RENO5 បំពាក់មុខងារបញ្ជាដោយកាយវិការតាមលំហ ដែលអាចទទួលទូរស័ព្ទ និងអូស Facebook, TikTok, Youtube, Instagram ពិសេសឈ្នះរង្វាន់សរុបរហូតដល់ $10,000

មួយរយៈចុងក្រោយនេះឃើញថា បច្ចេកវិទ្យាកាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្រុមហ៊ុនស្មាតហ្វូនជាច្រើនក៏កំពុងស្វិតស្វាញរិះរកអ្វីថ្មីៗសម្រាប់អតិថិជនខ្លួនដើម្បីជាតម្រូវការ និងជាភាពងាយស្រួល។

ជាក់ស្តែង OPPO RENO5 ម៉ូដែលចុងក្រាយដែលទើបប្រកាសសម្ពោធជាផ្លូវការកាលពីថ្មីៗក្នុងតម្លៃ $369 ជាស្មាតហ្វូនបំពាក់មកជាមួយមុខងារដែលកំពុងនិយមខ្លាំង ព្រមទាំងផ្តល់ភាពងាយស្រួលនៅពេលលោកអ្នកកំពុងប្រឡាក់ដៃ ដៃសើម ឬខ្ជិលបញ្ជាទទួលទូរស័ព្ទផ្ទាល់ដោយដៃ គឺគ្រាន់តែប្រើមុខងារទំនើបសម័យឌីជីថលបញ្ជាតាមលំហប្រើកាយវិការ នោះអាចទទួលទូរស័ព្ទនិយាយបានយ៉ាងងាយស្រួល និងអស់ក្តីបារម្ភ។

យ៉ាងណាមិញដោយសារតែអតិថិជនជាច្រើនដែលបានប្រើ OPPO RENO4 មានការពេញចិត្តជាមួយនឹងមុខងារថ្មីទំនើបដែលមានឈ្មោះថា AI Smart Enhanced Sensor។ អាស្រ័យហេតុនេះហើយ បានជាក្រុមហ៊ុនបានបន្តបំពាក់នូវមុខងារទាំងនេះលើ RENO5 ដើម្បីតម្រូវចិត្តអតិថិជន។

តោះក្រឡេកមកមើល OPPO RENO5 ដ៏ទំនើបនេះក៏បានបំពាក់មកជាមួយនឹងបច្ចេកវិទ្យា AI Enhance Smart  Sensor ដែលក្នុងនោះគឺមាន 4 មុខងារធំៗរួមមាន ៖

  • មុខងារទី1៖ មុខងារការពារការសម្ងាត់ គឺជាមុខងារដែលអាចលាក់បាំងយ៉ាងជិតពីព័ត៌មានផ្សេងៗនៅពេលមានសារដំណឹងលោតមក ប្រសិនមានអ្នកឈរពីក្រោយ ក្រៅពីម្ចាស់ទូរស័ព្ទ នោះសារឬព័ត៌មានសម្ងាត់ៗទាំងអស់នឹងបិទមិនឲ្យឃើញឡើយ។
  • មុខងារទី2៖ មុខងារបញ្ជាដោយកាយវិការ គឺជាមុខងារទទួលទូរស័ព្ទដោយគ្រាន់តែបញ្ជា ឬក្រវៀសដៃ ខណៈពេលចម្អិនម្ហូប កំពុងងូតទឹក ដៃសើម ឬដៃប្រឡាក់។ ហើយមុខងារនេះក៏អាចបញ្ជាទៅលើកម្មវិធីពេញនិយមមួយចំនួនដូចជា YouTube, Facebook, Instagram និង​ Tiktok។
  • មុខងារទី3៖ បច្ចេកវិទ្យាបង្វិលអក្រង់វៃឆ្លាត គឺជាមុខងារដែលអាចមើលវីដេអូដោយបង្វិលខ្លួន នោះអេក្រង់វាក៏នៅតែបញ្ឈរ លុះត្រាតែដាក់ទូរស័ព្ទផ្តេកទើបវីដេអូប្តូរទៅជាផ្តេកតាមទូរស័ព្ទ។
  • មុខងារទី4៖ បច្ចេកវិទ្យារក្សាពន្លឺអេក្រង់វៃឆ្លាត គឺជាមុខងារដែលមិនរលត់ភ្លើង ឬចាក់សោរអូតូឡើយ ខណៈភ្នែករបស់អ្នកកំពុងសម្លឹងមើលទូរស័ព្ទជាប់ នោះអេក្រង់នឹងភ្លឺគ្រប់ពេលតែម្តង។

ហើយបើងាកមកមើលកំណែទម្រង់អាប់ដេតបច្ចេកវិទ្យា AI Camera ជំនាន់ថ្មី 2.0 វិញធានាថាគឺកប់ស៊េរីតែម្តងនៅលើស្មាតហ្វូន OPPO RENO5 ដោយបំពាក់មកជាមួយនឹងមុខងារថ្មីៗជាច្រើនដូចជា AI Mixed Portrait, Dual View Video និងមុខងារ​ Ultra Night Video រួមជាមួយនឹងមុខងារផ្សេងៗទៀតផងដែរ។

សម្រាប់លោកអ្នកដែលមានបំណងជាវ OPPO RENO5 ទាំងអស់អាចធ្វើការកក់ទុកមុននៅគ្រប់ហាងលក់ទូរស័ព្ទទូទាំងប្រទេសដែលមានផ្លាក OPPO ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី21 ខែមករា ឆ្នាំ2021 ក្នុងតម្លៃ $369 នឹងទទួលបានកាដូជាទីគាប់ចិត្តសរុបជាទឹកប្រាក់រហូតដល់ទៅ $194 ដែលរួមមានដូចជា៖ កាបូបស្ពាយក្រោយដ៏ស្រស់ស្អាត (តម្លៃ $45)​ កែវទឹកដ៏ស្រស់ស្អាត (តម្លៃ $10) Power Bank 10,000mAh (តម្លៃ $10) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 12 សប្តាហ៍។

អូ! ភ្លេចប្រាប់មួយទៀត រាល់ការជាវស្មាតហ្វូន OPPO Reno5 ចាប់ពីថ្ងៃទី23 ខែមករា ឆ្នាំ2021 តទៅនៅតាមបណ្តាហាងលក់ទូរស័ព្ទដែលមានផ្លាក OPPO ទូទាំងប្រទេសកម្ពុជា នោះអតិថិជននឹងមានឱកាសផ្សងសំណាង កោសឆ្នោតដើម្បីឈ្នះរង្វាន់សរុប​ $10000 តាម Online ចំនួន 2 ដងដោយគ្រាន់តែថតរូបអ្នកជាមួយទូរស័ព្ទ OPPO RENO5 បង្ហោះចូលក្នុងវេបសាយ រួចវាយបញ្ចូលលេខ IMEI របស់ទូរស័ព្ទ OPPO RENO5 នោះលោកអ្នកអាចមានឱកាសឈ្នះរង្វាន់ម្តង បន្ទាប់មកទៀតលោកអ្នកធ្វើការ Share ទៅលើបណ្តាញសង្គម Facebook នឹងមានឱកាសបានកោសផ្សងសំណាងជាលើកទី2 ដើម្បីទទួលបានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់កាន់តែច្រើនបន្ថែមពីកាដូដែលក្រុមហ៊ុន OPPO បានផ្តល់ជូនថែមទៀត៕

Tags
Back to top button
Close
Close