង្ហាញ FHD+ មិនធ្លាប់មានសម្រាប់ស្មាតហ្វូនទូទៅលក់ក្រោម $200។ អតិថិជន ក៏ដូចជា Mi Fan ទាំងអស់អាចរកជាវបាននៅតាមបណ្ដា Mi Store និងហាងលក់រាយទាំងអស់នៅទូទាំងប្រទេសកម្ពុជា៕

Tags
Back to top button
Close
Close