ចំណុចចាក់ដោត 5 ដែលអ្នកសារព័ត៌មានភ្លឺភ្នែក មិនសរសើរមិនបាន ចំពោះ OPPO Reno5 ពិសេសមុខងារកាមេរ៉ានិងវីដេអូថ្មីប្លែកៗ

OPPO ដែលជាក្រុមហ៊ុនស្មាតហ្វូនឈានមុខមួយនៅកម្ពុជានិងតំបន់អាស៊ីភាគអាគ្នេយ៍ ដែលបាននិងកំពុងបន្តសកម្មភាពប្រកួតប្រជែងយ៉ាងខ្លាំងដោយបានចេញលក់ស្មាតហ្វូនច្រើនស៊េរី និងច្រើនតម្លៃ បានរៀចចំពិធីតេស្តប្រើជាផ្លូវការលើកដំបូង នាថ្ងៃទី8 មករា 2021 ដែលមានឈ្មោះថា VIP Experience​ នៅឯហាងទំនើប OPPO (OPPO Brand Store) និងជាមជ្ឈមណ្ឌលសេវាកម្ម (Service Center) ដែលមានទីតាំងស្ថិតនៅលើមហាវិថីព្រះមុន្នីវង្ស​ (ទល់មុខវត្តកោះ)។

ក្នុងកម្មវិធីពិសេសនេះមានចូលរួមពីអ្នកតំណាងក្រុមហ៊ុន ភ្ញៀវកិត្តិយស DJ Nana ព្រមទាំងអ្នកសារព័ត៌មានជាច្រើនស្ថាប័នបានចូលរួម ដើម្បីផ្តល់ជាសក្ខីភាពក្នុងការតេស្តនិងប្រើប្រាស់នូវស្មាតហ្វូនម៉ូដែលថ្មី OPPO Reno5 ផ្លូវការ ដំបូងគេនៅកម្ពុជា ថែមទាំងចែករំលែកបទពិសោធន៍ជាក់ស្តែងពិតៗក្នុងការបង្ហាញនិងផ្សព្វផ្សាយបន្តដល់អតិថិជន ក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេស។

វាគ្មិនតំណាងឲ្យក្រុមហ៊ុនបានពន្យល់ដោយជឿជាក់និងប្រកបដោយវិជ្ជាជីវៈអំពីលក្ខណៈពិសេសនៃ Reno5 ដោយមានចាក់ដោត​​ 5 យ៉ាង ដូចខាងក្រោមនេះ៖

  • OPPO Reno5បានធ្វើកំណែរអាប់ដេត AI Camera ជំនាន់ថ្មី0 ជាមួយនឹងមុខងារថតរូបប្លែកៗជាច្រើនដូចជា AI Mixed Portrait, Dual View Video, Live HDR Video និង Ultra Night Video​ ។
  • កាមេរ៉ាមានមុខងារនិងបច្ចេកវិទ្យាសំបូរបែប​ ដោយបំពាក់កាមេរ៉ាក្រោយ4(64MP+8MP+2MP+2MP)និងកាមេរ៉ាស៊ែលហ្វីទំហំធំ រហូតដល់44MP ធានាថាលោកអ្នកទទួលបានរូបថតច្បាស់ដិត ស្រស់ស្អាត លម្អិតគ្រប់ចំណុច ដោយមានមុខងារថតរូបនិងវីដេអូដ៏ពេញនិយមរួមមាន AI Color Portrait, Monochrome Video, 960fps Smart Slow motion, Bokeh, Night Flare Portrait, Ultra Clear Image 108MP, Hardware បង្កើនភាពច្បាស់ ICE​ (Image Clear Engine) និង AI Scene Enhancement។
  • បច្ចេកវិទ្យាសាកថ្មលឿន50Wជួយលោកអ្នកអាចសាកបាន80% ត្រឹមតែ31នាទី និងអាចសាកថ្មទំហំ 4310mAh ពេញ100% ត្រឹមតែ48នាទី ពិសេសបើសាកត្រឹម5 នាទីនោះនឹងអាចមើលវីដេអូបាន3 ម៉ោង
  • បន្ទះឈីប Qualcomm Snapdragon 720Gលឿនខ្លាំងពិសេសត្រូវចិត្តអ្នកលេងហ្គេមជាមួយនឹង​ RAM 8GB + ROM​ 128GB (អាចបន្ថែម Micro SD Card រហូតដល់​ 256GB)។
  • អេក្រង់ធំទំហំ 4” ប្រភេទ AMOLEDច្បាស់ត្រជាក់ភ្នែកបែបធម្មជាតិពិតៗ ជាមួយនឹងល្បឿនអេក្រង់ 90Hz ពិសេសក៏បំពាក់នូវបច្ចេកវិទ្យា Smart Enhanced Senor រួមមាន Smart Spying Prevention, Smart Air Control, Smart Always-on Display ផងដែរ។

DJ Nana ដែលជាតារាកិតិ្តយស​និងជាពិធីការនីផងដែរនោះ​ បានចែករំលែកបទពិសោធន៍ អំពី OPPO​ Reno5 បន្ទាប់ពីបានប្រើប្រហែល​មួយអាទិត្យថា ”ចំណុចដែលដក់ចិត្តនោះ មាន 3 ចំណុច គឺ​ទី 1 បច្ចេកវិទ្យាអាប់ដេត AI Camera ជំនាន់ថ្មី 2.0 ដោយអាចថតវីដេអូជា AI Mixed Portrait, Dual View Video, Live HDR Video, និង Ultra Night Video ។ ចំណុចទី2 កាមេរ៉ាថតរូបកាន់តែធំ កាន់តែច្បាស់ កាន់តែពេញចិត្ត ដោយកាមេរ៉ាមេទំហំ64MP កាមេរ៉ាថតពង្រីកមុំទូលាយទំហំ8MP ​កាមេរ៉ាម៉ាក្រូទំហំ2MP និង កាមេរ៉ាសខ្មៅទំហំ2MP  រួមជាមួយនឹងកាមេរ៉ាស៊ែលហ្វីទំហំធំ 44MP ច្បាស់ដិត លម្អិតគ្រប់ចំណុច បើថតមុខវិញគឺឃើញ រោមភ្នែក ចិញ្ចើម ស្បែកមុខ ច្បាស់ក្រឡែត ។ ចំណុចទី3​ បច្ចេកវិទ្យាសាកថ្មលឿន50W ដោយគ្រាន់តែបញ្ចូលថ្ម5 នាទី អាចមើលវីដេអូបានដល់ទៅ3 ម៉ោង មិនពិបាកស្ពាយ Power Bank តាមខ្លួន” ។ DJ Nana ក៏បានបន្ថែមថា ”OPPO Reno5 រចនាបទស្តើងសា្រល ពិសេសពណ៌ទាក់ចិត្តមានពីពណ៌ គឺ Fantasy Silver និង Starry Black តែនាងខ្ញុំស្រឡាញ់ Fantasy Silver ជាង គិតថាត្រូវចិត្តសម្រាប់មិត្តៗនារីនិងយុវវ័យ ដែលបង្ហាញរាប់ពាន់ពណ៌ប្រដេញពណ៌ខុសៗគ្នា ប្រដេញពន្លឺតាមមុំ និងពន្លឺខុសៗគ្នា។”

ដូចពាក្យចាស់ពោលថាមិនសាកមិនដឹង ពិសេសឆ្នាំថ្មីហើយបើមិនដូរឡើងស៊េរីថ្មីដូចជាមិនសមនឹងខ្លួនឯង ពិសេសបើសមត្ថភាពរបស់ OPPO Reno5 ឡូយម្លឹងៗ  ពិតជាត្រូវចិត្តមិត្តៗយុវវ័យដែលចូលចិត្តដើរតាមសម័យកាលចង់ប្រើនូវអ្វីដែលថ្មី សម្ភារៈនិយម ជាមួយនឹងបច្ចេកវិទ្យាច្នៃប្រឌិតឈានមុខ។ កុំភ្លេចតាមដានពិធីសម្ពោធជាផ្លូវការនាថ្ងៃទី10 មករា2021​​ខាងមុខនេះ ជាមួយនឹងតម្លៃ កាដូកក់ទុកមុនយ៉ាងពិសេស ធានាថាពិសេស មិនធ្លាប់មានពីមុន ៕

តោះទស្សនាវីដេអូស្បត់អំពីលក្ខណៈពិសេស OPPO Reno5 សិនមុននឹងសម្រេចចិត្តក៏បាន?

ទស្សនាវីដេអូ បទពិសោធន៏ផ្ទាល់នៃការ Unbox OPPO Reno 5

Tags
Back to top button
Close
Close