function disable_template_image_lazy_loading( $default, $tag_name, $context ) { if ( 'img' === $tag_name && 'wp_get_attachment_image' === $context ) { return false; } return $default; } add_filter( 'wp_lazy_loading_enabled', 'disable_template_image_lazy_loading', 10, 3 );

OPPO បពោ្ចញលក់កាសឥតខ្សែដ៏អស្ចារ្យគឺ Enco X ជាមួយបច្ចេកវិទ្យាកាត់បន្ថយសម្លេងរំខានម៉ាអេម

ក្រុមហ៊ុន OPPO បានកាសឥតខ្សែដ៏អស្ចារ្យដែលមានលក្ខណៈពិសេសខ្លាំង​របស់ខ្លួនគឺ OPPO Enco X ក្នុងពិធីសម្ពោធមួយនៅឥណ្ឌាកាលពីខែមករា ពោលគឺបន្ទាប់ពីការចាប់ផ្តើមចេញលក់ស្មាតហ្វូន OPPO Reno 5 ស៊េរី ។ កាសឥតខ្សែដ៏អស្ចារ្យរបស់ OPPO Enco X គឺជាបង្ហាញភាពជាដៃគូដំបូងរបស់ OPPO ជាមួយក្រុមហ៊ុនផលិតឧបករណ៍បំពងសម្លេងដ៏ល្បីឈ្មោះនៅដាណឺម៉ាកដាណឺលើបច្ចេកវិទ្យាសម្លេង TWS ដែលមានឈ្មោះថា Dynaudio ។

កាសឥតខ្សែប្រភេទ TWS គឺកាសកាលីបកម្រិតកំពូលប្រចាំឆ្នាំរបស់ OPPO ។ OPPO Enco X បានបំពាក់ដោយប្រព័ន្ធច្នៃប្រឌិតថ្មីបែបជាសម្លេងឌីជីថល DBEE 3.0 (self-innovated DBEE 3.0និងការបញ្ជូនសម្លេងឥតខ្សែ LHDC ដែលផ្តល់ជូនអ្នកនូវបទពិសោធន៌ដ៏ល្អ។

ការផលិតរួមគ្នាដើម្បីបង្កើត Hi-Fi គុណភាពខ្ពស់ជាមួយនឹង Dynaudio

កាសឥតខ្សែ OPPO Enco X គឺជាការរួមបញ្ចូលគ្នានូវមុខងារនិងបច្ចេកវិទ្យាដ៏ល្អប្រសើរនៃពិភពសម្លេងពិរោះៗ តាមបែប OPPO រួមផ្សំជាមួយនឹងក្រុមហ៊ុនយក្សជំនាញសំឡេងឌីជីថល​ Dynaudio ។ គុណភាព អូឌីយ៉ូ កម្រិតកំពូល របស់កាសឥតខ្សែគឺជាលទ្ធផលនៃការស្រាវជ្រាវឥតឈប់ឈរ ការសាកល្បងនិងការកែសម្រួលដោយអ្នកជំនាញសំលេងសូរស័ព្ទ នៃក្រុមហ៊ុន​​ Dynaudio និងក្រុមការងារសូរស័ព្ទ ផ្ទាល់របស់ OPPO នៅក្នុងមន្ទីរពិសោធន៍សូរស័ព្ទ ធំជាងគេនៅអឺរ៉ុប។

ក្នុងឆ្នាំ 2007 ក្រុមហ៊ុន OPPO បានបញ្ចេញនូវបច្ចេកវិទ្យាសម្លេងឌីជីថលដំបូងរបស់ខ្លួន (DBEE 1.0 Dynamic Audio technology) ។ ពោលគឺបន្ទាប់ពី 13 ឆ្នាំក្រោយ OPPO ក៏បានណែនាំសម្ភារៈថ្មី​ រចនាសម្ព័នថ្មី និងបច្ចេកវិទ្យាថ្មី រួមមានប្រព័ន្ធសំឡេង DBEE 3.0 Sound System ។ ការច្នៃប្រឌិតបន្ថែមលើម៉ូដែលកាសចាស់ៗ កាសស្តាប់ត្រចៀក OPPO Enco X មានការរចនាម៉ូដពិសេសស្ទីលប្លែក ។ កាសនេះ បំពាក់កម្មវិធីបញ្ជាយ៉ាងរលូនដែលមានលំនឹងម៉ាញេទិក ផ្នែកខាងមុខ គ្រប់គ្រងហ្រេ្វកង់ខ្ពស់ និងកម្មវិធីបញ្ជាកម្លាំង ពិសេសក៏មានសមាសធាតុបីជាន់នៅខាងក្រោយ គ្រប់គ្រងហ្វេ្រកង់កម្រិតកណ្តាល ដោយរួមផ្សំមួយឧបករណ៍បំពងសម្លេងពីរ និងគាំទ្រដោយប្រព័ន្ធបញ្ជូនទិន្នន័យឥតខ្សែទាប LHDC™ដែលទទួលបានបទពិសោធន៌សម្លេងច្បាស់ល្អ បែបធម្មជាតិ ដែលជាបទពិសោធន៌ hi-fi ចុងក្រោយបំផុត។

បើកមុខងារកំណត់កាត់បន្ថយសម្លេងរំខាន

ដោយសារតែបច្ចេកវិទ្យានៃបន្ទះឈីបកាត់បន្ថយសំលេងរំខានបែបប៊្លូធូសពីរប្រភេទ នោះកាសកាសឥតខ្សែ OPPO Enco X ផ្តល់លទ្ធផលយ៉ាងល្អដែលបានមកពីមុខងារកាត់បន្ថយសំលេងរំខាន។ អ្នកអាចធ្វើការជ្រើសដោយកំណត់បួនប្រភេទ​ គឺការលុបចោលសំលេងរំខានជាអតិបរមាក្នុងអំឡុងពេលធ្វើដំណើរ ការលុបចោលសំលេងរំខានតិចតួច ពេលអ្នកនៅក្នុងហាងកាហ្វេឬការិយាល័យ  ការកំណត់យកតែសម្លេងអ្នកនៅជុំវិញនៅពេលដែលអ្នកចង់ដឹងអំពីបរិយាកាសជុំវិញ ដោយមិនចាំបាច់ដោះកាស ​ឬគ្រាន់តែបិតមុខងារកាត់បន្ថយសម្លេងរំខាន។

OPPO EncoX បំពាក់ប្រព័ន្ធត្រួតពិនិត្យកាត់បន្ថយសំលេងរំខានបីជាន់និងការប្រើប្រាស់មីក្រូហ្វូនភ្ជាប់មកជាមួយ ដោយការបញ្ចូលស៊ីមេទ្រីពីរមីក្រូនៅខាងក្រៅត្រចៀក វាក៏កំចាត់សម្លេងរំខានផងដែរ បន្ទាប់ពីមានតម្រងខ្យល់ និងបន្ថយសម្លេងរំខានខ្យល់។ ទោះបីសម្លេងរំខានខ្លាំងនៅជុំវិញ និងលឺខ្យល់ អ្នកក៏នៅតែលឺច្បាស់។

ការបញ្ជូនសម្លេងប៊្លូធូសដែលមានផលរំខានតិច

កាសស្តាប់ត្រចៀកឥតខ្សែ OPPO Enco X បន្តបំពាក់មុខងារល្អៗដែលបំពាក់កាសមុនៗរបស់ OPPO ។ ការបញ្ជូនសម្លេងប៊្លូធូសដែលមានផលរំខានតិច និងមានស្ថេរភាពកាន់តែខ្លាំង ប្រព័ន្ធបង្កើនប្រសិទ្ធិភាពរឹតតែខ្លាំងជាងមុន។ ប្រព័ន្ធ Audio visal Synchronization រឹតតែល្អប្រសើរ ដោយគ្មានការកាត់ផ្តាច់ការតភ្ជាប់ឬសម្លេង ដែលអ្នកប្រើរឹតតែពេញចិត្ត។

ថ្មប្រើបាន 25 ម៉ោង

  • ករណីសាកថ្មក្នុងប្រអប់ លោកអ្នកអាចរីករាយនឹងការចាក់ចម្រៀងចំនួន 25ម៉ោង ឬនិយាយទូរសព្ទចំនួន 15 ម៉ោង។ប្រសិនបើសាកពេញហើយ លោកអ្នកអាចរីករាយស្តាប់ចម្រៀង 5 ម៉ោង ឬនិយាយទូរសព្ទ 3.5 ម៉ោង
  • លោកអ្នកអាចប្រើបាន 4 ម៉ោង ប្រសិនបើលោកអ្នកបើកមុខងារកាត់បន្ថយសំលងរំខាន និង 20 ម៉ោង បើទុកកាសក្នុងប្រអប់។

ការបញ្ជាឆ្លាតវៃនិងងាយស្រួលប្រើ

កាសស្តាប់ត្រចៀកឥតខ្សែ OPPO Enco X ផលិតឡើងដោយគ្រប់គ្រងប៉ះបញ្ជារឹតតែងាយស្រួល  ប៉ះរំកិលស្តាប់ចម្រៀង ឬប៉ះប្តូរមកមុខងារកាត់បន្ថយសំលេងរំខានបានងាយៗ។

  • មុខងារចុចប៉ះពីរដង៖ ប៉ះពីរដង ដើម្បីចង់ចាក់ស្តាប់បទចម្រៀង ឬឆ្លើយ ឬបញ្ចប់ការហៅទូរសព្ទ
  • មុខងារចុចរំកិល៖ ចុងរុញឡើងលើ ឬចុះក្រោម នៅផ្នែកម្ខាងនៃកាស ដើម្បីបញ្ជាកម្រិតសម្លេងឡើងចុះ
  • មុខងារចុចសង្កត់ជាប់៖ ចុចជាប់និងសង្កត់នៃកាសរយៈពេល 1វិនាទី ដើម្បីប្តូររវាងមុខងារកាត់បន្ថយសម្លេង (តាមការកំណត់ Default ដែលមានពីរមុខងារគឺស្តាប់សំលេងនៅជុំវិញច្បាស់ និងមុខងារកាត់បន្ថយសម្លេងរំខាន)
  • មុខងារចុចជាប់បីដង៖ មុខងារនេះ​អាចចុចបីដង ដើម្បីប្រើ Google Voice Assistantការឆែកលើ Siri របស់ Apple និង ឆែក Amazon Alexa ។

កាសស្តាប់ត្រចៀកឥតខ្សែ ​ OPPO Enco X  មានពីរពណ៌ គឺពណ៌សនិងខ្មៅ​ ជាមួយនឹងតម្លៃប្រមាណ​ $135 ឬ110 ផោន ឥណ្ឌា។

កាសស្តាប់ត្រចៀកឥតខ្សែ ​ OPPO Enco X

Tags
Back to top button
Close
Close